» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5676 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695847 នាក់

ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន

 

 

 

ភ្នំពេញ៖កាលពី​ថ្ងៃសុក្រទី៧សីហា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្ត​ម សីហមុនីព្រះអង្គ បាន​យាង​ជា​ព្រះរាជា​ធិបតី​ក្នុង​ព្រះរាជ​ពិធីជា​សាធារណៈ​ជា​លើកដំបូងសម្ពោធ​ជា​និមិត្ត​រូប​នូវ​អគារ​សិក្សា ផ្លូវ​ថ្នល់ ស្រះ​ទឹក និង​អណ្តូង​ទឹក នៅ​តាម​ខេត្ត​ចំនួន​៧ ក្នុង​ព្រះរាជ​ពិធី​នៅ​ព្រះបរម​រាជវាំង បន្ទាប់ពី​ព្រះអង្គ​យាង​ត្រឡប់​ពី​ប្រទេស​ចិន ជាទី​ដែល​ព្រះអង្គ​បាន​ទទួលការ​វះ​កាត់ និង​ព្យាបាល​ព្រះកាយ​។a king show1 

 

ព្រះរាជ​ពិធីនេះ​មានការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល អាជ្ញាធរ នាយក​សាលា លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​មក​ពី​ខេត្តពោធិ៍សាត់ តា​កែវ ក្រ​ចេះ កំពង់ឆ្នាំង ត្បូង​ឃ្មុំ កំពង់ស្ពឺ និង​កំពត​។

ព្រះមហាក្សត្រ​បាន​យាង​ទៅ​ប្រទេស​ចិន ដើម្បី​ទទួលការ​វះ​កាត់​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​២០ ខែមេ​សា​។ បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​ព្រះរាជ​សុខភាព​ក្រោម​ការ​ថែ​ទាំ​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​ប្រទេស​ចិន ព្រះមហាក្សត្រ និង ព្រះវររាជមាតា នរោត្ត​ម មុនី​នាថ សីហនុ បាន​យាង​ត្រឡប់​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​៣ ខែកក្កដា​។

គម្រោង​ដែល​បាន​សម្ពោធ​ជា​និមិត្ត​រូប រួមមាន​អគារ​សិក្សា ផ្លូវ​ថ្នល់ ស្រះ​ទឹក និង​អណ្តូង​ទឹក ដែល​ត្រូវ​បាន​សាងសង់ឡើង​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​សហគមន៍​ក្នុង​ការ​ទទួល​បានការ​អប់រំ ការ​ធ្វើ​ដំណើរ និង​ទឹកស្អាត​។

ក្នុង​ព្រះរាជពិធី ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​ថា ព្រះអង្គ​មាន​ព្រះទ័យ​រីករាយ​ដែល​បាន​ជួប​ជាមួយ​អាជ្ញាធរ អ្នក​អប់រំ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ទាំង​៧ និង​បាន​ចូលរួម​ក្នុង​ការ​សម្ពោធ​ជា​និមិត្ត​រូប​នូវ​គម្រោង​នានា​សម្រាប់​ជាប្រយោជន៍​ដល់​សាធារណជន​។

ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា «ថ្ងៃ​នេះ យើង​បាន​មក​ជួប​ជុំគ្នា និង​រួបរួម​គ្នា​ជា​គ្រួសារ​តែមួយ​។ ខ្ញុំ​តែងតែ​គិតគូរ និង​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាងជ្រាលជ្រៅ​ចំពោះ​សុខុមាលភាព​របស់​បងប្អូន​រួមជាតិ​ទូទាំង​ប្រទេស»។

ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​បន្ថែម​ថា ព្រះអង្គ និង​អ្នក​ចូល​រួម​នឹង​កាត់ខ្សែ​បូ​ដែល​តំណាង​ឱ្យ​សមិទ្ធផល​នៅក្នុង​ខេត្ត​នី​មួយ​ៗ ដែល​បាន​បង្ហាញ​នៅ​លើ​ផ្ទាំងបដា​។ព្រះអង្គ​បាន​ថ្លែង​អំណរគុណ​ដល់​លោក គុយ សុផ​ល រដ្ឋមន្ត្រី​ព្រះបរមរាជវាំង ដែល​បាន​ជួយ​រៀបចំ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​មក​ពី​ខេត្ត​ទាំង​៧​។a king show