» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8079 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698250 នាក់

ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

 

 

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃសុក្រទី៦មិនាបានចេញសេចក្តីជូនដំណឹង អំពាវនាវដល់សាធារណជន ក្រុមហ៊ុនចែកចាយ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ឱ្យអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសក្នុងការលក់ និងស្តុកទុកប្រេងឥន្ធនៈ ដើម្បីគ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ។a oil price k2 


ក្រសួងពាណិជ្ជកម្មព្រមានថា ការស្តុកប្រេងឥន្ធនៈដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស អាចបង្កហានិភ័យដល់សន្តិសុខ និងសុវត្ថិភាពអ្នកប្រើប្រាស់។ ដូច្នេះ ក្រសួងបានអំពាវនាវឱ្យម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តអនុវត្តតាមស្តង់ដា និងក្រមប្រតិបត្តិដែលត្រូវបានអនុវត្តជាទូទៅ ដើម្បីគ្រប់គ្រងហានិភ័យឱ្យបានល្អ។


 ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់ប្រេងឥន្ធនៈដោយមានការសន្សំសំចៃ និងយោគយល់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថានីយលក់ប្រេងឥន្ធនៈ ក្នុងការគ្រប់គ្រងហានិភ័យ និងធានាការផ្គត់ផ្គង់។ ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ទន្ទឹមនឹងនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង របស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពល តាមបណ្តារាជធានី-ខេត្ត កំពុងបន្តចុះតាមដាន និងត្រួតពិនិត្យការលក់ប្រេងឥន្ធនៈជាប្រចាំ ដើម្បីធានាឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេស និងទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី។


ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់សាធារណជន ក្រុមហ៊ុនចែកចាយ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ឱ្យចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាព ស្ថិរភាពទីផ្សារ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យមានភាពប្រក្រតី៕a oil price k