
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1204 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348339 នាក់
ភ្នំពេញ៖ កម្លាំងមន្ត្រីគយនិងរដ្ឋាករប្រចាំនៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានឃាត់ខ្លួនអ្នកដំណើរជនជាតិម៉ាឡេស៊ីម្នាក់ ក្រោយរកឃើញថាអ្នកដំណើររូបនេះមាន មានផ្តុកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជាងកន្លះគីឡូក្រាម។
អ្នកដំណើរម្នាក់ សញ្ជាតិម៉ាឡេស៊ីរូបនេះ មានបំណងធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅកាន់កោះតៃវ៉ាន់។ ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច ដែលមានទម្ងន់សុទ្ធសរុប ៥៧០ ក្រាម។សារធាតុញៀនទាំងនេះត្រូវបានលាក់ទុកយ៉ាងល្បិចកលនៅក្នុងសម្ភារៈរបស់អ្នកដំណើរខាងលើ។
បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចរាល់ មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធទាំងអស់ ជូនទៅអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀនមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