» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2601 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699855 នាក់

មេបក្ស​យុវជនរ​ត់ទៅ​ដក​ពាក្យបណ្តឹង​ក្រោយពី​គជប​ថា​ពាក្យបណ្តឹង​អាចពន្យា​ពេល​ប្រកាស​លទ្ធផល​ផ្លូវការ​!

 

​រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ប្តូរ​ចិត្ត​វិញ​លែង​ប្តឹងទៅ គ​.​ជ​.​ប ហើយ នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨​នេះ ។​ការប្តូ​ចិត្ត​ដក​ពាក្យបណ្តឹង​វិញ​គឺ​ត្រូវបាន​គេ​មើលឃើញថា​ល្បែង​របស់លោក​ពេជ្រ​ស្រស់​អាច​នឹង​ពន្យឺត​ពេល​ការប្រកាស​លទ្ធផល​ផ្លូវ​ការដែល​ត្រូវធ្វើ​នា​ថ្ងៃទី​១៥​សីហា​។​ហើយ​បើ​យឺត​ការប្រកាស​លទ្ធផល​ផ្លូវការ​វា​ក៏​ធ្វើ​ឲ្យ​ខូចផែនការ​របស់​សម្តេច​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​ក្នុងការ​ប្រកាស​ប្រជុំ​សភា​ថ្ងៃទី​៥​កញ្ញា​និង​ការបង្កើត​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នៅ​ថ្ងៃទី​៦​កញ្ញា​ផងដែរ​។​a pich nec 

ជាក់ស្តែង​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា ថ្ងៃទី​១១ ខែសីហា ជា​ថ្ងៃ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន ហើយ​បើ​គ្មាន​បណ្តឹង​ពីថ្ងៃ​ទី​១១​នោះមក រយៈពេល​៧២​ម៉ោង គិត​រហូតដល់​ថ្ងៃ​អង្គារ ម៉ោង​៦៖៥៩​នាទី​ព្រឹកស្អែក​អត់​មាន​ពាក្យបណ្តឹង​ទេ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធ ផល​ផ្លូវការ នៅ​ថ្ងៃទី​១៥ ខែសីហា ។​ប៉ុន្តែ​ក្នុងករណី​មាន​បណ្តឹង អញ្ចឹង​(​បណ្តឹង​របស់​ពេជ្រ​ស្រស់​)​ការគ្រោង​ប្រកាស​លទ្ធផល​ផ្លូវការ នឹងត្រូវ​លើក​ពេល ដោយសារ​ត្រូវការ​ពេល​ដើម្បី​ដោះស្រាយ​បណ្តឹង​។ ប្រសិនបើ​បណ្តឹង​គ្មាន​សាក្សី និង​ភស្តុតាង​ច្បាស់លាស់​នឹងត្រូវ​ច្រាន​ចេញទៅ​វិញ ។​
​លោក ហង្ស ពុទ្ធា បានបញ្ជាក់​បន្ថែមថា តាមច្បាប់ គ​.​ជ​.​ប ត្រូវតែ​ដោះស្រាយ​ក្នុង​ពេលវេលា​ជាបន្ទាន់ និង​សមស្រប មានន័យថា ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​។​

​ដោយឡែក​សម្រាប់​ការលេង​ល្បែង​ប្តឹង​នេះ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូប​នោះបាន​សរសេរ​នៅលើ Facebook ថា ខ្ញុំ ពេជ្រ ស្រស់ នឹង​ដក​ពាក្យបណ្តឹង​ពី​គជប​វិញ​នៅ​រសៀល​នេះ​(​ទី​១៣​សីហា​) ដោយហេតុ​ក្រុមការងារ​ពិនិត្យ ឃើញថា​មិន ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ ។ សូមជម្រាបថា លោក ពេជ្រ ស្រស់ កាលពី​ព្រឹក​មិញ​បាន​យកពាក្យ​បណ្តឹង​មួយច្បាប់​ទៅ​ដាក់ នៅ​ទីស្តីការ គ​.​ជ​.​ប ។ មូលហេតុ​នៃ​ការដាក់​បណ្តឹង គឺ​ដោយសារតែ​លោក​យល់ថា លទ្ធផល​ប​ណ្ណោះ​អាសន្ន ដែល គ​.​ជ​.​ប ទើបនឹង​ប្រកាស ហាក់ដូចជា​មិនទាន់មាន​លក្ខណៈ​ត្រឹមត្រូវ​នោះទេ​ព្រោះ​បាត់​សម្លេងឆ្នោត​របស់​គណបក្ស​យុវជន​កម្ពុជា​ចំនួន​៨៤​សម្លេង​?! ៕a pich nec a pich sros