» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10687 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700858 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ​សុជាតិ​ចុះ​ផ្ទាល​ដឹកនាំ​កម្លាំង​រុករក​ពលរដ្ឋ​ខ្មែរ​ដែល​បាត់​ខ្លួន​សង្ស័យ​ទឹកជំនន់​អូស​យក​

 

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ បាន​បាត់​ខ្លួន​ក្នុង​ដី​ថៃ​ក្នុងចំណោម​៧​នាក់​ដែល​បាន​ចូល​ហើយ​រងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ថ្ងៃទី​១៧​កញ្ញា​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កម្លាំងចម្រុះ​២៥​នាក់ ដែលមាន​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​សហការ​ជាមួយ​ភាគី​ថៃ និង​ប្រជាពលរដ្ឋ​បន្ត​ប្រតិបត្តិ​ការរុករក​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​២​នាក់ ដែល​បាន​បាត់​ខ្លួន នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​។ a chhum1 

​ប្រតិបត្តិការ​នេះ កំពុង​ទទួល​បានការ​យកចិត្តទុកដាក់ និង​បញ្ជារ​ផ្ទា​ល់ពី ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខណៈដែល​ក្រុមការងារ កំពុងតែ​មមាញឹក​ក្នុង​ប្រតិបត្តិ​ការរុករក​។​ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​មាន​រយៈពេល​២​ថ្ងៃ​អ្នកភូមិ​បាន​ប្រទះឃើញ​ស្បែកជើង​១​គូ​និង​មួក​១ រួម​និង​ពោះវៀន​នៅ​កន្លែងកើតហេតុ​ស្ថិតនៅ​ចំណុច​ពាម​តា ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ជាប់​ទល់ដែន​កម្ពុជា​-​ថៃ ។​

​ប្រពន្ធ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​បាត់​ខ្លួន​អះអាង​ប្រាប់​នគរបាល​ប៉ុ​ស្ថិ៍​រដ្ឋបាល​ឃុំ​តា​តោ​កថា​ស្បែកជើង​និង​មួក​នោះ​ពិតជា​របស់​ប្តី​គាត់​ប្រាកដ ។ ដោយឡែក​ពោះវៀន​ដែល​គេ​ប្រទះឃើញ​ជាមួយ​ស្បែកជើង​និង​មួក មិនទាន់មាន​ការអះអាង​ថា​ជា​ពោះវៀន​របស់​ជនរងគ្រោះ​រឺ​ពោះវៀន​សត្វ​នោះទេ ។ ជុំវិញ​បញ្ហា​នេះ អភិបាលខេត្ត​ដំបង​ស្តីទី លោក ហឿង សុគន្ធ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យ​ដឹងថា ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​បាត់​ខ្លួន​ក៏មាន​ការចូល​រួមសហកា​រ​ពី​សមត្ថកិច្ច​ថៃ ពីព្រោះ​ចំណុច​ដែល​ជនរងគ្រោះ​បាត់​ខ្លួន​នៅលើ​ភ្នំ ស្ថិតនៅក្នុង​ទឹកដី​ថៃ ដោយ​ភាគី​ថៃ​គេ​កំពុង​បន្ត​ស្រាវជ្រាវ​រក​រុក​ជាមួយ​សមត្ថកិច្ច​កម្ពុជា ។​

​សូម​ញ្ជា​ក់ថា កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​៧​នាក់ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ឡើងលើ​ភ្នំ​ចំណុច ពាម​តា ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ដើម្បី​រក​វ​ល្លិ៍​និង​បរបាញ់​សត្វ ខណៈ​ប្រជាពលរដ្ឋ​ទាំង​៧​នាក់​កំពុង​នាំគ្នា​អង្គុយ​អាំងភ្លើង​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រោះ​ទឹក​បណ្តាល​ឲ្យ​បាក់​ដីភ្នំ​ពី​ផ្នែក​ខាងលើ​មកក្រោម​នាំ​ពួកគេ​ទាំង​៧​នាក់​រត់គេចខ្លួន ។

ពេលនោះ​មាន​ពលរដ្ឋ​៥​នាក់​បានគេច​ខ្លួន​ដោយ​សុវត្ថិភាព​គ្រាន់​តែមាន​ម្នាក់​ប៉ុណ្ណោះ​បាន​រងរបួស​ដោយឡែក​២​នាក់​ផ្សេងទៀត​បាត់​ខ្លួន ។ ជនរងគ្រោះ​ទាំង​២​នាក់​មានឈ្មោះ ផាន់ វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ឈ្មោះ ឆាង កុយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ចំណែក​អ្នករងរបួស​មានឈ្មោះ ទ្រី កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ។​a chhum