» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8496 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545477 នាក់

ក្រៅពីជាប់គុក២ឆ្នាំផាក៤លានរៀល លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បាត់សិទ្ធនយោបាយមួយអាយូស!

 

ភ្នំពេញ៖ លោក លិ សុខា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងមានលោក សេង ហៀង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកសវនាការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោស លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារកំណត់២ឆ្នាំពិន័យ(៤លានរៀល)និងដកសិទ្ធពលរដ្ឋពីលោក ស៊ុន ចន្ធី មិនឲ្យបោះឆ្នោត និងមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត មួយជីវិតផងដែរ ។a chanthy 

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ពេលចុះពីលើយន្តហោះ ក្រោយបង្ហោះតាមបណ្តាញសង្គម នាំឲ្យពលរដ្ឋយល់ច្រឡំ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គម។

ការចាប់ខ្លួននេះជាការអនុវត្ត តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គល រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌។

កាលពីថ្ងៃទី២៣ខែឧសភា២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដោយសារតែជនសង្ស័យរូបនេះ បានផ្សាយបំភ្លៃពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើកម្មវិធីជាតិជំនួយសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «យើងខំធ្វើចង់ងាប់ មានអ្នកនយោបាយចូលចិត្តបន្តុះបង្អាប់ណាស់។ ស្អីក៏រាជរដ្ឋាភិបាលអាក្រក់ ស្អីក៏គ្មានកំណើត បង្អាប់ក្នុងប្រទេសមិនអស់ចិត្ត ចេញក្រៅប្រទេសបង្អាប់ទៀត ប៉ុន្តែករណីមួយនេះ បង្អាប់តម្លៃរឿងកម្មវិធីបណ្ណក្រីក្ររបស់រាជរដ្ឋាភិបាល។ បង្អាប់មិនកើត ព្រោះប្រជាពលរដ្ឋបានទទួល ប្រជាពលរដ្ឋឱ្យតម្លៃ អីចឹងបង្អាប់លែងអស់តម្លៃ លួចតែម្តង។ គេលួចយ៉ាងម៉េច? គេថា កម្មវិធីនេះ អាក្រក់ណាស់ គេទៅភូតប្រជាពលរដ្ឋវិញ។ គេថា អាហ្នឹងល្អតែរបៀបធ្វើអាក្រក់។ ទៅចោទរដ្ឋាភិបាលថា ប្រកាន់បក្ខពួក ឱ្យតែគ្នាឯង។ សួរ ៤លាន ៧សែននាក់ ឱ្យតែខ្សែបងប្អូន ខ្សែមេភូមិមេឃុំ ចង្វាយខេត្ត ខ្ញុំសួរថាពួកគាត់មានបងប្អូនប៉ុន្មាននាក់? គ្រួសារណា ដល់ល ៤លាន ៧សែននាក់?»

សម្តេចបានបន្តថា «យើងធ្វើគោលនយោបាយសម្រាប់ប្រជាពលរដ្ឋយើង ដោយមិនរើសអើង តែគេមិនត្រឹមតែប៉ុណ្ណឹងទេ គេថា គេបានដោយសារចូលបក្សប្រឆាំង។ រដ្ឋាភិបាលខំធ្វើចង់ងាប់ ដាំ ២០ឆ្នាំ ទម្រាំតែបានផ្លែ ទីបំផុតអ្នកឯងមកលួចហើយ ជេរអ្នកដាំទៀត បោកប្រាស់អ្នកដាំទៀត [...] ហ្នឹងហើយ ដែលមានការប្តឹង និងឃាត់ខ្លួន ស៊ុន ចន្ធី។ អានេះ មិនមែនសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិទេ គឺបោកយកតែម្តង ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីចំណេញនយោបាយ ដោយចេតនា អីចឹងត្រូវប្រឈមជាមួយច្បាប់ទៅ»

លោក ជូង ជូងី មេធាវីការពារក្តីលោក ស៊ុន ចន្ធី បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ការសម្រេចរបស់តុលាការជារឿងដ៏អយុត្តិធម៌បំផុតចំពោះកូនក្តីរបស់លោក។ បើតាមលោក ជូង ជូងី លោកនឹងពិភាក្សាផ្នែកច្បាប់ជាមួយកូនក្តី ថាត្រូវប្តឹងឧទ្ធរណ៍ ជំទាស់ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ឬយ៉ាងណា។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិវិញ យល់ថា វាជារឿងដ៏គួរឲ្យសោកស្តាយ ដែលតុលាការសម្រេចផ្តន្ទាទោសលោក ស៊ុន ចន្ធី យ៉ាងធ្ងន់ធ្ងរដូច្នេះ។ ធ្ងន់ធ្ងរនៅត្រង់ការដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតលោក ស៊ុន ចន្ធី អស់មួយជីវិត។ ចំពោះ លោក រ៉ុង ឈុន រដ្ឋាភិបាលហាក់ដូចជាភិតភ័យពីវត្តមានរបស់លោក ស៊ុន ចន្ធី ក្នុងឆាកនយោបាយ ដោយលោកគ្រាន់តែជាយុវជនមួយរូបសោះ។

សូមបញ្ជាក់ថានៅមួយខែក្រោយពីការចាប់ខ្លួន នៅថ្ងៃអាទិត្យទី០៨មិថុនា លិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា ត្រូវបានទម្លាយជាសាធារណៈ។ នៅក្នុងលិខិតនោះ លោក ស៊ុន ចន្ធី បានអះអាងថា លោកពិតជាសោកស្តាយចំពោះមតិលើកឡើងរបស់លោក ក្នុងពេលជួបជាមួយពលរដ្ឋនៅប្រទេសជប៉ុន កាលពីថ្ងៃទី០៥ឧសភា ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់រដ្ឋាភិបាលកម្ពុជា ហើយលោកបានសុំទោស លោក ហ៊ុន ម៉ាណែត ចំពោះការលើកឡើងខុសឆ្គងដោយអចេតនាទៅលើរដ្ឋាភិបាលកម្ពុជា។ប៉ុន្តែការសុំទោសមិនបានធ្វើឲ្យលោកស៊ុនចន្ធីរួចខ្លួនឬបន្ធូបន្ថយទោសឡើយ!។a chan thya