» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5004 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695175 នាក់

ផ្អាកការងារនគរបាលចរាចរណ៍ ស័ក្តិ៣ និងបណ្តេញមន្ត្រីកិច្ចសន្យាម្នាក់ រឿងជំរិតទារប្រាក់៥០០ដុល្លារពីជនបរទេស

 

 

ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍ ស័ក្តិ៣ ឈ្មោះ ហោ ផល្លី ត្រូវផ្អាកការងារ និងមន្ត្រីកិច្ចសន្យាឈ្មោះ ស៊ឹម រដ្ឋា នឹងត្រូវបណ្តេញចេញពីការងារ រឿងជំរិតទារប្រាក់៥០០ដុល្លារ ពីជនបរទេស ។ករណីនេះកើតឡើងនៅគោលដៅផ្លូវម៉ៅសេទុង នៅពេលជនបរទេសទាំង២នាក់ ធ្វើដំណើរទើបត្រឡប់ពីខេត្តកំពត។សម្រាប់លុយ៥០០ដុល្លារ ដែលយកពីជនបរទេសនោះ នឹងត្រូវប្រគល់ជូនពួកគាត់វិញ ។a nhem po1 

សូមជម្រាបថា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃបានចេញបទបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវ និងស៊ើបអង្កេតក្នុងករណីផ្សព្វផ្សាយថា ប៉ូលិសចរាចរណ៍ ទារលុយពីជនបរទេស៥០០ដុល្លារ ដែលបានធ្វើដំ ណើរពីខេត្តកំពតមករាជធានីភ្នំពេញ ។

លោក ទូច សុឃៈ អ្នកនាំ ពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា បន្ទាប់ពីមានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានផ្សាយថា មានជនបរទេសបុរស-នារី ២នាក់ បានធ្វើដំណើរមកពីខេត្តកំពត ដើម្បីចូលរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានប៉ូលិសចរាចរណ៍ តម្រូវឱ្យបង់ប្រាក់ចំនួន៥០០ដុល្លារ ទោះបីជាជនបរទេសទាំង២នាក់នេះ មានត្រឹម១៣៨ដុល្លារក្នុងប៉ុណ្នោះ ក៏ត្រូវឱ្យបង់លុយដែរ បើទោះជាពួកគាត់ទាំង២នាក់ យំសូមអង្វករក៏ដោយ ក៏មិនលើកលែងដែរ ។

លោក ទូច សុឃៈ បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ៖ “ចំពោះភាពមិនប្រក្រតីណា មួយកើត ឡើងពីមន្ត្រីនគរបាលចរាចរណ៍ នៅតាមគ្រប់គោលដៅនៅទូទាំងប្រទេស គឺមិនផុតពីក្រសែភ្នែករបស់ឯកឧត្តម ស សុខា ឡើយ ។ ជាក់ស្តែង ករណីមានការផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មកនេះ ក្រោយទទួលបានព័ត៌មានប្រមុខមហាផ្ទៃ បានចេញបទបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវរកហេតុផលភ្លាមៗតែម្តង” ។

អ្នកនាំពាក្យបញ្ជាក់ថា ៖ “ចំពោះការផ្សព្វផ្សាយថា ជនបរទេសរងនូវការផាកពិន័យ ដោយនគរបាលចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធនៅក្នុងរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍យ៉ាងម៉ឹងម៉ាត់ជាទីបំផុត ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាឱ្យពិនិត្យស្រាវជ្រាវឱ្យបានឌិតដល់បំផុត ក្នុងក្របខណ្ឌ ដែលពាក់ព័ន្ធទៅនឹងមន្ត្រីនគរបាលចរាចរណ៍ ត្រូវតែយកបទពិន័យនគរបាលជាតិ មកអនុវត្ត ហើយនឹងអនុវត្តទៅតាមច្បាប់” ។

លោក ទូច សុឃៈ បន្តថា បើសិនជាករណីនេះ មានការជាក់ពាក់ព័ន្ធជាមួយមន្ត្រីជាប់កិច្ចសន្យា ដែលជួយការងារដល់មន្ត្រីចរាចរណ៍ ត្រូវតែបញ្ចប់ការងារ ហើយថែមទាំងពិនិត្យទៅលើទិដ្ឋភាពច្បាប់ថែម ទៀតផង ។a nhem po a nhem po2