» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8673 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698844 នាក់

ក្រុម​ជនល្មើស​ស្បែក​ខ្មៅ​២​នាក់ ប្រើល្បិច​លាង​លុយ​ប្រលាក់​ទឹកខ្មៅ ដើម្បី​ក្លាយជា​លុយ​ដុល្លារ​ពិតប្រាកដ ស៊ី​ឧគញ៉ា​ម្នាក់​អស់​លុយ​ជាង​៧​លាន​ដុល្លារ


​ភ្នំពេញ​៖ ​ក្រុម​ជនល្មើស​ស្បែក​ខ្មៅ​២​នាក់ ដែលជា​ជន​ឆបោក​ក្នុង​ល្បិច​លាង​លុយ​ប្រលាក់​ទឹកខ្មៅ ដើម្បី​ក្លាយជា​លុយ​ដុល្លារ​ពិតប្រាកដ បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​បាន​ចាញ់បោក​ក្រុម​នេះ​អស់​លុយ​ជាង​៧​លាន​ដុល្លារ ត្រុ​វ​បាន​សម​ត្ត​កិច្ច​អាវុធហត្ថ​បង្ក្រាបបាន​។​​ជនរងគ្រោះ​ដែល​ចាញ់បោក​ជន​ឆបោក​ស្បែក​ខ្មៅ​អស់​លុយ ៧​លាន​ដុល្លារ​ត្រូវបាន​គេ​ដឹងថា គឺ ឧកញ៉ា លី ហាក់ ថៅកែ​ហាង​លក់​ឡាន​ទំនេ​ី​បៗ​នៅ​រាជធានី ភ្នំពេញ ។​a black cheat2 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៥​នេះ បាន​ឲ្យ​ដឹង​អំពី​ហេតុការណ៍​នៃ​អំពើ​ឆបោក​នេះ រួម​ជាមួយនឹង​រឿងរ៉ាវ​មួយចំនួន នៃ​អំពើ​ឆបោក​ផ្សេងទៀត ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​លង់ ជាមួយ​ចិត្ត​លោភលន់​ចង់បាន​លុយ​របស់​អ្នក​ដ៏​ទៃ​ងាយៗ នាំ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ ។​

​លោក​រត្ន​ស្រៀ​ង​និយាយថា​៖​សេចក្តី​លោភលន់ អាចធ្វើ​ឲ្យ​អ្នក​ភ្លេច​នូវ​សេចក្តី​ត្រិះរិះ​!​រយៈកាល​កន្លងមក ខ្ញុំ​បាន​ផ្សព្វផ្សាយ​នូវ​បទពិសោធន៍​អំពី​ការ​ឆបោក​ជាច្រើន​រូបភាព តាមរយៈ​លទ្ធផល​ដែល​ខ្ញុំ​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​បង្ក្រាបបាន តាំងពី​ខ្ញុំ​នៅ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ រហូតមក​ធ្វើជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដូចជា​ករណី ទម្លាក់​មាស​បញ្ឆោត​ឲ្យ​យើង​ឃើញ ហើយ​បបួល​យើង​ចែកគ្នា ដោយ​គេ​យក​គ្រឿងអលង្កា​ឬ​ប្រាក់​ដែលមាន​ជាប់​ខ្លួន​យើង ហើយ​យើង​យក​មាស​ដែល​គេ​ទម្លាក់​មក​ផ្ទះ​ក្លាយជា​របស់​ក្លែងក្លាយ​, ករណី​អ្នក​មិន​ស្គាល់​ក្លែង ជា​ជន​សប្បុរស ឬ​ជា​អ្នក​សុំ​ស្នេហ៍​ពី​យើង ហើយ​ផ្ញើ​របស់របរ​មានតម្លៃ​ឬ​ប្រាក់​ពី​ក្រៅប្រទេស​ឲ្យ​យើង​។​

