» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3670 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773427 នាក់

ទាហានខ្មែរម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃ នៅតំបន់ប្រាសាទតាក្របី ?!

 

ឧត្តរមានជ័យ៖ប្រភពពីយោធាខ្មែរ ដែលប្រចាំការនៅតំបន់ប្រាសាទតាក្របី បានអះអាងថា មានទាហានខ្មែរម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃ នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។  ទាហានខ្មែរដែលត្រូវភ្លើងឆេះស្លាប់នោះ គឺលោក រៀម ឃឿន ជាទាហានប្រចាំការនៅតំបន់ប្រាសាទតាក្របី ដែលបានបាត់ខ្លួន កាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីលោកបានទទួលភារកិច្ចឱ្យទៅពន្លត់ភ្លើងឆេះព្រៃ នៅតំបន់នោះ។a army fire 

ប្រភពអះអាងថា សាកសពរបស់លោក រៀម ឃឿន ត្រូវគេរកឃើញ នៅខាងត្បូងប្រាសាទតាក្របី នៅព្រឹកថ្ងៃទី២១ នេះ ក្នុងសភាពឆេះខ្លោចស្បែក និងសាច់ក្លាយជាធ្យូង។ ទាហានខ្មែរដែលឈរជើងក្នុងអង្គភាពជាមួយគ្នា បានដាក់ការសន្និដ្ឋានថា ករណីនេះ បង្កឡើងដោយភ្លើងឆេះព្រៃ ត្រូវខ្យល់បក់ និងឆេះកាត់ផ្លូវ ធ្វើឱ្យលោក រៀម ឃឿន មិនអាចដកថយបាន ទើបបណ្ដាលឱ្យឆេះស្លាប់។

មកដល់ពេលនេះ មិនទាន់មានការផ្សព្វផ្សាយ អំពីលទ្ធផលការស៊ើបអង្កេតណាមួយច្បាស់លាស់ ដែលបញ្ជាក់អំពីមូលហេតុការស្លាប់របស់លោក រៀន ឃឿន នោះឡើយ ខណៈទាហានខ្មែរមួយចំនួន ដែលឈរជើងនៅតំបន់ប្រាសាទតាក្របី បានអះអាងថា កន្លងមកធ្លាប់មានករណីលួចបាញ់ឆ្មក់ ពីសំណាក់ទាហានថៃ មកលើទីតាំងឈរជើងរបស់ទាហានខ្មែរម្ដងម្កាលដែរ ក្រោយពីមានបទឈប់បាញ់។

បច្ចុប្បន្ន សពរបស់លោក រៀម ឃឿន ត្រូវអង្គភាពបញ្ជូនទៅឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។នៅក្នុងរដូវប្រាំងឆ្នាំនេះ មានហេតុការណ៍ភ្លើងឆេះព្រៃជាច្រើនទីតាំង ក្នុងតំបន់តាមបណ្ដោយព្រំដែន ដូចជានៅតំបន់ជាំតែ មុំបី ចុងបូក ប្រាសាទតាមាន់ធំ ប្រាសាទខ្នា តំបន់អូរស្មាច់ និងនៅតំបន់ថ្មដា ជាដើម។ ទាហានខ្មែររ និងទាហានថៃ បានយកករណីនេះ មកចោទប្រកាន់គ្នាទៅវិញទៅមក ដោយទាហានថៃ បានចោទមកលើទាហានខ្មែរថា គ្មានវិន័យ មានចេតនាដុតព្រៃ ដើម្បីរំខានទាហានថៃ និងលួចចល័តសព្វាវុធ រហូតដល់ថ្នាក់ព្រមានពីការផ្ទុះសង្គ្រាមលើកទីបីទៀតផង។a army fire1 a army fire2