» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5667 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695838 នាក់

ដីព្រៃ​នៅលើ​ភ្នំ​ដងរែក ជាច្រើន​ហិកតា អតីត​ជា​ជម្រក​កងទ័ព ត្រូវបាន​គេ​រៀបចំ​ឯកសារ​អោយក្លាយ​ទៅជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​របស់​បុគ្គល​មាន​លុយ​មានអំណាច​មួយចំនួន​យ៉ាង​រំភើយ ?!


​ខេត្តឧត្ដរមានជ័យ​៖ ថ្មីៗ​កន្លងមកនេះ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អង​ន្ល​ង់​វែង បានផ្តល់​ព័ត៌មាន​និង​ឯកសារ​ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅ​តំបន់​ព្រៃឈើ​លើ​ភ្នំ​ដងរែក​ជាច្រើន​ហិច​តា ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតនៅ​ចំណុច​អូរ​ថ្ម ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង​ខេត្ត ឧត្ដរមានជ័យ មាន​ចំងាយ​ប្រហែលជា​៣​គីឡូម៉ែត្រ​ពី​ច្រក​ជាំ​ស្រងាំ​មក ឥលូវ​កុំ​ពុង​តែ​ប្រែក្លាយ​ទៅជា​ដី ដែលមាន​ប្លង់រឹង​កម្មសិទ្ធិ​ស្របច្បាប់​របស់​បុគ្គល​មាន​លុយ មានអំណាច​មួយចំនួន​អស់ ហើយ ។a land vihear 

ប្រភព​បាន​បន្តថា​:​បច្ចុប្បន្ននេះ មាន​គ្រឿងចក្រ​រាប់សិប​គ្រឿង​កុំ​ពុង​ធ្វើ​សកម្មភាព ឈូសឆាយដី​ព្រៃឈើ ដឹក​អាច​ម៌​ដី កាយ​ថ្មភ្នំ និង​បុកគ្រឹះ​សាង សង់​សំណង់​អាគារ​យ៉ាងខ្ពស់ៗ​គគ្រឹកគគ្រេង ដោយ​គ្មាន​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​មូលដ្ឋាន​ណា​ម្នាក់ មក​ហាមឃាត់​ទេ ។ ប្រភព​បាន​បន្តថា​: ដី​នៅ​ចំណុច​ខាងលើនេះ គឺជា​ដីព្រៃ​ឈើ​របស់​រដ្ឋ អតីត​ជា​ជម្រក​សម្រាប់​កងទ័ព​ចូល​លាក់ខ្លួន ចល័ត ធ្វើ​សកម្មភាព​ប្រយុទ្ធ​នៅពេល​មាន​ស្ថានការណ៍ តឹងតែង​កើតឡើង រវាង​យោធា​ខ្មែរ​-​ថៃ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ។ ឥលូវ​បានប្រែក្លាយ​ទៅជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​របស់​បុគ្គល​មានអំណាច មាន​លុយ​មួយ ចំនួន​ស្ទើរ​អស់​ទៅហើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​តំបន់​នោះ​ជាច្រើន​ឆ្នាំ បាន​ប្រាប់ថា : អគារ​កំពុង​សាងសង់​នេះ គឺជា អគា​របស់​ជនជាតិ​ចិន ហើយ​កន្លងមក មាន​មេ​ទា​ហ៊ាន​ម្នាក់​ឈ្មោះ ម៉ៅ បាន​ដើរ​ទិញ​ដី​ឡូ​តិ៍ ក្នុង​មួយ​ឡូ​តិ៍​តំលៃ ចាប់ពី ១០០០$ ទៅ​១៥០០$ រីឯ​ចំណែក​ដីព្រៃ​ឈើ​ជាប់​គ្នា​នេះ គឺជា​ដី​រប​ស់មេៗ​ទា​ហ៊ាន​ដែល​បាន​លក់​ឲ្យ ។ ពលរដ្ឋ​បាន​បន្តថា​ពួកគាត់​រស់នៅ​ក្បែ​នោះ​ពុំទាន់​មាន​ប្លង់ដី​ស្របច្បាប់​នៅឡើយ​ទេ ? ហេតុអ្វី​បានជា​ដី​ដែល​កំពុង​សាងសង់​អគារ​នេះ​បែរ​ជាមាន​ប្លង់រឹង​អស់ហើយ​ទៅវិញ ? ។ មន្ត្រីរាជការ​នៅ​សាលាស្រុក​អន្លង់វែង​ថ្នាក់ទៀប​ម្នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ ) បាន​លួច​បង្ហើប​ប្រាប់ថា : ការសាងសង់​សំណង់​អគារ​នេះ គឺជា​គំរោង​មាន​អាជ្ញា​ប័ន មាន​ប្លង់​កម្មសិទ្ធិ មាន​លិខិតអនុញ្ញាត និង​ឯក សារ​ពាក់ព័ន្ធ​ផ្សេងៗ ធ្លាក់​មកពី​លើ​មេឃ​មក គ្មាន​ពី​ណា​ហ៊ាន​ប៉ះពាល់​នោះទេ ជា​របស់​ព្រះឥន្ទ​មើល​ឯកសារ​បាន តែ​គ្មាន​សិទ្ធ​សួរនាំ​នោះឡើយ ។

