» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5489 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695660 នាក់

កម្ពុជា​ទាមទារ​ម្ចាស់​នាវា​ប្រគល់​ប្រេង​ឆៅ​ជិត ៣០​ម៉ឺន​បារ៉ែល ដែល​លួច​នាំចេញ​មកវិញ​ពេល​ម្ចាស់​នាវា​ជាប់គុក​១៥​ថ្ងៃ​

 

​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​ម្ចាស់​នាវា MT Strovolos ដែល​យក​ប្រេង​ឆៅ​ជិត​៣០​ម៉ឺន​បារ៉ែល​នៅលើ​នាវា ជា​កម្មវត្ថុ​នៃ​ការទាមទារ​ប្រាក់​ពី​កម្ពុជា​។​a oil ship1  


​ប្រេង​ឆៅ​គឺជា​ទ្រព្យសម្បត្តិ​របស់​កម្ពុជា មិនអាច​ក្លាយជា​កម្ម វត្ថុ​នៃ​ការទាមទារ​របស់​ម្ចាស់​នាវា និង​អ្នកគ្រប់គ្រង​នាវា MT Strovolos បានឡើយ ព្រោះថា​ប្រេង​ឆៅ​ទាំងនេះ មិនមែនជា​កម្ម​សិទ្ធរ​បស់ ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី (KrisEnergy) ដែលជា​អ្នក​ជួល​នាវា​នោះទេ​។​

​ក្រសួង​រ៉ែ និង​ថាមពល​បាន​បញ្ជាក់ថា គ្មាន​ការទាមទារ​ណាមួយ ក្រោម​កិច្ចព្រមព្រៀង​ជួល​នាវា អាច​ផ្តល់​ហេតុផល​សមរម្យ ឬ​អនុញ្ញាតឱ្យ​នាវា MT Strovolos ចាក់​ចេញពី​កម្ពុជា​ដោយ​ខុសច្បាប់ ឬ​អនុញ្ញាត​ឱ្យមាន​ការរំលោភ​បំពាន​កម្មសិទ្ធិ​ប្រេង​ឆៅ​របស់​កម្ពុជា​ឡើយ​។​

ពួកគេ​គួរតែ​ត្រូវ​រៀបចំ​បង្វិល​សង​ប្រេង​ឆៅ មកឱ្យ​ម្ចាស់​ស្របច្បាប់ គឺ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ និង​គួរតែ​បោះបង់​ការព្យាយាម​ណាមួយ ទាមទារ​ប្រាក់​ពី​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​បញ្ហា​ដែលជា​វិវាទ​របស់​ពួកគេ​ជាមួយ និង​ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី​។​

​នាវា​MT Strovolos ត្រូវបាន​ចត​នៅ​តំបន់ គម្រោង​ប្រេងកាត​អប្សរា​បំពេញ​តួនាទី របស់ខ្លួន​ជានា​វា​ផ្ទុក និង​ផ្ទេរ​ប្រេង​ឆៅ ដែល​ត្រូវបាន​ជួល​ដោយ​ក្រុម​គ្រី​ស​អេ​នើ​ជី ដែលជា​ក្រុម​ទទួលបាន​សិទ្ធិ​រុករក និង​បូម​ប្រេង​ឆៅ​ពី​កម្ពុជា​។​

​ក្រុម​នាវិក​នៃ​នាវា​នេះ បាន​បើក​នាវា​ចេញពី​ដែនទឹក​កម្ពុជា ដោយ​គ្មាន​ការជូនដំណឹង ឬ​ការអនុញ្ញាត​ណាមួយ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ដោយបាន​នាំយកទៅ​ជាមួយ​នូវ​ប្រេង​ឆៅ​របស់​កម្ពុជា​ចំនួន ២៩៥. ០០០​បារ៉ែល​។ នៅ​អំឡុង​ចុងខែ​កក្កដា នាវា​រួម​នឹង​នា​វឹក​ជាច្រើន​នាក់ ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ឃាត់ខ្លួន បន្ទាប់ពី​ចូល​ចត​នៅ​ដែនសមុទ្រ​របស់​ឥណ្ឌូនេស៊ី ដោយ​គ្មាន​ការអនុញ្ញាត​។​

