» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5328 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695499 នាក់

តុលាការ​កោះហៅ​លោក​សមរង្ស៊ី​លើក​ទី​២​តែ​លោក​ហូ​វ៉ាន់​ថា​ម៉េច​មិន​ប្តឹងទៅ​តុលាការ​ស្រុក​បារាំង​ទៅ​!?

 


​ភ្នំពេញ ៖​លោក សេង គឹម​ឡាក់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២​សិ​ី​ហា​បានចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ជា​លើក​ទី​២ ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៨ សីហា ឆ្នាំ​២០១៩​ខាងមុខ​ករណី​ញុះញង់ តាម​បណ្តឹង​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។a court sy1

​ដីកា​កោះហៅ​លើក​ទី​២ ត្រូវបាន​សមត្ថកិច្ច យកទៅ​បិទ​នៅផ្ទះ​របស់ លោក សម រ​ង្ស៉ី នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ​។​លោក សម រង្ស៊ី ចោទប្រកាន់ថា សម្តេច​(​ក្រឡាហោម​)​មានបំណង​គាំទ្រ​លោក ឌី វិជ្ជា កូនប្រសារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​សងសឹក​សម្តេច​តេ​ជោ ពាក់ព័ន្ធ​ការស្លាប់​របស់លោក ហុក ឡុង​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​ត្រូវជា​ឪពុក​បង្កើត ។​​

ករណី​យ៍​នេះ តំណាងរាស្ត្រ​អតីត​គណបក្ស សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​ប្រតិកម្ម​តាម​ហ្វេ​ស​ប៊ុ​កថា តើ​ចាំបាច់​ចេញ​ដីកា កោះហៅ លោក សម រង្ស៊ី​ធ្វើ​អ្វី បើ​លោក​សម រង្ស៊ី​នៅ​ប្រទេស​បារាំង ហើយ​ថា បើ​ចង់​ប្តឹង​គួរ​ប្តឹង ទៅ​តុលាការ បារាំង​ល្អ​ជាង ។​លោក ហូរ វ៉ាន់ “​ដីកា​អ្វី​ទៅ​មិនដឹង​សាកសួរ​ពីបទ​អ្វី​ទេ ហើយ​ឲ្យ​ចូលខ្លួន​យ៉ាងម៉េច​ទៅ​? បើ​ដឹង​ទាំងអស់គ្នា​ថា គាត់​( សម រង្ស៊ី​) នៅ​ស្រុក​បារាំង ម៉េច​ក៏​មិន​ប្ដឹង​តុលាការ​បារាំង​? ខ្លាច​អី​? ឬ​អាង​តែមាន​តុលាការ​អាយ៉ង ចាំតែ​ចេញ​ដីកា​ចាប់​បក្សប្រឆាំង យកទៅ​ដាក់គុក​?”​។​

​លោក​ហូ​វ៉ាន់​ថា “​គ្រប់គ្រង​រដ្ឋ​អ្វី​ទៅ​បើ​ធ្វើ​បាយ​ឡុ​ក បាយ​ឡ គ្រប់​តែ​រឿង​តាំងពី​ចាប់ កឹម សុខា ចាប់​យុវជន​ភ្នំពេញ​១៣​នាក់​ដាក់គុក​លេង ចាប់​តំណាងរាស្ត្រ​៧​នាក់ ដាក់គុក​លេង វាយ​តំណាងរាស្ត្រ​បែក​មុខមាត់​លេង និង​រាប់រយ​រឿង​ទៀត​ដែល​ខ្ញុំ​ដឹង​ការ ពិត​ពេល​ជាប់គុក​ព្រៃ​ស​។ ឱ​តុលាការ​ខ្មែរ​អើយ​ងាប់​រាស្ត្រ​ស្លូតត្រង់​អស់ហើយ​។ មិនដឹង​អាង​អី​? អាង​តែ​សម្ដេច​១​គត់​។ ចុះបើ​សម្ដេច​អស់បុណ្យ​តើ​គិត​ម្ដេចទៅ​?”​។​

​ទោះបីជា​អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​បទបញ្ជារ​ត្រឿ​ម​កម្លាំង​អនុវត្តន៍​ដិ​ការ​តុលាការ​ដើម្បី​ចាប់ខ្លួន​ក៏ដោយ​ក៏​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ​ស៊ី​ផាន​នៅ​ថ្ងៃទី​១២​សីហា​នេះដែរ បាន​ស្វាគមន៍ ចំពោះ​ការធ្វើ​មាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ដែល​មក​ឆ្លើយតប នឹង​កាតព្វកិច្ច​យុត្តិធម៌ ចំពោះមុខ​តុលាការ ដែល​ប្រជាពលរដ្ឋ ក្នុងសង្គម​ទំនើប និង​ស៊ី​វិ​ល័យ តែងតែ​អនុវត្ត​នូវ​កាតព្វកិច្ច​នេះ ។

​លោក​ផៃស៊ីផានបានលើកឡើង​ទៀតថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ប្រកបដោយ​អធិបតេយ្យភាព ពេញលេញ ។ ពលរដ្ឋ​បានជ្រើសរើស នូវ​ការទទួលខុសត្រូវ​ជោគវាសនា​របស់ខ្លួន​មាន​ចំនួន​៦​អាណត្តិ​រួចមកហើយ ប្រកបដោយ​នីតិរដ្ឋ​ដែលមាន​ស្ថាប័ន​ប្រជាធិបតេយ្យ​បី​គឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាចតុលាការ កំពុងដំណើរការ​ប្រកប ដោយ​ថាមពល និង​ទទួលខុសត្រូវ ក្នុង​ដែន​អំណាច​របស់ខ្លួន ដាច់ដោយឡែក​ពីគ្នា ហើយ​មិនមាន​អំណាច ឬ​ឥទ្ធិពល ពី​ជន ឬ​ក្រុម និង​បរទេស​ណាមួយ​ជ្រៀតជ្រែក​ក្នុង​ដែន​សមត្ថកិច្ច​នេះ​បានឡើយ ។​a court sy a court sy2 a court sy3 

 

​