» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29774 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597193 នាក់

ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក 

 

ប្រទេសថៃ៖ កាលពីយប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចុះឆែកឆេរភូមិគ្រឹះប្រណីតមួយកន្លែង នៅសង្កាត់ Bang Bon នៃទីក្រុងបាងកក ហើយឃាត់ខ្លួនមនុស្ស ១៥នាក់ ដែលពួនសំងំធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ online scam ចេញពីទីនោះ ដោយផ្តោតគោលដៅលើជនរងគ្រោះជាជនជាតិជប៉ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។a thai scam (1) 

ប៉ូលិសអន្តោប្រវេសន៍នៃប្រទេសថៃ បានប្រាប់ថា ប្រតិបត្តិការចុះបង្ក្រាបខាងលើធ្វើឡើង ក្រោយមានការផ្តល់ដំណឹងពីសំណាក់ប្រជាជន ដែលមានការព្រួយបារម្ភ ហើយបានរាយការណ៍ពីការប្រទះឃើញ ចំនួនជនបរទេសច្រើនចេញចូលភូមិគ្រឹះខាងលើ ក្រោមកាលៈទេសៈ​ដែលគួរឱ្យសង្ស័យ។ ក្រោយទទួលបានដីកាឆែកឆែរ ក្រុមប៉ូលិសថៃក៏បានចុះទៅឆែកឆេរភូមិគ្រឹះនោះ ហើយរកឃើញថា វាជាកន្លែងធ្វើប្រតិបត្តិការ​ online scam។

ប៉ូលិសថៃ បាននិយាយថា ភូមិគ្រឹះខាងលើត្រូវបានជួលតាមរយៈជនជាតិថៃម្នាក់ ដែលដើរតួតំណាងឱ្យមេជនជាតិចិនម្នាក់ សម្រាប់រយៈពេលជាង ​១ឆ្នាំមកនេះ ហើយតម្លៃនៃការជួល គឺថ្លៃរហូតដល់៩០០ ០០០បាត ឬ២៧ ០០០ដុល្លារអាមេរិក ក្នុងមួយខែ។ ជនសង្ស័យសរុប១៥នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានម្នាក់ជាជនជាតិថៃ និង១៤នាក់ផ្សេងទៀតជាជនបរទេស មកពីជប៉ុន ចិន កោះតៃវ៉ាន់ និងមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកស៊ើបអង្កេត មនុស្សទាំង១៥នាក់នោះ ទំនងត្រឹមជាបុគ្គលិកប៉ុណ្ណោះ ខណៈជនសង្ស័យដែលជាមេធំជនជាតិចិន ត្រូវបានជឿថា កំពុងបន្តស្ថិតក្នុងប្រទេសថៃនៅឡើយ ហើយអាជ្ញាធរកំពុងតាមឃ្លាំមើលច្រកផ្លូវនានា ដែលអាចប្រើប្រាស់ដើម្បីចាកចេញពីប្រទេសនេះ ដោយខុសច្បាប់៕a thai scam a thai scam1