» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5839 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696010 នាក់

សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ស្តីពី​ការកំណត់​សញ្ជាតិ​ប្រធាន​ស្ថាប័ន​កំពូល​ត្រូវ​បានដាក់​បន្ថែម​ចូល​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី

ភ្នំពេញ​៖ ទាន់​ក្តៅៗ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​បន្ថែម របៀបវារៈ សម្រាប់​កិច្ចប្រជុំពេញអង្គ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២១ នោះ គឺ​សេចក្តីព្រាង ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ធម្មនុញ្ញ​បន្ថែម ទាក់ទង​នឹង​ការកំណត់​សញ្ជាតិ​ប្រធាន​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​បន្ទាប់ពី​សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ជារ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ចាត់ការ​កាលពី​ថ្ងៃទី​៦​តុលា​។a hun tional2

សេចក្តីប្រកាស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​បញ្ជាក់ថា យោង​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១ របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេញ អង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព ត្រូវបាន​កែសម្រួល​ដូចខាងក្រោម​៖

១៖ សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង មាត្រា​១៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​
២៖ សេចក្តីព្រាងច្បាប់​ស្តីពី​ភាពជា​ដៃគូ​វាង​រដ្ឋ និង​ឯកជន​។​៣៖ សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២២-២០២៥​។​

៤៖ បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​ទាក់ទង​ទៅនឹង​ការ​កាត់សេចក្តី​នៅក្រោម​ច្បាប់​កម្ពុជា នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​នៅ ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ស្តីពី​ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ វិសាមញ្ញ​។​

​បន្ទាប់ពី​ប្រតិកម្ម​រឿង​កាសែត​បរទេស​The Guardian កែតម្រូវ​រឿង​ចេញផ្សាយ​សម្តេច​តេ​ជោ​មាន​សញ្ជាតិ​ប្រ​ព្រ​ទេស​ស៊ិ​ព​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​៦​តុលា​បាន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ សិក្សា​អំពី​ការរៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​កំណត់ឱ្យ​នាយករដ្ឋមន្ត្រី​, ប្រធានរដ្ឋសភា​, ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សញ្ជាតិ​ខ្មែរ​តែមួយ​។​​សម្តេច​បានបង្ហាញ​ពី​មូល​ហេតុថា​៖ «​ដើម្បី​បង្ហាញ​នូវ​ការស្មោះត្រង់​ចំពោះ​ជាតិ​និង​បញ្ចៀស​នូវ​ការជ្រៀតជ្រែក​ពី​បរទេស ថ្នាក់ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​»៕a cm meeting 


​