» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8875 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699046 នាក់

កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ត្រូវ​រថយន្ត​មួយគ្រឿង បើក​បុក​ហើយ​រត់​បាត់​រថយន្ត​មក​តាម​ក្រោយ​ជាន់​បែកក្បាល​ស្លាប់​


​ភ្នំពេញ ៖​កាលពី យប់ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​ដោយសារ​យន្ត​បុក​បន្តបន្ទាប់​បាន​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​ហ្នឹង​កន្លែង​។​សព​ជនរងគ្រោះ​មានឈ្មោះ ទួត ច​ន្ធូ ភេ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ឃុំ​ព្រៃ​ញី ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ។​a car kill2 

​ប្រភព​ឃើញ​ហេតុការណ៍​និយាយថា​មុនដំបូង​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឃ្លី​ក ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ​1BF-2923 តែម្នាក់ឯង​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​លុះ​ពេលមកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​មួយគ្រឿង​មិន​ចាំ​ផ្លាកលេខ​បានធ្វើ​ដំណើរ​មក​តាម​ក្រោយ​ក្នុង​ល្បឿន​លឿន​ល្មម រួច​ក៏​បុក​ម៉ូតូ​ជនរងគ្រោះ​ដួល​លើ​ថ្នល់​អូស​ជាច្រើន​ម៉ែត្រ ។ តែ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ិ​ស​បង្កហេតុ​ខាងលើ​បាន​បន្ត​បើក​ទៅមុខ​រត់​គេចខ្លួនបាត់​ស្រមោល​ទៅ ។

ស្របពេលនោះ​ផងដែរ ក៏មាន​រថយន្ត​បង្ក​មួយគ្រឿង​ទៀត​ម៉ាក MERCEDES BENZ G350 ពាក់​ផ្លាកលេខ កម្ពុជា YAN.6868 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន ធ្វើដំណើរ​មក​តាម​ក្រោយ​ក្នុង​ល្បឿន​លឿន និង​មិន​ប្រយ័ត្ន​បាន​កិន​ជនរងគ្រោះ​ដែល​កំពុង​ដេក​ដួល​លើ​ថ្នល់ បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​។ តែ​រថយន្ត MERCEDES BENZ G350 ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​មិនបាន​បើក​គេចខ្លួន​នោះឡើយ និង​បាន​ឈប់​រថយន្ត​នៅ​កន្លែងកើតហេតុ​ផងដែរ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ និង​បាន​ឃាត់​តៃកុង​រថយន្ត​បង្ក MERCEDES BENZ G350 ជា​ជន​ជាតិចិន​ខាងលើ ប្រគល់ឱ្យ​សមត្ថកិច្ច​ជំនាញ​ចាត់​ការបន្ត ។ ដោយឡែក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​បន្ត​នាពេល​ក្រោយ ។ រីឯ​សព​ជនរងគ្រោះ ក៏​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់ហេតុ​និង​ទាក់ទង​ទៅ​សាច់ញាតិ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕a car kill a car kill1 a car kill3 

​