» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7894 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698065 នាក់

ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ដាក់សំណើ​៥​ចំណុច ពាក់ព័ន្ធ ការដឹកជញ្ជូន ជូន​រដ្ឋមន្ត្រី​ដឹកជញ្ជូន​កម្ពុជា

ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​កម្ពុជា លោក ង្វៀន ហ៊ុយ​ថាំង បាន​ដាក់សំណើ​ពាក់ព័ន្ធ​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ចំនួន​៥​ចំណុច ទៅកាន់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​របស់​កម្ពុជា ។​a sun chantho vn2 

​សំណើ​របស់​ឯកអគ្គរ​ដ្ឋ​ទូត​វៀតណាម បាន​ធ្វើឡើង​ក្នុងពេល​ចូលជួប​សម្តែង​ការគួរសម និង​ពិ​ភា​ក្ស​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២​ដែល​រួមមាន​៖ (១) ពិនិត្យឡើងវិញ​លើ​អនុស្សរណៈ​យោគយល់ (MoU) ចំពោះ​កូតា​រថយន្ត​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ពី ៥០០​គ្រឿង ទៅ​៨០០​គ្រឿង និង​ការជំរុញ​ឱ្យមាន​ការចុះ​ហត្ថលេខា​កំឡុងពេល​កិច្ចប្រជុំ​អាស៊ាន នា​ដើមខែ​វិច្ឆិកា​ខាងមុខ​, (២) ជំរុញ​ការសិក្សា និង​ការអភិវឌ្ឍ​ការតភ្ជាប់​ផ្លូវ​ហាយ​វេ និង​ផ្លូវ​ល្បឿន​លឿន រវាង​ប្រទេស​ទាំងពីរ​, (៣) ជំរុញឱ្យមាន​ការសិក្សា​លទ្ធភាព​លើ​ការសាងសង់​ផ្លូវដែក​ត្រង់​ត​ភ្ជាប់ រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​, (៤) ការជំរុញឱ្យ​មានការ​អនុវត្ត​នីតិវិធី​ត្រួតពិនិត្យ​ច្រកចេញ​តែមួយ (Single Window Single Inspection) ដើម្បី​កាត់បន្ថយ​ការចំណាយ​ពេលវេលា​យូរ​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត​-​ម៉ុក​បៃ ដែល​បណ្តាលឱ្យ​មានការ​កកស្ទះ និង (៥) ជំរុញឱ្យមាន​ការតភ្ជាប់​វិស័យ គមនាគមន៍​ក្នុង​តំបន់​សេដ្ឋកិច្ច និង​ទេសចរណ៍ និង​ជាពិសេស​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​សៀមរាប ទៅកាន់​ទីក្រុង​ហា​ឡុង ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​របស់​ប្រទេស​ទាំងពីរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា ចំណុច​ដែល​ស្នើ​ដោយ​ឯកអគ្គរដ្ឋទូត​វៀតណាម ខាងលើ គឺ​សុទ្ធតែជា​ចំណុច​គន្លឹះ​ល្អៗ ក្នុងការ​រឹតចំណង​មេត្រីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ជាពិសេស​លើ​ការតភ្ជាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន សំដៅ​ចូលរួមចំណែក​ក្នុង ការលើកកម្ពស់​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​ផងដែរ​។​​ទាក់ទង​នឹង​ការតភ្ជាប់​ផ្លូវ​ល្បឿន​លឿន លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ទៅ​ឯកអគ្គរដ្ឋទូត​វៀតណាម​ថា ក្រសួង​បាន​ចុះ​អនុស្សរណៈ​យោគយល់​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត រួចរាល់​ហើយ ហើយ​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​សម្បទាន និង​ការបើក​ការដ្ឋាន​សាងសង់​នាពេលខាងមុខ​។​​លោក​ទេសរដ្ឋមន្ត្រី បានបង្ហាញ​ក្តីសង្ឃឹម​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ម៉ុក​បៃ​-​ហូជីមិញ នឹង​រួចរាល់​ដំណាលគ្នា ដើម្បី​ត​ភ្ជាប់​ក្នុងពេល​ជាមួយគ្នា​តែម្តង​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​អំពី​គម្រោង​សិក្សា​លទ្ធភាព​ពង្រីក ផ្លូវ​នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បៃ ដែល​សព្វថ្ងៃ​កំពុង​ជួបប្រទះ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​។​​លោក​ទេសរដ្ឋមន្ត្រី បានឱ្យដឹង​ផងដែរ​ថា ច្រកទ្វារព្រំដែន​ព្រៃ​វល្លិ​-​ប៊ិ​ញ​ហៀ​ប ក្រសួង​នឹង​រៀបចំ​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ផាម មិញ ជិ​ញ នាយក​រដ្ឋ​វៀតណាម​នាពេលខាងមុខ​នេះ​៕a sun chantho vn1 

​