» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10054 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700225 នាក់

ពូក្មួយទៅដាក់អន្ទាក់សត្វជាមួយគ្នាមកវិញ ម្នាក់បានស្លាប់ ម្នាក់ទៀត ក្លាយជាជនសង្ស័យ

 

មណ្ឌលគិរី៖ បុរសវ័យ២៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីកាំភ្លើងកែច្នៃ ដែលដឹកតាមម៉ូតូបានផ្ទុះ បណ្តាលឱ្យគ្រាប់ត្រូវក្បាល ខណៈជនរងគ្រោះ និងជនសង្ស័យកំពុងធ្វើដំណើរទៅមើលអន្ទាក់សត្វព្រៃ។ហេតុការណ៍នេះ កើតឡើងនៅក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិពូជ្រៃចុងផាង (ដេអេ) ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។a kill catch animal2 

ជនរងគ្រោះឈ្មោះ សាណី ណាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងមានទីលំនៅក្នុងមូលដ្ឋានកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ ឃុន ត្រឹក ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិព្នង មុខរបរកសិករ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះ ។ប្រភពពត៍មានឲ្យដឹងថា៖នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នា ទៅដាក់អន្ទាក់ខ្សែភ្លើងឆក់ នៅក្នុងចម្ការដំឡូងមី ។ ក្រោយមក ពួកគេបានសង្កេតឃើញសញ្ញាថា មានសត្វជ្រូកព្រៃជាប់អន្ទាក់ ហើយបានទៅពិនិត្យទីតាំង ។

នៅពេលទៅដល់ ពួកគេឃើញស្លាកស្នាមជ្រូកព្រៃ ដែលរងរបួស និងដានជើងចូលព្រៃ។ បន្ទាប់មក ជនរងគ្រោះបានទូរស័ព្ទ ហៅបងប្រុសរបស់ខ្លួន និងអ្នកផ្សេងទៀត ព្រមទាំងយកសត្វឆ្កែទៅជួយស្វែងរកជ្រូកព្រៃ ប៉ុន្តែមិនឃើញ ហើយដោយសារមេឃជិតភ្លៀង ពួកគេបាននាំគ្នាត្រឡប់ទៅរោងចម្ការ ។

សមត្ថកិច្ចបញ្ជាក់ថា នៅពេលជនរងគ្រោះកំពុងជិះម៉ូតូដឹកជនសង្ស័យត្រឡប់មកក្រោយ ដោយជនសង្ស័យបានកាន់កាំភ្លើងកែច្នៃដែលដាក់នៅចំហៀងម៉ូតូ ផ្លូវក្នុងចម្ការមានសភាពរអិល បណ្តាលឱ្យម៉ូតូរអិលកង់ក្រោយ និងកាំភ្លើងបានប៉ះដើមកៅស៊ូ។ ការប៉ះទង្គិចនេះ ត្រូវបានរាយការណ៍ថា បណ្តាលឱ្យកៃកាំភ្លើងផ្ទុះ ហើយគ្រាប់បានត្រូវក្បាលជនរងគ្រោះ ពីខាងក្រោយធ្លាយទៅផ្នែកថ្ងាស បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បងប្រុសរបស់ជនរងគ្រោះឈ្មោះ សាណី ជូត បានប្រាប់សមត្ថកិច្ចថា ក្រោយពីបានឮសំឡេងហៅឱ្យជួយ គាត់បានទៅកន្លែងកើតហេតុ និងឃើញប្អូនប្រុសដេកផ្កាប់មុខលើដី មានឈាមហូរចេញពីក្បាល និងច្រមុះ។ ក្រោយពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ គាត់បានទូរស័ព្ទជូនដំណឹងដល់ឪពុក ដើម្បីយកសពទៅធ្វើបុណ្យ។

ការពិនិត្យរបស់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរកឃើញស្នាមរបួសនៅផ្នែកក្បាលខាងមុខ និងខាងក្រោយ ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងកែច្នៃចំក្បាល ធ្លាយពីខាងក្រោយទៅខាងមុខ ។

សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ១គ្រឿង កាំភ្លើងកែច្នៃ១ដើម កាំបិតស្នៀត១ កាបូបស្ពាយ និងសម្ភារៈពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើង ព្រមទាំងអាគុយ ខ្សែលួស និងឧបករណ៍ឆក់។ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាង ដើម្បីបញ្ជូនទៅការិយាល័យជំនាញ កសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។a kill catch animal a kill catch animal1 a kill catch animal3