» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11339 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701510 នាក់

ខណៈសំណង់អនាធិបតេយ្យជាច្រើនកន្លែងកំពុងត្រូវបានរុះរើរដ្ឋមន្ត្រីបរិស្ថានប្រកាសថែមថា មិនអនុញ្ញាតឱ្យកើតមានសំណង់ថ្មីលើឧទ្យានជាតិគិរីរម្យទេរួមទាំងកែសម្រួលនៅសាលាដូងដែរ

 

កំពង់ស្ពឺ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦  បានដាក់វិធានការយ៉ាងតឹងរឹងទៅដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ចំពោះសំណង់ទាំងឡាយណាដែលព្យាយាមបង្កើតថ្មី និងអ្នកដែលទន្រ្ទានឈូសឆាយដីធ្លីអនាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(គិរីរម្យ) ។a dong sophallet 

ក្នុងឱកាសដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្ទីរជំនាញចុះពិនិត្យសំណង់ ផ្ទះលំហែដែលបាននិងកំពុងសង់ដោយខុសច្បាប់នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(គិរីរម្យ) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក អ៊ាង សុផល្លែត បានលើកឡើងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីបរិស្ថានបានពិនិត្យឃើញសំណង់ និងផ្ទះលំហែជាច្រើន បាននិងកំពុងសង់ដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងបរិស្ថាននៅក្នុងតំបន់ឧទ្យានជាតិ ពិសេសទេសចរណ៍ដែលមកលេងកម្សាន្តនៅក្នុងតំបន់នេះ។ មួយវិញទៀតសំណង់មិនរៀបរយទាំងនោះក៏បាននិងកំពុងសង់រំលោភចូលទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យផងដែរ ដែលតម្រូវឱ្យមានការរុះរើចេញជាបន្ទាន់។

លោក អ៊ាង សុផល្លែត ក៏បានលើកឡើងជុំវិញការរុះរើសំណង់អនាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិសុរាម្រិតកុសមៈ(គីរីរម្យ) ក៏មានការភ្ញាក់ផ្អើលផងដែរថាមានការរុះរើសាលាដូង ដោយសារតែបានសង់ចូលទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ។ ប៉ុន្តែក្រោយការពិនិត្យរបស់មន្ត្រីជំនាញបរិស្ថាន បានបញ្ជាក់ថា សាលាដូងមិនមានការជាប់ពាក់ព័ន្ធនិងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យដែលតម្រូវឱ្យមានការរុះរើទេ។ ប៉ុន្តែមានចំណុចមួយចំនួនតម្រូវឱ្យសាលាដូងត្រូវកែសម្រួលឡើងវិញ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់បរិស្ថាន ដូចជារុះរើបណ្តាញខ្សែភ្លើង ហើយជំនួសមកវិញនូវសោឡាដែលអាចប្រើប្រាស់បានទូទៅក្រោមការឧបត្ថម្ភពីលោករដ្ឋមន្ត្រីផ្ទាល់ ។

សូមរំលឹកផងដែរថា នៅព្រឹកថ្ងៃទី១៩សីហាដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យយាយជី បានធ្វើកោតសរសើរទៅដល់ទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ក្នុងការបង្កើតសមិទ្ធផលដ៏ មានប្រយោជន៍មួយនេះ ទោះជាមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្តើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យ ដើម្បីបង្កើតសាលាដូង ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិអនុញាតិឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្តាលបំណិននៅសាលាដូង ក្រោមការបង្រៀនដោយស្ម័គ្រចិត្តពី លោក អ៊ុក វណ្ណដេ និងលោកគ្រូ អ្នកគ្រូ ដើម្បីជួយលើកកម្ពស់ចំណេះដឹងនិង បំណិនដល់ក្មួយៗជាង ១៥០នាក់នៅក្នុងភូមិ ដែលនេះគឺជា សកម្មភាពផ្ដល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចជូន លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្រ្តីជំនាញចុះពិនិត្យនិង ផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវ ដំណោះស្រាយមួយឱ្យបានសមស្រប និងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្តាលដល់ក្មួយៗនៅទីនោះ ៕a dong school4 a dong sophallet1 a dong sophallet2