» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31432 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598851 នាក់

សកម្ម​ជនសង្គម​មួយ​រូប​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ​ ​ញុះញង់​ ​និង​ប្រមាថ​ ​ចំពោះ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក

 

​ភ្នំពេញ៖សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​០១ ខែតុលា ឆ្នាំ២០២៦ បាន​ផ្តន្ទាទោស​សកម្មជន​សង្គម​ ​កញ្ញា​ ​ហ៊ី​ម​ ​មុំ​ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​២​ឆ្នាំ​ ​ចំពោះ​ការ​បង្ហោះ​សារ​ ​ចែករំលែក​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​កញ្ញា​ ​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ ​និង​បញ្ហា​សង្គម​ជាច្រើន​ផ្សេងទៀត​ ​ ។​កញ្ញា​ ​ហ៊ី​ម​ ​មុំ​អាយុ ៣៥​ឆ្នាំ​ម្នាក់ បាន​ចូលសវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែកញ្ញា ពាក់ព័ន្ធ​នឹង​ការ​បង្ហោះសារ​នៅ​លើ Facebook ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ញុះញង់​ឱ្យ​មាន​ភាព​ចលាចល និង​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។a srey mom jour2 

លោក​ស្រី យី សុខ​វួច ចៅ​ក្រម និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​បញ្ជាក់​ថា ជន​ជាប់ចោទ​ឈ្មោះ ខែម ស្រី​មុំ ដែល​គេ​ស្គាល់​ថា ហ៊ីម មុំ ជា​អ្នក​រស់នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌពោធិ៍សែន​ជ័យ​។

ខែម ស្រី​មុំ ប្រឈម​នឹង​បទចោទប្រកាន់​ពី «ការ​ញុះញង់​ឱ្យ​មាន​ភាព​ចលាចល​សង្គម​ធ្ងន់ធ្ងរ និង​ការ​ប្រមាថ»  ​។ នាង​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែឧសភា នៅ​បន្ទប់​ជួល​របស់​នាង​។តាម​សាលាដំបូង​បានឱ្យដឹង​ថា ស្រី​មុំ បាន​ប្រើគណនី Facebook ផ្ទាល់ខ្លួនរបង្ហោះ​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក កែម ឡី ដែល​ជា​អ្នក​អត្ថា​ធិប្បាយ និង​ជា​អ្នករិះគន់​រដ្ឋាភិបាល ត្រូវ​បាន​បាញ់សម្លាប់​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៦​។

សាលាដំបូង​បាន​បន្ថែម​ថា នាង​បាន​អះអាង​ថា អាជ្ញាធរ​មិនបាន​ចាប់ខ្លួន​ជនដៃ​ដល់​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​បែរជា​ចោទប្រកាន់ «ឃាតករក្លែង​ក្លាយ» ដើម្បី​បិទ​បញ្ចប់​សំណុំរឿង​។ ស្រី​មុំ​បាន​បង្ហោះ​រូបថត​របស់​លោក កែម ឡី និង​បាន​ចូលរួម​ក្នុង​ការ​ធ្វើបាតុ​កម្ម​សាធារណៈ​។

ការ​បង្ហោះសារ​របស់​នាង​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​ចោទប្រកាន់​មេដឹកនាំ​ថា មិនបាន​ការពារ​ផ្ទះសម្បែង និង​ដីស្រែ​ច​ម្ការ​របស់​ប្រជាពលរដ្ឋ​។នាង​បាន​អះអាង​ថា អាជ្ញាធរ​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​រក្សា​អំណាច​នយោបាយ និង​ការ​ការពារ​គ្រួសារ​របស់​ពួកគេ ជា​ជាង​ដោះស្រាយ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​។

លោក​ចៅក្រម​បាន​បន្ថែម​ថា ការ​លើកឡើង​របស់​នាង​មិន​ពិត និង​មាន​លក្ខណៈ​ជា​ការ​ញុះញង់ និង​ការប្រមាថ​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។ស្រីមុំ​បាន​បដិសេធ​ការចោទប្រកាន់ ប៉ុន្តែ​បាន​ទទួលស្គាល់​ថា ការ​បង្ហោះសារ​របស់​នាង​មាន​គោលបំណង​រិះគន់ និង​បញ្ចេញមតិ​តាម​បែប​ប្រជាធិបតេយ្យ​។

លោក អំ សំអាត នាយក​ប្រតិបត្តិ​ការ​នៃ​អង្គការ​លី​កាដូ (LICADHO) បាន​មាន​ប្រសាសន័ថា ស្រី​មុំ គឺ​ជាសកម្ម​ជន​សង្គម​ម្នាក់ ដែល​តែងតែ​ប្រើប្រាស់​បណ្តាញ​សង្គម​។លោក​បាន​បន្ត​ថា «ប្រសិនបើ​វា​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​របស់​នាង​នៅ​លើ​គណនី Facebook ឬបណ្តាញ​សង្គម​របស់​នាង ការ​ចាប់ខ្លួន​នាង​គឺជា​ការរំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់»។

កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦កន្លងមក សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់ កញ្ញា ហ៊ីម មុំ ដែលត្រូវបានគេស្គាល់ថា ឈ្មោះ ខែម ស្រីមុំ ដែលជាអ្នកសារព័ត៌មានពលរដ្ឋ និងជាអ្នកសកម្មក្នុងកិច្ចការងារសង្គម ។

កញ្ញា ហ៊ីម មុំ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ តាមបញត្តិមាត្រា ៤៩៤ ៤៩៥ និង មាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ៕a srey mom jour1