» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7238 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697409 នាក់

ទា​ហ៊ាន​ថៃ​រកឃើញ​អាវុធ​គ្មាន​ប្រភព​សង្ស័យ​ជាសកម្មភាពជួញដូអាវុធ?

​ប្រទេស​ថៃ​៖​កាំភ្លើងយន្ត​ជិត​៤០​ដើម និង​គ្រាប់​រំ​សែ​វ​រាប់រយ​ក្រាប់​ត្រូវបាន​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​ប្រទះឃើញ​ច្រក​បាវ​លាក់ទុក​ក្នុង​ដីចម្ការ​មួយកន្លែង ស្ថិតក្នុង​ទឹកដី​ថៃ ចម្ងាយ​ប្រហែល​៦០០​ម៉ែត្រ ពី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ។ ប្រភពពី​មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ​បាន​ឲ្យ​សែត​ដឹងថា​៖​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​ត្រូវ​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ ប្រទះឃើញ​នៅក្នុង​ចម្ការ​មួយកន្លែង ដោយមាន​គ្រប​សំរាម និង​ស្លឹកឈើ កាលពី​រសៀល​ថ្ងៃទី​២២ មករា ស្ថិតក្នុង​ស្រុក​សយ​ដាវ ស្រុក​ចន្ទ​បុរី ប្រទេស​ថៃ ឈម​នឹង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដែលមាន​ចម្ងាយ​ប្រហែល​៦០០​ម៉ែត្រ ពី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ។a gun thai2
​

របាយ​ការណ៍​បឋម ដែល​មន្ត្រី​ព្រំដែន​ខ្មែរ បាន​ស្រង់​ពី​ភាគី​ថៃ បាន​ឲ្យ​ដឹងថា អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដែល​ក្រុម​ទាហាន​ថៃ រកឃើញ​នោះ​រួមមាន ១-​កាំភ្លើង M-16 ចំនួន​១៥​ដើម២-​ភាំ​ភ្លើង​AK-47 ចំនួន​២២​ដើម
៣-​កាំភ្លើងយន្ត 12,7 ចំនួន​១​ដើម៤-​គ្រាប់​កាំភ្លើងយន្ត 12,7 ចំនួន​៥១០​គ្រាប់ ។​គេ​ពុំទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ចេញពី​ប្រភព​ណា​នៅឡើយ​ទេ ? សមត្ថកិច្ច​ថៃ និង​កម្ពុជា បាននិងកំពុង​ជួបពិភាក្សា​គ្នា ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ប្រភព​អាវុធ​នេះ ។​

សូមបញ្ជាក់ថា​ករ​ណិ​យ៍​អាវុធ​ចឹ​ង​ដែរ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២១​ក៏ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​និង​រាយការណ៍​ឲ្យ​សម​ត្ត​កិច្ច​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​ផងដែរ​។​ករណី​យ៍​អាវុធ​ប្រមាណ​ជិត​៥០​ដើម​និង​គ្រាប់រំសេវ​នេះ​
​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន មន្ដ្រី​យោធា​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ការរក្សា​ទុក និង​ជួញដូរ​អាវុធ​ដោយ​ខុសច្បាប់ ដែល​សមត្ថកិច្ច​រកឃើញ​លាក់ទុក​៣៣​ដើម នៅក្នុង​ចំការ​មៀន ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ មន្ដ្រី​យោធា​ទាំង​៣​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​១៩ និង​២០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានឱ្យ​កាសែត​ដឹងថា មន្ដ្រី​យោធា​២​នាក់ ត្រូវបាន​ចាប់ខ្លួន នៅ​ខេត្តសៀមរាប និង​ម្នាក់ទៀត​ចាប់ខ្លួន​នៅ​លង្វែក (​កំពង់ឆ្នាំង​)​។​​មន្ត្រី​យោធា​៣​នាក់​ដែល​បាន​ចាប់ខ្លួន​រួមមាន​៖ ទី​១៖ ឈ្មោះ អូន ពិសិដ្ឋ ពាក់​ផ្កាយ​១ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស ក្រសួងការពារជាតិ​, ទី​២៖ មន្ត្រី​យោធា​ជា​អតីត​អនុប្រធាន​ផ្នែក​សឹក​រង ទី​៣៖ ជា​មន្ត្រី​យោធា​ធម្មតា​។ អ្នក​ទាំង​៣ បាន​បញ្ជូន​ទៅកាន់​តុលាការ​ហើយ ដើម្បី​កាត់ទោស​តាមច្បាប់ ពាក់ព័ន្ធ​ការជួញដូរ​អាវុធ​ខុសច្បាប់​។​​សូមជម្រាបថា នៅ​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​រកឃើញ​អាវុធ​ចំនួន​៣៣​ដើម ក្នុង​ចំការ​មៀន​មួយកន្លែង នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ អាវុធ​ចំនួន​៣៣​ដើម ដែល​សមត្ថកិច្ច​រកឃើញ​នោះ​ជា​ប្រភេទ AK ស្វាយ​ឈើ​ចំនួន​៣០​ដើម បង់​៤០​បង់ និង​អាវុធ M79 ចំនួន​០៣​ដើម​៕a gun bb a gun thai a gun thai1 


​