» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5585 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065040 នាក់

យោធា​ផ្កាយ​ពីរ​ដែល​សម្បូរ​រឿងអាស្រូវ​ត្រូវបាន​ចេញពី​គុក​វិញ​ហើយ​

​ខេត្តកំពង់ស្ពឺ​៖​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​លើកលែង​ការចោទប្រកាន់ និង​បន្ធូ​បន្ថយទោស​លើ​អតីតមន្ត្រី​យោធា​ផ្កាយ​២​បន្ទាប់ពី​បាន​រង​ការចោទប្រកាន់​ពីបទ​ចាប់​បង្ខាំង​ដោយ​ខុសច្បាប់ និង​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​បណ្តាលឱ្យ​រង​បួស​ធ្ងន់​កាលពីដើមឆ្នាំ​២០២១​។​នេះ​បើ​យោងតាម​ដីកា​របស់​តុលាការខេត្ត​កំពង់ស្ពឺ ដែលមាន​លោក ស៊ លីន​ណា ចៅក្រម​ជំនុំជម្រះ​ចេញ​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ ហើយ​ត្រូវបាន​សារព័ត៌មាន ចុះផ្សាយ ។a beat girl

​ក្នុង​ដីកា​របស់​តុលាការ​បាន​បញ្ជាក់ថា ទី​១. ឱ្យ​(​អតីតមន្ត្រី​យោធា​) ឈ្មោះ សូ​យ ចាន់​សឿន ឬទេ​ស ចាន់​សឿន ហៅ​វ៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ រួចផុត​ពីបទ «​បង្ខាំង​ដោយ​ខុសច្បាប់​» ប្រព្រឹត្ត​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ។ ទី​២៖ ផ្តន្ទាទោស​ឈ្មោះ សូ​យ ចាន់​សឿន ដាក់ទោស​ពន្ធនាគារ​កំ​ណ​ត់​រយៈពេល ៣​ឆ្នាំ តែ​ទោស​នេះ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល ០១ ឆ្នាំ និង ៦​ខែ ទោស​សល់​ពីនេះ​ព្យួរ​ធម្មតា និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦ ០០០ ០០០​រៀល ពីបទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ប្រព្រឹត្ត​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។

ដោយឡែក ចំណុច ទី​៣ តុលាការ​តម្រូវ​ឱ្យឈ្មោះ សូ​យ ចាន់​សឿន សង​សំណង​ថ្លៃ​ព្យាបាល​របួស​ជា​ប្រាក់​ចំនួន ១០ ០០០ ដុល្លារ​អាមេរិក និង​សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន ៥ ០០០​ដុល្លារ​អាមេរិក ទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី​ឈ្មោះ ឌួង ហេ​ម៉ាលី​ស តាម​បញ្ញត្តិ​មាត្រា ៣៥៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​​អតីតមន្ត្រី​យោធា​ផ្កាយ​២ នៅ​ក្រសួងការពារជាតិ មានឈ្មោះ សូ​យ ចាន់​សឿន ឬ ទេស ចាន់​សឿន ហៅ​វ៉ា អាយុ​៤៨​ឆ្នាំ ដែល​ត្រូវ​ស្ត្រី​ម្នាក់​ឈ្មោះ ឌួង ហេ​ម៉ាលី​ស បាន​ប្តឹង​ពីបទ​ចាប់​ប​ង្ខាំំ​ង និង​ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​លើ​នាង​កាលពី​ខែមករា ឆ្នាំ​២០២១ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​កាត់ទោស​។
​សូម​បញ្ជាក់ដែរថា​៖​ក្រៅពី​សំណុំរឿង​ហិង្សា​និង​បង្ខាំង​មនុស្ស​នៅ​ខេត្តកំពង់ស្ពឺ អតីតមន្ត្រី​យោធា​ផ្កាយ​២​រូបនេះ ក៏មាន​សំណុំរឿង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយមាន​មនុស្ស​២​នាក់​ប្តឹង​ពីបទ «​ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត និង​បទ​បរិហារ​បង្កាច់​កេរ្តិ៍​»​។​​ចំពោះ​បទល្មើស​នេះ ត្រូវបាន​ចៅក្រម ធា​ម ច័ន្ទ​ពិសិដ្ឋ សម្រេច​ចេញ​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ សូ​យ ចាន់​សឿន ដាក់ពន្ធនាគារ ១​ឆ្នាំ​ថែមទៀត និង​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ដើមបណ្តឹង​មួយចំនួនទៀត​ផងដែរ​។