» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5568 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695739 នាក់

លើកលែងទោស​ស្ត្រី​ហ្វី​ពី​ន​ដែល​មក​ស៊ីឈ្នួល​ពរ​ពោះ​នៅ​ស្រុក​ខ្មែរ​!

 

​ភ្នំពេញ​៖​ក្រសួងការបរទេស​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា ស្ដ្រី​ហ្វីលីពីន​ដែល​ស៊ីឈ្នួល​ពពោះ​ទាំង​១៣​នាក់​ដែល​កម្ពុជា​ចាប់​​ខ្លួន​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​លើកលែងទោស​ហើយ បាន​ទៅដល់​ទីក្រុង​ម៉ានីល​ដោយ​សុវត្ថិភាព​ហើយ នៅ​ថ្ងៃទី ២៩​ធ្នូ​នេះ​។ ព្រះមហាក្សត្រ​ក៏បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស នៅ​ថ្ងៃទី ២៦​ធ្នូ តប​តាម​សំណើ​របស់​ក្រសួងការបរទេស ស្ថានទូត​ហ្វីលីពីន និង​ក្រុមប្រឹក្សា​អន្តរ​ទីភ្នាក់ងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​ហ្វីលីពីន​ដែល​ស្នើ​មក​កម្ពុជា​។​a pragnant 

​ក្រសួងការបរទេស​ហ្វីលីពីន បានចាត់ទុក​ការសម្រេច​របស់​ភាគី​កម្ពុជា​ថា ជា​សក្ខីភាព​មួយ​បញ្ជាក់​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ហ្វីលីពីន និង​កម្ពុជា​។ ស្ថានទូត​ហ្វីលីពីន​បន្ថែមថា នេះ​ជាការ​ប្តេជ្ញាចិត្ត​រួមគ្នា​មួយ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​ក្រសួងការបរទេស​ហ្វីលីពីន​បាន ក្រើនរំលឹក​ដល់​សាធារណជន​ហ្វីលីពីន​ថា ការ​ពពោះ​ជំនួស​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ថា បើ​ជន​ណា​ហ៊ាន​បំពាន​នឹងត្រូវ​ទទួលទោស​តាមច្បាប់​កម្ពុជា​។​

​ទាក់ទង​និង​បទល្មើស ពពោះ​ស្ត្រី​ហ្វីលីពីន​នេះ លោក អំ សំអាត នាយក​ប្រតិបត្តិ​របស់​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​លើកឡើងថា ពាក់ព័ន្ធ​ករណីនេះ កម្ពុជា និង​ហ្វីលីពីន​គួរតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្តទៀត ដើម្បី​ស្វែងរក​ជន ឬ​ក្រុម​ដែល​ធ្វើ​អាជីវកម្ម​លើ​ការជួញដូរ​មនុស្ស តាមរយៈ​ការ​ពពោះ​ជំនួស​នេះ​។ លោក​បញ្ជាក់ថា ការបន្ដ​កិច្ចសហប្រតិបត្តិការ ជាការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ផង និង​ជាការ​ទប់ស្កាត់​មិន​ឱ្យមាន​បាតុភាព​បែបនេះ​កើតឡើង​ទៀត​នៅក្នុង​តំបន់​។​

​លោកស្រី ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​កម្ពុជា​ធ្លាប់បាន​លើកឡើងថា រឿង​កើត​ឡើងលើ​ទឹកដី​កម្ពុជា កម្ពុជា​ត្រូវតែ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ និង​ថា កម្ពុជា​ស្វា​គម​ការសហការ​ជាមួយ​ភាគី​ហ្វីលីពីន ក្នុងការ​ស្វែងរក​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងករណី​ជួល​មនុស្ស​ឱ្យ​ពពោះ​ជំនួស​នេះ​។​​ស្ត្រី​ហ្វីលីពីន​ទាំង​១៣​នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​រកឃើញ និង​ជួយសង្គ្រោះ​នៅ​ខេត្តកណ្ដាល តាំងពី​ខែកញ្ញា ឆ្នាំ​២០២៤ ហើយ​នៅ​ថ្ងៃទី ២​ធ្នូ តុលាការ​ខេត្តកណ្ដាល​បាន​កាត់ទោស​ឱ្យ​ស្ដ្រី​ទាំង​១៣​នាក់​នោះ​ឲ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ ពីបទ​ប៉ុនប៉ង​ក្នុង​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្តកណ្ដាល ស្ដ្រី​ហ្វីលីពីន​ទាំង​១៣​នាក់ មាន​ចេតនា​ពពោះ​ជំនួស ដើម្បី​បង្កើត​ទារក​ក្នុង​គោលបំណង​លក់ដូរ​ទៅឱ្យ​អ្នក​ទី​៣ ជា​ថ្នូរ​នឹង​ទឹកប្រាក់ ដែល​អំពើ​នេះ​ត្រូវបាន​កំណត់ថា ជា​បទល្មើស​លក់ដូរ​ម​នុស្ស​។ បទល្មើស​នេះ បាន​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជា​មនុស្ស​របស់​ទារក និង​កុមារ ដែល​ត្រូវ​គាំពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​។​​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៣ ខែកញ្ញា អាជ្ញាធរ​កម្ពុជា​បាន​ជួយសង្គ្រោះ​ស្ត្រី​ពពោះ​ជំនួស​ខុសច្បាប់​ជា​ជនជាតិ​ហ្វីលីពីន​ចំនួន​២០​នាក់​នៅក្នុង​ខេត្តកណ្តាល​។ ស្ត្រី​ទាំង​២០​នាក់​នោះបាន​ចាញ់បោក​ជន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​អ៊ី​ន​ធ័​រ​នែ​ត​នាំចេញ​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅ​ទីបំផុត​បានមក​ដល់​ប្រទេស​កម្ពុជា​។​a pragnant1 a pragnant3 

​