ប្រភព​បាន​បន្តថា : កន្លងមក​កាលពី​មាន​ព្រឹត្តិការណ៍​ជម្លោះ រវាង​យោធា​ខ្មែរ​-​ថៃ​តាម​ព្រំដែន ដីព្រៃ​ឈើ​នៅលើ​ភ្នំ​ដងរែក ក្បែរ​ច្រក​អន្តរជាតិ​ជាំ​ជា​កន្លែង​សម្រាប់​ឈរជើង និង​ចល័ត​កងទ័ព ចូល​សមរភូមិ​ប្រយុទ្ធ ។ ប៉ុ​ន្ត​ក្រោយពី​ស្ងាត់​ព្រឹត្តិការណ៍​រឿង​ប្រាសាទព្រះវិហារ​មក ហើយ​បាន​ដក​កងទ័ព​ចេញ​វិញ ពេល នោះ​ហាងឆេង​ដី ក៏បាន​ហក់​ឡើងថ្លៃ​ខ្ពស់កប់ពពក បណ្តាល អោយ​ដី​ព្រៃឈើ​ទាំងនោះ ត្រូវបាន​គេ​កាប់​រានទន្ទ្រាន​វាតទី​យក​ធ្វើជា​ដី​កម្មសិទ្ធិ​យ៉ាង​អ​នា​ធិ​ប តេ​យ្យ ប្រែក្លាយ​ទៅជា​ដី​វាល លែងមាន​ព្រៃឈើ មកដល់​សព្វថ្ងៃនេះ​ក្លាយជា​ដី​ពុះ​ឡូ​តិ៍ អស់ហើយ ព្រោះ​នៅជាប់​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ មាន ជ័យ មាន​ជនជាតិ​ចិន​រាប់សិប​នាក់​បាន​សម្រុក​មក​ជួល​ផ្ទះ​ស្នាក់នៅ ដើម្បី​លេងល្បែង​អន​ឡាញ​ក្នុងកា​សុ​ី​ណូ ។

ជាក់ស្តែង​គេ​សង្កេត ឃើញ​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​របស់​បុគ្គល​មាន អំណាច មាន​លុយ​មួយចំនួន​បាន​នឹង​កំពុង​សម្រុក​កាយ​ដឹក​ដីភ្នំ យកមក​លក់​ឲ្យ​តាម​ដី​ឡូ​តិ៍ ដោយ​មិន​ខ្វល់​អំពី​ការ​ហិនហោច​រលាយ​សម្បត្តិ​ធម្មជាតិ​អ្វី​ទេ ។ ម្ចាស់ផ្ទះ​នីមួយៗ​ដែល​បានដាក់​ជួល​ផ្ទះ​ពេលនេះ​កុំ​ពុង​ត្រូវប៉ាន់​ខ្លាំងណាស់ ហើយ​បាន​សម្រុក​សាងសង់​បន្ទ​ប់ប​ន្តែ​ម ជា​បន្ត បន្ទាប់​ដើម្បី​ជួល​ឲ្យ​ជន​ជាតិចិន​ស្នាក់នៅ ។ ខ្លះទៀត​រក​ផ្ទះជួល​មិនបាន​នៅលើ​ភ្នំ បានមក​ជួល​នៅ​ខាងក្រោម​ជើងភ្នំ ជា​ផ្ទះ​របស់​មន្ត្រី​ដែលមាន​អំណាច​នៅក្នុង​ទីរួមស្រុក​អន្លង់ ដើម្បី​ស្នាក់នៅ​លេង​អន​ឡាញ ក្នុងកា​សុ​ី​ណូ​ព្រោះ​ជា​ជម្រក ដ៏​សុខសាន្ត​សម្រាប់​ពួកគេ ។

បើ​ផ្អែក​តាម ប្រភពព័ត៌មាន និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ ជាពិសេស​លិខិត អនុញ្ញាត​សាងសង់ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ លេខ​: ៤០៤ ដន​ដ​/​អស​ណ​ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ ២០២៤​ចុះហត្ថលេខា​ជំនួស​រដ្ឋមន្ត្រី ដោយ​លោក ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​ឃ្លី​ប Videos ស្តីពី​សកម្មភាព​គ្រឿងចក្រ ជា ច្រើន​គ្រឿង​ឈូសឆាយ​ដីព្រៃ បុកគ្រឹះ​សាងសង់​អាគារ​រាប់សិប​ជាន់​នៅលើ​ខ្នងភ្នំ​ដងរែក​នេះ គឺ ពិតជា​មានការ​រៀបចំ មាន​លក្ខណ​:​ជា​ប្រព័ន្ធ​យ៉ាង​ល្អិត ល្អន់​ម៉ត់ចត់​ខ្លាំងណាស់ ទើប​អាច​ដំណើរការបាន​ដោយ​រលូន​បែបនេះ គ្មាន​ថ្នាក់ដឹកនាំ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ណា​ម្នាក់​ហ៊ាន​ក្អក រារាំង ឬ​បញ្ឈប់​សកម្មភាព បានទេ ។ នេះ​ជា​ព័ត៌មាន​បឋម វគ្គ​ក្រោយ សារព័ត៌មាន​គេហទំព័រ មាតុភូមិ www.meatophoum.com នឹង​ផ្សាយ​បន្ត​ភាគ លំអិត​សេច​រឿង ព្រមទាំង​បញ្ចេញ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​អោយ​សាធារណជន​បានឃើញ ថា​:​តើ​មាន​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ណាខ្លះ ថ្នាក់ដឹកនាំ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ណាខ្លះ​ពាក់ព័ន្ធ​លើ​ការចុះហត្ថលេខា​ផ្តល់​សិទ្ធិ អនុញ្ញាតអោយ​គេ​សាងសង់​សំណង់​អាគារ​លើដី​ភ្នំ​ដងរែក​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ ? ៕ ការិយាល័យ និពន្ធ ទំនាក់ទំនង​តាម Tel: 012 953 824 / 088 55 34 100 / 016 953 222
​រាយ​ការ​ព័ត៌មាន ដោយ​លោក ទឺ ពិ​ទូa land vihear1 ​

​