​ក្រសួង​រ៉ែ និង​ថាមពល បាន​បាន​បញ្ជាក់ថា ទោះបីជា​មានការ​ស្នើសុំ​ឲ្យ​វិលត្រឡប់​មកវិញ​ក៏ដោយ ក៏​នាវា​នេះ​មិន​ព្រម​ត្រឡប់មក​ដែនទឹក​កម្ពុជា​ឡើយ​។ ដោយ​ប្រើប្រាស់​សិទ្ធិ និង​កាតព្វកិច្ច​របស់ខ្លួន ស្របតាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា បានស្នើ​សុំ និង​បាន​ទំនាក់ទំនង​ដោយផ្ទាល់ ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី និង​តាមរយៈ​ប៉ូលីស​អាំងទែ​ប៉ូល ឲ្យ​ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន​ក្រុម​នាវិក​ទាំងនោះ មក​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​នីតិវិធី​ដែលមាន​កំណត់ ក្នុង​សន្ធិសញ្ញា​អាស៊ាន ស្តី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ និង​ច្បាប់​កម្ពុជា​ដែល​ពាក់ព័ន្ធ​។​

​ម្ចាស់​នៃ​នាវា MT Strovolos បាន​ថ្លែងការណ៍​ថា ខ្លួន​យកចិត្តទុកដាក់​ដល់​សុខមាលភាព របស់​ក្រុម​នាវិក នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​។ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​នេះ គឺ​ផ្ទុយទៅនឹង​ការពិត​ដែល​ក្រុម​នាវិក​របស់​ពួកគេ មិនបាន​គោរព​គោលការណ៍​សុវត្ថិភាព​នៃ​ជីវិត​មនុស្ស នៅលើ​លំហ​សមុទ្រ​ឡើយ​។ ពួកគេ​បាន​បិទ​ប្រព័ន្ធ​អត្តសញ្ញាណ​ស្វ័យប្រវត្តិ របស់​នាវា​ក្នុងពេល​ពួកគេ​ធ្វើដំណើរ ទន្ទឹមនឹង​ការដែល​ពួកគេ​ចាក​ចេញពី​ដែនទឹក​កម្ពុជា ដោយ​គ្មាន​ការអនុញ្ញាត ឬ ដោយ​គ្មាន​សិទ្ធិ ដោយ​នាំយកទៅ​ជាមួយ​នូវ​ប្រេង​ឆៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើតាម​សារព័ត៌មាន Eurasia review បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ឲ្យ​ដឹងថា​ថា តុលាការ​ឥណ្ឌូនេស៊ី បានសម្រេច​កាត់ទោស​ប្រធាន​ក្រុម​នាវា MT Strovols ជនជាតិ​បង់​ក្លា​ដែ​ស ដែល​បាន​លួច​ដឹក​ប្រេង ប្រមាណ​៣០​ម៉ឺន​បារ៉ែល ចេញពី​កម្ពុជា ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​ចំនួន​១៥​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់ ១០០​លាន​រ៉ូ​ពី ឬ​ប្រមាណ​៧​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។ ជនជាប់ចោទ​ជនជាតិ​បង់​ក្លា​ដែ​ស ជា​ប្រធាន​ក្រុម​នាវា MT Strovols ត្រូវបាន​ឃុំខ្លួន កាលពី​សប្តាហ៍​មុន ក្រោម​ការចោទប្រកាន់ ពីបទ​ចូល​ចត នៅក្នុង​ដែនសមុទ្រ​ឥណ្ឌូនេស៊ី ដោយ​គ្មាន​ការអនុញ្ញាត​។ ប្រសិនបើ​ករណី ជនជាប់ចោទ​មិន​ព្រម​បង់ប្រាក់​ផាកពិន័យ​នោះ អាច​នឹងត្រូវ​ជាប់ទោស​បន្ថែម​១​ខែ​ទៀត​។​

​ការឃុំខ្លួន​ប្រធាន​ក្រុម​នាវា​រូបនេះ បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​អាជ្ញាធរ​ទីក្រុង​ហ្សា​កាតា បាន​ឃុំខ្លួន​នាវិក​១៩​នាក់​ទៀត ដើម្បី​សាកសួរ ដែលជា​ការឆ្លើយតប​នឹង​សំណើ​របស់​កម្ពុជា បាន​ចោទថា នាវា MT Strovols ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន World Tankers Management ថា​បាន​លួច​ប្រេង ទើប​បូម​បាន ពី​កម្ពុជា ប្រមាណ​ជិត​៣០​ម៉ឺន​ប៉ា​រ៉ែ​ល​។​a oil ship a oil ship2 a oil ship3 a oil ship4 a oil ship5 


​