​បន្ទាប់មក​ក៏មាន​អ្នក​ក្លែង​ជា​គយ ឬ​សមត្ថកិច្ច តេ​ប្រាប់​យើង​ថា​របស់​មានតម្លៃ ឬ​ប្រាក់​ដែល​ផ្ញើ​មកពី​ក្រៅប្រទេស​សុទ្ធតែ​ខុសច្បាប់ ហើយក៏​បោក​យើង​ថា​ដើម្បី​យក​របស់​ឬ​ប្រាក់​ទាំង​នោះបាន ត្រូវ​បង់ប្រាក់​ឲ្យ​គេ​ជាដើម តែ​អ្វីដែល​ភ្ញាក់ផ្អើល និង​សោកស្តាយ​បំផុត គឺ​បានឃើញ​ល្បិច​ឆបោក​ដដែលៗ របស់​ជន​ទុច្ចរិត​នៅតែមាន​ប្រសិទ្ធិភាព ដោយមាន​ជនរងគ្រោះ​ម្នាក់​ហើយ​ម្នាក់ទៀត ត្រូវ​រង​ការបោកប្រាស់ និង​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​។​
​ថ្ងៃនេះ​ខ្ញុំ​សូម​លើកយក​រូបភាព​ឆបោក​មួយ​ករណី​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៥ មក​អំពាវនាវ​ជាថ្មី ដើម្បី​ឲ្យ​មហាជន​មានការ​ប្រយ័ត្ន​។​

​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​ជនជាតិ​ស្បែក​ខ្មៅ​៥​នាក់ លួងលោម​ថា​ពួកគេ​មាន មាន​ប្រាក់​ប្រឡាក់​ទឹកខ្មៅ​ជាច្រើន​លាន​ដុល្លារ​អាមេរិក តែ​ពុំ​អាច​ចាយ​បាន លុះត្រា​តែមាន​ប្រាក់​ដុល្លារ​ពិតប្រាកដ យកមក​លាង​ជាមួយ​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​លាង​ជាមួយ​ប្រាក់​ប្រឡាក់​ទឹកខ្មៅ ទើប​ក្លាយជា ប្រាក់​អាច​ចាយ​បាន ដោយ​ពួកវា​នឹង​ឲ្យ​ផលចំណេញ​មក​ជនរងគ្រោះ​វិញ ១​ទ្វេ​ជា​៣ ឬ ១​ទ្វេ​ជា​៥​។​

​ដំបូង​ឡើយ ជនរងគ្រោះ បាន​យកប្រាក់​ដុល្លារ​ពិតប្រាកដ ចំនួន​២​ពាន់​ដុល្លារ ឲ្យ​ក្រុម​ឆបោក​ដាក់ចូល​ម៉ាស៊ីន​ក្រឡុក​ជាមួយ​ម្ស៉ៅ និង​ដាក់​ប្រាក់​ប្រឡាក់​ទឹកខ្មៅ​ចូល​៨​ពាន់​ដុល្លារ តែ​មុនពេល​ក្រឡុក ក្រុម​ឆបោក​បាន​ឲ្យ​ជនរងគ្រោះ​លេបថ្នាំ ដោយ​ប្រាប់ថា ដើម្បី​ការពារ​ការពុល​ម្សៅ​គីមី ដែល​ក្រឡុក​ប្រាក់ ហើយ​ពួកវា​ក៏​លេប​ឲ្យ​មើល​មុន​ផងដែរ​។ មួយសន្ទុះ​ក្រោយមក​ឃើញថា ប្រាក់​ចេញមក​វិញ ចំនួន​១​ម៉ឺន​ដុល្លារ សុទ្ធតែជា​ប្រាក់​ដុល្លារ​ពិតប្រាកដ អាច​ចាយ​បាន (​ត្រង់នេះ​ជា​ល្បិច​បន្លំ​មួយ​)​។​
​បន្ទាប់មក​ក្រុម​ឆបោក​ក៏​ប្រគល់​ប្រាក់​ដែល​ទើប​លាង​រួច ឲ្យ​ទៅ​ជនរងគ្រោះ​ទាំងអស់ (​ត្រង់នេះ​ជា​ល្បិច​ចិត្តសាស្ត្រ​មួយ​)​។ ក្រោយមក​ជនរងគ្រោះ​ក៏មាន​ការទុកចិត្ត​ជឿ​លង់​ទៅលើ​ជន​ឆបោក​ទាំងស្រុង បានប្រគល់​ប្រាក់​ជា​បន្តបន្ទាប់​ឲ្យ​ទៅ​ជន​ឆបោក​ទាំងនោះ រហូតដល់​ចំនួន​៧​លាន​ដុល្លារ ដើម្បី​លាង​ប្រាក់​ប្រឡាក់​ទឹកខ្មៅ ចំនួន​២៨​លាន​ដុល្លារ​។ ហើយ​ក្រុម​ឆបោក បាន​បែងចែក​ឲ្យ​ជនរងគ្រោះ ចំនួន​២៥​លាន​ដុល្លារ គ្រាន់តែ​រៀងរាល់​ពេល ដក​ប្រាក់​ចេញពី​ម៉ាស៊ីន​ក្រឡុក គឺ​ក្រុម​ឆបោក​បាន​វេច​ខ្ចប់​រុំ​ស្កុ​ត​ពណ៌​លឿង និង​ប្រាប់ថា​ប្រាក់​ទាំងនេះ មិនទាន់​ឲ្យ​ហែក​ភ្លាមៗ​ទេ ត្រូវ​ទុក​ច្រើន​ខែ​សិន ទើប​ហែក​ស្កុ​ត​បាន បើ​មិន​អញ្ចឹង​នឹងមិន​អាច​ក្លាយជា​ប្រាក់​ពិតប្រាកដ​ឡើយ​។ ក្រោយមក​១​ខែ ជនរងគ្រោះ​មានការ​សង្ស័យ ក៏បាន​ហែក​ដុំ​ប្រាក់​ទាំងនោះ​មើល ក៏​ឃើញថា​សុទ្ធតែជា​ប្រាក់​ដុល្លារ​សែនខ្មោច និង​ក្រដាស់​ស​សុទ្ធ​ទាំងអស់ ទើប​ដឹងថា​ចាញ់បោក​គេ​។​

