» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7495 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697666 នាក់

កម្ពុជា​ណេ​ប៉ាល់​ចុះហត្ថលេខា​លោក​លែង​ទិដ្ឋាការ​ការទូត​និង​ផ្លូវការ​និង​ត្រៀម​បើក​ស្ថានទូត​


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រឡប់​មកដល់​មាតុប្រទេស ប្រកបដោយ​សុវត្ថិភាព​ហើយ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​បន្ទាប់ពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ប្រទេស​នេ​ប៉ាល់​។​a hun nepal 

ក្នុង​បេសកកម្ម​ការងារ នៅ​ប្រទេស​នេ​ប៉ាល់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ាល់ លោក ខាត់ ហ្គា ប្រាសាទ ស្សា​ម៉ា អូ​លី (Khadga Prasad Shama Oli) ។ ​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ធ្វើជា​អធិបតីភាព ក្នុងការ​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ ចំនួន​៤​ផងដែរ​។ ឯកសារ​ទាំង​៤ ដែល​បាន​ចុះ​ហេ​ត្ថ​លេខា​នោះ រួមមាន​៖ ការលើកលែង​ទិដ្ឋាការ (Visa) សម្រាប់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​និង​បើក​ស្ថានទូត​នៃ​ប្រទេស​ទាំងពីរ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​, កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​វិស័យ​ដឹកជញ្ជូន តាមផ្លូវ​អាកាស​, អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួងការបរទេស​ទាំង​ពីរ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃទី​២ នៃ​ការស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ទី​ក្រុងក​ដ្ឋ​ម​ន្ឌូ សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទស្សនា​ប្រាសាទបុរាណ​ចំនួន​២​កន្លែង ក្នុង​ទី​ក្រុងក​ដ្ឋ​ម​ន្ឌូ ក្នុងនោះ​រួមមាន ប្រាសាទបុរាណ ក្នុង​វិ​សាន​ដ្ឋា​ន​ប៉ា​តាន់​ឌួ​បា និង​ហ៊ី​រ៉ា​ន់​យ៉ា ម៉ា​ហា​វិហារ ប្រាសាទ​មាស ព្រះវិហា​ព្រះពុទ្ធសាសនា​មា​យាន របស់​ប្រទេស​នេ​ប៉ាល់​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជួប​ជាមួយ លោកស្រី Bidhya Devi Bhandari (​ប៊ីដ​យ៉ា ដេ​វី បាន់​ដា​រី​) ប្រធានាធិបតី​នេ​ប៉ាល់​ផងដែរ​។ ភាគី​ទាំងពីរ ក៏​ចុះ​កិច្ចព្រមព្រៀង​គ្នា​លើ​កិច្ចសហប្រតិបត្តិការ ហោះហើរ​ត្រង់​លើ​វិស័យ​អាកាសចរ​ស៊ីវិល ក្នុងពេល​ឆាប់ៗ​នេះ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការព្រមព្រៀង​នេះ គឺជា​ផ្នែក​មួយ​ដែល​ជំរុញ ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ហើយ​សម្តេច​តេ​ជោ ពិតជា​មានបំណង​មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​នេ​ប៉ាល់​យូរ​មកហើយ ហើយ​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​នេ​ប៉ាល់ នៅពេលនេះ​គឺជា​ការចាប់ផ្តើម​ទំនាក់ទំនង​ការទូត​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំងពីរ​។​

​ដោយឡែក ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​នេ​ប៉ាល់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ស្របតាម​មូលបទ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​២០១៨-​នេ​ប៉ាល់ «​ការដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ​យុគសម័យ​របស់​យើង​៖ ការពឹង​អាស្រ័យ​គ្នា វិបុលភាព​ទៅវិញទៅមក និង​តម្លៃ​ជា​សាកល​»​។​a hun nepa1 

 

​