» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29859 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597278 នាក់

ចុងក្រោយរកឃើញទីតាំងឆបោកអនឡាញមួយកន្លែងនៅប៉ោយប៉ែតកាងដោយស្នងការរងនគរបាលខេត្តម្នាក់!

 

បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី​ ២១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៦​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ​ បាន​ឆ្មក់ត្រួត​ពិនិត្យ​អាគារជួលមួយ​ស្ថិតនៅកណ្ដាលក្រុង​ ប៉ោយប៉ែត​ ។ក្នុងប្រតិបត្តិការបង្ក្រាបនោះអ្វីដែលចាប់អារម្មណ៍គឺថាទីតាំងនោះ​ ជា​កម្មសិទ្ធិរបស់​លោកឧត្ដមសេនីយ៍ត្រី​ អ៊ុំ​ សុផល​ស្នងការរងនគរបាលខេត្តដែលត្រូវបានឃាត់ខ្លួនផងដែរ ។a bok bin3 

ការឃាត់ខ្លួនបុរស់ម្ចាស់ទីតាំងនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងពីរកន្លែងក្នុងនោះ អគារទី១ កម្ពស់ ៥ជាន់ មាន ១៧២បន្ទប់ និងហល១ និងអគារទី ២ កម្ពស់ ២ ជាន់ មាន ៥៩ បន្ទប់ និងហ ល៤ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(online scam)។លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ សារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ករណីនេះបច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងពិនិត្យនីតិវិធីនានា ឈានទៅផ្អាកការងាររបស់លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុផល ដើម្បីបើកផ្លូវឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប.បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ច រកឃើញ ជនជាតិថៃ ១៧៤នាក់ (ស្រី្ត ៦៧នាក់), បង់ក្លាដេស ១០នាក់ (ប្រុស), ឥណ្ឌូនេស៊ី ៨នាក់ (ប្រុស), ហ្វីលីពីន ៣នាក់ (ស្រី្ត), ចិន ២នាក់ (ប្រុស), ឥណ្ឌា ២នាក់ (ស្រី្ត ១នាក់), ម៉ាឡេស៊ី ១នាក់ (ប្រុស) ព្រមទាំងជនជាតិខ្មែរចំនួន ២៣នាក់ (ស្រី្ត ១៥នាក់)។

បច្ចុប្បន្ននេះ ជនបរទេសទាំងនោះ ត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត , ស្នងការដ្ឋាននគរបាលខេត្ត និង នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ក្នុងនោះដែរសមត្ថកិច្ចបានរឹបអូស និងដកហូតសម្ភារសង្ស័យមួយចំនួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យជំនាញបន្តនីតិវិធីច្បាប់ ព្រមទាំងបានសម្រេចបិទទីតាំងអគារទាំងពីរជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី។

ករណីមួយនេះមហាជនមានចម្ងល់ថាទីតាំងឆបោកតាមអនឡាញ(scam)នៅក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃត្រូវបានសមត្តកិច្ចចុះបង្ក្រាបគគ្រឹកគគ្រេចចាប់មនុស្សរាប់ពាន់នាក់ដកហូរសម្ភារៈនិងបិទទីតាំងចុះហេតុម៉េចបានជាបណ្តោយទុកឲ្យទីតាំងរបស់លោកឧត្ដមសេនីយ៍ត្រី​ អ៊ុំ​ សុផល​នៅបន្តសកម្មភាពបានទៀត។មិនដឹងឬជាការបិទភ្នែក?។

ឡូវសូម្បីតែការចុះបង្ក្រាបក៏មិនប្រើកម្លាំងនគរបាលដែរបានន័យថាថ្នាក់លើមិនទុកចិត្តនគរបាលតែម្តង។តើករណីចឹងលោកស្នងការនគរបាលខេត្តបន្ទាយមានជយ័និងលោកឧត្តមសេនីយ៍ជីវផល្លីអគ្គស្នងការរងនគរបាលជាតិដែលដឹកនាំកម្លាំងចុះប្រតិបត្តិការនៅប៉ោយប៉ែតកន្លងមកគិតម៉េចដែរ?a bok bin1 a bok bin2