វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 894 នាក់
ម្សិលមិញ 8227 នាក់
សរុប 14127775 នាក់
បាត់ដំបង៖ប្រាវ៉ូ!ទីតាំងភ្នាល់ល្បែងទឹកភ្លៀងនៅចំណុចក្រោយផ្សារភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលល្បីល្បាញរាប់ឆ្នាំមកហើយនោះត្រូវបាននគរបាលបង្ក្រាបហើយកាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។
ប្រតិបត្តិការណ៍ការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ជាមេល្បែងផងដែរពេលដឹកជញ្ជូនទរភ្នាល់ចលត័។ក្នុងប្រតិបត្តិការនេះសមត្តកិច្ចដកហូតវត្ថុតាង រួមមាន ៖
ឧបករណ៍ កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀង ០១។វិទ្យុ ទាក់ទង ចំនួន ០៣ គ្រឿងរថយន្ត ម៉ាក TOYOTA RUSH ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY 1982 ០១ គគ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងជំនាញបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ចាំមើលថាតើថាស្ងាត់បានប៉ុន្មានសប្តាហ៍ព្រោះរដូវភ្លៀងផង។