វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8939 នាក់
ម្សិលមិញ 10625 នាក់
សរុប 15324718 នាក់
ភ្នំពេញ៖ករណីយ៍បើកបរស្រវឹងរត់គេចពីសមត្តកិច្ចបុករះបង្ករបួស្នាមដែលតារាចម្រៀងលោកម៉ៃសុគន្ធបង្កឡើងកាលពីយប់ថ្ងៃទី៤កញ្ញាឆ្នាំ២០២៤ទមិនត្រូវបានតុលាការចោទប្រកាន់អ្វីទេក្រៅពីឲ្យសុំទោសនិងសងជម្ងឺចិត្តដលជនរងគ្រោះដែលករណីយ៍នេះត្រូវបានចាត់ទុកថាជាគំរូមួយ(យុត្តិសាស្ត្រ)របស់ក្រសួងយុត្តិធម៍នៃរាជរដ្ឋាភិបាលអាណត្តិោទី៧ដែលដាក់ចេញគោលការណ័ដោះស្រាយក្រៅប្រពន្ទ័តុលការ។
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤តំណាងអយ្យការ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ដោយគ្រាន់តែឲ្យលោក ម៉ៃ សុគន្ធ បានចេញមុខទទួលខុសត្រូវ និងបានសំណងដល់ជនរងគ្រោះ ដែលជាម្ចាស់ PassApp និងសងរដ្ឋផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៅសាលាដំបូងរាជធានីភ្នំពេញ។ទាក់ទងករណីយ៍នេះក្រុមការងារ សារពត៍មាន បានព្យាយាមទំនាក់ទំនង លោកព្រះរាជអាជ្ញារង និង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយប្រព័ន្ធតេលេក្រាម តែលោកព្រះរាជអាជ្ញាមានការចូលមើល តែពុំមានការឆ្លើយតបនោះទេ។
សូមរំលឹកថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចមុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ម៉ៃ សុគន្ធ បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA LandCruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពែញ 2BW-6802 បើកបរយ៉ាងលឿន បើកចេញពីចំណុចផ្លូវបេតុង ផ្សារបឹងបៃតង ឆ្ពោះទៅកាន់ផ្សារទឹកថ្លា រួមទាំងមានរថយន្តសារ៉ែនសមត្ថកិច្ចប្រដេញពីក្រោយ ដោយសារលោក ម៉ៃ សុគន្ធ បានបើកគេចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាកុល ខណៈរថយន្តទាំង២គ្រឿងរវាងរថយន្តលោក ម៉ៃ សុគន្ធ និង រថយន្តរបស់សមត្ថកិច្ចប្រដេញគ្នា មកដល់ចំណុចកើតហេតុ មុខផ្សារទឹកថ្លា រថយន្តលោកម៉ៃសុគន្ធបានជ្រុលល្បឿនបុករះម៉ូតូកង់បី២គ្រឿងដែលកំពុងបើកនៅពីមុខ និងបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចំនួន៣កង់ចេញពីជួរ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច បណ្តាលឲ្យមនុស្សប្រុសស្រីដែលជិះលើកង់បី រងរបួសធ្ងន់ស្រាលចំនួន៤នាក់។ក្រោយមកគេបានឃើញលោកម៉ៃសុគន្ធចេញវីដេអូសូមទោសតាមបណ្តាញសង្គមហ្វេសប៊ុក។
សូមបញ្ជាក់ថាបន្ទាប់ពីករណីយ៍លោកម៉ៃសុគន្ធនៅ យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញក៏មានកើតករណីយ៍ចឹឆងដែរ ។ រថយន្តស៊ីរ៉ែនប្រដេញ ស្ទាក់រថយន្តរត់គេចគោលដៅត្រួតពិនិត្យជាតិអាល់កុល ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ចាំមើលមើលវិធីដោះស្រាយយ៉ាងម៉េចដែរ?។សូមបញ្ជាក់ថាថាសព្វថ្ងៃស្រុកខ្មែរយើងគ្រោះថ្នាកចរាចរបានសម្លាប់មនសុ្សជាមធ្យុម៦នាក់គ្នុង១ថ្ងៃបានន័យថាដូចជាមិមមុំានការចុះថយប៉ុន្មានទេ។