
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5365 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695536 នាក់
មណ្ឌលគិរី៖ ម្នាក់ក្នុងចំណោមមនុស្ស៩នាក់ដែលជាំអ្នករុករករ៉ែមាស បានស្លាប់ដោយសារតែដីបាក់សង្កត់ ក្នុងរណ្តៅរជីករ៉ែពុំមានច្បាប់អនុញ្ញាត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅទី ស្ថិតនៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រភពឲ្យដឹងថាជនរងគ្រោះដែលបាត់បង់អាយុជីវិតត្រូវជាកូនរបស់មេភូមិខ្ទង់ មាន ឈ្មោះ គឹមសាន ប្ល៉ូយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិព្នងមានទីលំនៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ យោងតាមកំណត់ហេតុរបស់នគបាលប៉ូស្តិ៍រដ្ឋបាលឃុំស្រែឈូក និងការផ្តល់ព័ត៌មានពីសាច់ញាតិរបស់សព បានឱ្យដឹងថា នៅវេលាម៉ោងប្រាំមួយ និងសាមសិបនាទីព្រឹក ជនរងគ្រោះ និងបងប្អូនរបស់គាត់មានគ្នាចំនួន ០៩នាក់ បានទៅជីកដីចាក់ទរដើម្បីរកមាសនៅចំណុចកោះពាមរោងអូរទេ ។ជនរងគ្រោះឈ្មោះ គឹមសាន ប្ល៉ូយ បានទៅជីកដីកនៅមាត់ច្រាំងអូរ លុះវេលាម៉ោង ដប់ និង សាមសិបនាទីព្រឹក ខណៈជនរងគ្រោះ និងបងប្អូនទាំង០៨នាក់ទៀតកំពុងជីកដី ស្រាប់តែច្រាំងដីអូរក៏បានបាក់មកសង្កត់លើពួកគាត់តែម្ដង។ អ្នកខ្លះ ត្រូវបានដីសង្កត់ត្រឹមពាក់កណ្ដាលខ្លួនចុះក្រោម ចំណែកជនរងគ្រោះត្រូវដីសង្កត់លើទាំងស្រុងបណ្តាលអោយស្លាប់តែម្តង។