» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29626 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597045 នាក់

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ អតីតប្រធាននាយកប្រតិបត្តិ ធនាគារឈីហ្វបច្ចុប្បន្នជាអគ្គនាយកទូរគមនាគមន៍ក្រសួងប្រៃសណីយ៍

 

លោកសឿង ម៉ូរ៉ារិទ្ធអតីតប្រធាននាយកប្រតិបត្តិ ធនាគារឈីហ្វបច្ចប្បន្នជាអគ្គនាយកទូរគមនាគមន៍ក្រសួងប្រៃសណីយ៍និងទូរគមនាគម៍មានប្រវត្តិសិក្សាច្រើនផ្នែកនិងបទពសោធន៍ការងារលើវិសយ័ហិរញ្ញវត្ថុច្រើនឆ្នាំ។លោកសឿង ម៉ូរ៉ារិទ្ធបានបញ្ចប់ថ្នាក់ណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៣។a seung morarith2

លោកបញ្ចប់ការសិក្សាសញ្ញាបត្រនៃការបង្កើតថ្មីនៅក្នុងពិភពឌីជីថល ពី London Business School, England, ២០២១និងសញ្ញាបត្រជំនាញខាងថ្នាក់គ្រប់គ្រងល្អពី Harvard Business School, Boston, USA, ២០១៩រួមជាមួយនិងសញ្ញាបត្រអាជីពជំនាញខាងអភិវឌ្ឍន៍អ្នកដឹកនាំល្អពី Harvard Business School, Boston, USA, 2017 ។

ចំពោះបទពិសោធន៍ការងារវិញ លោកធ្លាប់ធ្វើជាអគ្គនាយកនៅធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី។ អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅធនាគារ Kookmin រាជធានីភ្នំពេញ។ មន្រ្តីឥណទានជាន់ខ្ពស់នៅCambodian Public Bank រាជធានីភ្នំពញនិងសាស្ត្រាចារ្យ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ។បន្ទាប់ពីលាលែងពីប្រធានប្រតិបត្តិធននាគារឈិហ្វនាខែវិច្ឆិកាឆ្ន២០១៥បច្ចុប្បន្នជាអគ្គនាយកទូរគមនាគមន៍នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សូមបញ្ជាក់ថា៖បើតាមការផ្សាយរបស់កាសែតនានាបានឲ្យដឹងថា៖លោក សឿង ម៉ូរ៉ារិទ្ធ មាន ស្រុក កំណើត នៅ ភូមិ ស្វាយជ្រំ ឃុំ ព្រែកដំបង ស្រុក មុខកំពូល ខេត្ត កណ្តាល។ លោក ជា កូន ច្បង ក្នុង គ្រួសារ ដែល មាន បងប្អូន ប្រាំ នាក់។ ឪពុក ម្តាយ របស់ លោក សុទ្ធ តែ ជា គ្រូបង្រៀន នៅ ស្រុក មុខ កំពូល តែ ម្តង។ លោក បាន រៀបការ និង មាន កូនស្រី ម្នាក់ ។ មុន ពេល ដែល លោក ក្លាយ ជា អគ្គនាយក ធនាគារ ឯកទេស ឈីហ្វ (ខេមបូឌា) Chief (Cambodia) Specelized Bank Plc. ដែល មាន ទីស្នាក់ការ ធំ នៅ ទីក្រុង ហុងកុង លោក បាន ជួប នឹង រឿង ជូរចត់ ជាច្រើន ក្នុង ជីវិត ដូច ប្រជាពល ខ្មែរ ជាទូទៅ ដែរ ។

លោក បាន មាន ប្រសាសន៍ ថា៖ «ដំបូង នៅ ពេល ដែល ខ្ញុំ បញ្ចប់ ថ្នាក់ បាក់ឌុប នៅ ឆ្នាំ ១៩៩៩ ក៏ បាន បន្ត ការ សិក្សា នៅ មហាវិទ្យាល័យ នៅ ក្នុង ឆ្នាំ នោះ ដូច គ្នា។ នៅ ពេល មក ដល់ ទីក្រុង ភ្នំពេញ ដោយសារ តែ ជា សិស្ស នៅ ជនបទ ភាសា អង់គ្លេស មិន ពូកែ នៅ ពេល ដែល យើង ចូល រៀន មហាវិទ្យាល័យ នោះ។ នៅ ឆ្នាំ ទី ១ ខ្ញុំ បាន ខិតខំ ប្រឹងប្រែង រៀន ភាសា អង់គ្លេស យ៉ាង ខ្លាំង ក្នុង រយៈពេល មួយ ឆ្នាំ ពេញ ទើប ខ្ញុំ មាន ឱកាស ធ្វើ ជា គ្រូ ក្រៅ ម៉ោង នៅ សាលា ភាសា អង់គ្លេស ឯកជន ហើយ ពេល នោះ ប្រាក់ ខែ ដំបូង របស់ ខ្ញុំ គឺ បាន តែ ៣៨ ដុល្លារ តែ ប៉ុណ្ណោះ។ អ៊ីចឹង យើង រៀន នៅ មហាវិទ្យាល័យ បណ្តើរ ពេល ល្ងាច យើង ឆ្លៀត ធ្វើ គ្រូ ភាសា អង់គ្លេស បណ្តើរ ដើម្បី បាន ចំណូល ផ្គត់ផ្គង់ ការសិក្សា របស់ ខ្លួន ក៏ដូចជា ការ រស់នៅ ក្រុង ភ្នំពេញ។ ខ្ញុំ រៀន ដល់ ចប់ ថ្នាក់ បរិញ្ញាបត្រ » ។

នៅ រាជធានី ភ្នំពេញ លោក ម៉ូរ៉ារិទ្ធ ស្នាក់នៅ ជាមួយ ឪពុកមា រហូត ដល់ រៀន ចប់ បរិញ្ញាបត្រ នៅ ឆ្នាំ ២០០៣ ហើយ ក៏ បាន ចាប់ផ្តើម មាន ការងារ ធ្វើ ក្នុង វិស័យ ធនាគារ នៅ ឆ្នាំ ២០០៤ ក្នុង តំណែង ជា បុគ្គលិក តូចតាច ធម្មតា ។ ខណៈ ពេល ដែល ធ្វើការ បណ្តើរ នៅ រាល់ ចុង សប្ដាហ៍ ថ្ងៃ សៅរ៍-អាទិត្យ ម៉ូរ៉ារិទ្ធ បាន ឆ្លៀត ទៅ រៀន យក ថ្នាក់ អនុបណ្ឌិត។ ស្រប ពេល ទាំង ការងារ និង ការសិក្សា របស់ លោក បាន ដើរ ទៅ មុខ ទន្ទឹម គ្នា ដោយ រលូន ស្រាប់ តែ ធនាគារ ឈីហ្វ (ខេមបូឌា) អញ្ជើញ លោក ឲ្យ ចូលរួម ដើម្បី អភិវឌ្ឍន៍ ដោយ ផ្ដល់ ជូន ឋានៈ ជា អគ្គនាយក នៃ ធនាគារ បរទេស នៅ ឆ្នាំ ២០១៣។ កាលពី ថ្ងៃ ទី ១១ ខែ កក្កដា ២០១៦ ធនាគារឈីហ្វ នេះ បាន ទទួល ការ យល់ព្រម ជា គោលការណ៍ ពី ធនាគារ ជាតិ នៃ កម្ពុជា ក្នុង ការ បំលែង ខ្លួន ទៅ ជា ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) វិញ។a seung morartiha a chief bank2