» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8083 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698254 នាក់

រំដោះ​បាន​ក្មេងស្រី​ខ្មែរ ៣​នាក់ ដែល​មេខ្យល់ នាំយកទៅ​លក់​នៅ​ចិន​

 

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ ២០២១ បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​រំដោះ​ក្មេងស្រី​រងគ្រោះ​ជនជាតិខ្មែរ​ចំនួន ៣​នាក់ ដែល​ត្រូវបាន​មេខ្យល់​ឆបោក​នាំយកទៅ​ប្រទេស​ចិន បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ២៣ និង​១៥​នាទី​យប់ តាម​ជើងយន្តហោះ​លេខ​.MU759 តាម​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អត្តរ​ជាតិ​ភ្នំពេញ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក ការពិត​របស់ GCNP ។​a china girl1 

ក្មេងស្រី​រងគ្រោះ​ទាំង​៣​នាក់​នេះ រួមមាន​ឈ្មោះ​៖ ទី​១. យ៉េន សុជាតា ;​ទី​២.​សុខ ណា ;​និង​ទី​៣. សៀន ស្រី​ណុ​ច មាន​ទីលំនៅ ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ ។ បច្ចុប្បន្ន​ក្មេងស្រី​រងគ្រោះ​ខាងលើ បាននិងកំពុង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ពោ​ចិន​តុង រាជធានី​ភ្នំពេញ​។​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០២០ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ny Ka Met Ma បាន​ផ្ញើ​សារ​ចូលក្នុង​ប្រអប់​សារ​គេហទំព័រ របស់​ក្រុម​ប្រតិកម្ម​រហ័ស​នៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ឈ្មោះ “​ការពិតជា GCNP” ដោយ​សំណូមពរ​ឲ្យ​អាជ្ញាធរ ជួយ​អន្តរាគមន៍​សង្គ្រោះ​នាង​មក​កម្ពុជា​វិញ ដោយ​ពុំ​អាច​ស៊ូទ្រាំ​នឹង​ការធ្វើ​ទារុណកម្ម អាហារ​ហូបចុក​មិន​គ្រប់គ្រាន់ និង​បង្ខាំង​គ្មាន​សេរីភាព ព្រមទាំង​គំរាម​សម្លាប់​” ។ បន្ទាប់​មានការ​ឯកភាព​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ករណីនេះ​ត្រូវបាន​បញ្ជូនមក នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ជា​សមត្ថកិច្ច​អន្តរាគមន៍​ដោះស្រាយ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បានបញ្ជាក់​បន្ថែមទៀត​ថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​កម្លាំង​ជំនាញ​បានធ្វើការ​ទំនាក់ទំនង ជាមួយ​ជនរងគ្រោះ​នៅ​ប្រទេស​ចិន​តាម​ប្រព័ន្ធ Facebook Messenger ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត ក្នុងការ​កំណត់​គោលដៅ​សង្គ្រោះ ។​
​លុះ​នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០​កន្លងទៅ កម្លាំង​នាយកដ្ឋាន​បាន​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ជនរងគ្រោះ និង​បាន​ផ្ញើ​ជូនទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ធ្វើ​ការបន្ត​ជាមួយ​ស្ថានទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​។​
​ក្រោម​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អាជ្ញាធរ​ចិន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រប​ស់​កម្ពុជា បាន​ស្រាវជ្រាវ​ស្វែង​រកឃើញ​កន្លែង ស្នាក់នៅ​របស់​ក្មេងស្រី​រងគ្រោះ​ខាងលើ គឺ​នៅ​ខេត្ត​ជាំ​ង​ស៊ី ក្រុង​ណាន​ឆាង ប្រទេស​ចិន និង​បាន​សម្របសម្រួល​អនុវត្ត​គោលការណ៍​ជំនាញ និង​នីតិវិធី​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ដើម្បី​បញ្ជូន​ជនរងគ្រោះ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​
​

តាម​ការស្រាវជ្រាវ​រប​ស់​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​រកឃើញ ស្ត្រី​រងគ្រោះ​ជនជាតិខ្មែរ​សរុប​ចំនួន ៤​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​ប្រតិបត្តិការ​ខាងលើ ប៉ុន្តែ​អាចបំពេញ​បែបបទ​បញ្ជូន ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​បាន​ចំនួន ៣​នាក់ ប៉ុណ្ណោះ ដោយសារតែ ជនរងគ្រោះ​ឈ្មោះ យ៉េន តី អាយុ​១៦ ឆ្នាំ​កំពុងមាន​ផ្ទៃពោះ​ប្រហែល ៨ ខែ មិនអាច​ជិះ​យន្តហោះ​ត្រឡប់មក​កម្ពុជា​វិញ​បានទេ ដោយ​រង់ចាំ​នីតិវិធី​បន្ត​។​

​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ដោយ​ខុសច្បាប់ ទៅកាន់​ប្រទេស​ចិន​ពាក់ព័ន្ធ ជាមួយ​នារី​រងគ្រោះ​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជា​មេខ្យល់​ឈ្មោះ ស្រេង សិត ភេទ​ស្រី អាយុ ៣៦ ឆ្នាំ​រស់នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​គោក​ស្រុក ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​នាំ​ជនរងគ្រោះ​ឈ្មោះ យ៉េន សុជាតា ទៅ​ប្រទេស​ចិន បង្ខំ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ​។ ហើយ​ជន​ត្រូវ​ចោទ​ខាងលើ ត្រូវបាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​។​a china girl