» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5004 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428447 នាក់

ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា

 

ភ្នំពេញ៖កាលពីថ្ងៃទី ១០ ខែវិច្ឆិកា នៅពេលដែលខ្ញុំបានជួបសន្ទនាជាមួយ លោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅអាស៊ីស៊ីហ្វិក។ ខ្ញុំ(លោកកែវរ៉េមី)បានប្រាប់គាត់ថា: ក្នុងពេលនៃការយារយី និងរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ រាល់លិខិតបណ្តឹងដែលបានផ្ញើចេញទៅគ្រប់ស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្សទាំងអស់លើកលែងតែលោកវិទីតមួយគត់ដែលខ្ញុំមិនបានផ្ញើទៅគាត់។a keo remy taborn1

ខ្ញុំមិនចង់ឲ្យគាត់មានការលំបាកក្នុងការងាររបស់គាត់បើទោះជាការងារនោះជាការងារឯករាជ្យដែលតែងតាំងដោយ UN ក៏ដោយក៏គាត់នៅតែជាជនជាតិថៃ។ បើគាត់ហ៊ានថ្កោលទោសកងទ័ពថៃថារំលោភសិទ្ធិមនុស្សនោះគាត់នឹងមិនអាចចូលស្រុកគាត់បានទេ ហើយប្រហែលជាក្រុមជ្រុលនិយមថៃ ឬទាហានថៃចោទគាត់ថាជាជនក្បត់ជាតិ។ តែខ្ញុំមានសំណូមពរមួយថាពេលគាត់ចប់អាណត្តិ, សូម UN កុំតែងតាំងជាតិសាសន៍ដែលមានភូមិផងរបងជាមួយគ្នា ជាអ្នករាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជាឲ្យសោះ ពីព្រោះថ្ងៃណាមួយនឹងមានជម្លោះម្តងទៀតដែលធ្វើឲ្យពួកគាត់មានការលំបាក។

ខ្ញុំក៏បានបង្ហាញពីការងាររបស់ខ្ញុំដោយគ្មានភាពរើសអើងទៅលើលោក វីទីត តែផ្ទុយទៅវិញ ខ្ញុំកោតសរសើរពីចំណេះ និងការងាររបស់គាត់ដែលយើងបានធ្វើការកន្លងមក។ ហើយខ្ញុំសង្ឃឹមថា លោក វីទីត ម៉ុនតាប៊ន នឹងទទួលបានការងារកាន់តែប្រសើរថែមទៀត ក្នុងការជ្រោមជ្រែង ការពារ និងលើកស្ទួយក្នុងវិស័យសិទ្ធិមនុស្ស។ គួរឲ្យស្តាយចំពោះធនធានមនុស្សដ៏ល្អជាច្រើននៅក្នុងប្រទេសថៃពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិដោយសារ ភាពជ្រុលនិយមងប់ងល់ដោយអគតិរបស់ក្រុមមួយក្តាប់តូច និង ទាហានថៃ។សូមបញ្ជាក់ថាបន្ទាប់ពីត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិតែតាំងជាថ្មីឡើងវិញឲ្យធ្វើការអំពីការាយការណ៍សិទ្ធមនុស្សនៅកម្ពុជាលោកវីទីត ម៉ុនតាប៊នដែលជាសញ្ចាតិថៃបានទទួលការរីះគន់ពីតំំណាងប្រទេសកម្ពុជានៅហ្សឺណែវថាមិនបាននិយាយអ្វីអំពីការរំលោភសិទ្ធមនុស្សដែលថៃបានថ្វើមកលើលម្ពុជា។a keo remy taborn