​ជា​លទ្ធផល ជនរងគ្រោះ​ខាតបង់​ប្រាក់​រហូតដល់​៧​លាន​ដុល្លារ (​ត្រង់នេះ គឺ​ក្រុម​ឆបោក​បាន​បន្លំ​ប្តូរប្រាក់ នៅពេល​ដាក់ចូល​ក្នុង​ម៉ាស៊ីន ដោយ​ត្រឡប់​ប្រាក់​ពិតប្រាកដ​ចុះទៅ​ក្នុង​ប្រអប់​សម្ងាត់ នៅ​បាត​ម៉ាស៊ីន និង​ជំនួស​មកវិញ​នូវ​ប្រាក់​សែនខ្មោច​) ហើយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ត្រឹម​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់ រីឯ​បក្ខពួក​ជនល្មើស​ដែល​នៅ​សេសសល់ កំពុង​ស្រាវជ្រាវ​ស្វែងរក​បន្ត​។​

​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​យក​បទពិសោធន៍​ទាំងនេះ អំពាវនាវ​ដល់​បងប្អូន សូម​មានការ​ត្រិះរិះ​ដោយ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត កុំ​ឲ្យ​សេចក្តី​លោភលន់ មក​បិទបាំង​ភ្នែក និង​រារាំង​ដល់​ការពិចារណា​យើង​បាន ព្រោះថា​លើ​លោក​នេះ ពុំមាន​ផលប្រយោជន៍​ឯណា រត់​មករក​យើង​ដោយ​ឯកឯង​ទេ បើ​គេ​ប្រាប់​យើង​ថា​អាច​រកប្រាក់​បាន​ស្រួល​ដោយ​មិនបាច់​ប្រឹង យើង​ត្រូវ​សួរ​ខ្លួនឯង​ថា ម្តេច​គេ​មិន​សម្ងំ​រក​ម្នាក់ឯង បែរជា​មក​ហៅរក​យើង​ឲ្យ​ចូលរួម​ចែករំលែក​ឬ​កាត់បន្ថយ​ផលប្រយោជន៍​របស់គេ តើ​យើង​ត្រូវជា​អ្វី​នឹង​គេ ចុះ​ម្តេច​គេ​មិន​យក​ផលប្រយោជន៍​ទាំងនោះ ទៅ​ចែករំលែក​ជាមួយ​ប្រពន្ធ​កូន បងប្អូន​សាច់ញាតិ មិត្តភក្តិ​ស្និទ្ធស្នាល ឬ​ជនរួមជាតិ​គេ​? នេះហើយ​ជា​ទម្រង់​នៃ​ការបោកប្រាស់​។ សូម​អរគុណ​»៕a black cheat1 a black cheat3 a black cheat4 

​