» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12307 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702478 នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

 

ស្ទឹងត្រែង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានរំលឹកជាថ្មីនូវវត្ថុបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA គឺដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មិនមែនដើម្បីធ្វើឱ្យបាត់បង់អធិបតេយ្យជាតិនោះទេ។a manet steung 

កម្ពុជាបាន​សម្រេចចិត្ត​ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម​កាលពីឆ្នាំ២០២៤​បន្ទាប់ពីផ្ទុះរឿងចម្រូងចម្រាស់រិះគន់ពីកិច្ចសហប្រតិបត្តិការខេត្តជាប់ព្រុំដែន៣ប្រទេសអាចធ្វើមានការបាត់បងទឹកដី។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅខេត្តស្ទឹងត្រែង សម្តេចធិបតីបានពន្យល់ថា CLV-DTA ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ​ដោយសារតែបន្ទាប់ពីចប់សង្រ្គាមឆ្នាំ១៩៩៨ ​ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី គ្មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ​ដូច្នេះហើយដើម្បីពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភូមិភាគឦសាន្ត ដូចជាខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគម្រោងនេះឡើង ដោយ គម្រោងនេះបានរួមបញ្ចូលខេត្តចំនួន១៣ ក្នុងនោះកម្ពុជាមាន​៤ខេត្ត វៀតណាម៥ខេត្ត និងឡាវ៤ ខេត្ត ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍តំបន់នេះ ហើយផែនការមេនេះ ត្រូវបានអ្នកជំនាញការមកពីជប៉ុនផងដែរ។​

សម្តេចបវរធិបតីបានបន្ថែមថា អ្នកជំនាញការជប៉ុនបានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះនៅឆ្នាំ២០២៤ ដោយសារតែគម្រោងនេះមានប្រយោជន៍ក្នុងការបង្កើនសហថាមពលរវាងប្រទេសទាំងបី។

យ៉ាងនេះក្តីសម្តេចបវរធិបតី មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលមើលឃើញពីប្រយោជន៍នៃ CLV-DTA ក៏ដោយ ក៏រដ្ឋាបាលកម្ពុជាបានសម្រេចចិត្តដកខ្លួន ដើម្បីជៀសវាងការមិនអស់ចិត្តពីប្រជាពលរដ្ឋ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនៅតែបន្ត ហើយការអភិវឌ្ឍន៍តំបន់នេះនៅតែជាគោលការណ៍អាទិភាពរបស់រដ្ឋាភិបាល ដោយមិនប៉ះពាល់ដល់អធិបតេយ្យជាតិឡើយ។

សម្តេចបវរធិបតី «​អ្វីដែលសំខាន់គឺការអភិវឌ្ឍន៍របស់យើង បើទោះបីជាមាន ឬមិន​មានCLV-DTA ឬក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយ​ ប៉ុន្តែយើងមាន មិនមែនបាត់អធិបតេយ្យទេ។ ប៉ុន្តែខ្ញុំនិយាយថា ទោះបីជាមានឬមិនមាន(CLV-DTA) ក៏​ដោយ ការអភិវឌ្ឍន៍តំបន់នេះ ក៏ស្ថិតនៅក្នុងគោលការអទិភាពរបស់រដ្ឋាភិបាលដែរ»។

សូមជម្រាបថា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ​​រាជរដ្ឋាភិបាលកម្ពុជាបាន​សម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បន្ទាប់ពីអនុវត្តបានរយៈពេល ២៥ឆ្នាំ។​

តាមសម្ដេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការCLV-DTAនេះ​ បានពន្យល់ថា មូលហេតុដែលនាំឱ្យកម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងCLV-DTA គឺព្រោះតែកាលពីពេលកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយ​ថែមទាំងបានប្រើរឿងនេះ ​ញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ​។

លើកិច្ចការកសាងហេដ្ឋារចនាសម្ពន្ថ័សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹង «ឥលូវយើងកំពុងដាក់ក្នុងគម្រោងរៀបចំសាងសងផ្លូវ៧៨កន្លះ ពីបានលុង ទៅតំបន់កន្ទុយនាគ។ តំបន់កន្ទុយនាគ មិនដែលមានអ្នកណាបានទៅទេនៅខាងដីយើង (កម្ពុជា) បើចូលពីឥលូវគឺចោទពេក អ៊ីចឹងទាល់តែសុំចូលខាងវៀតណាមមកវិញ។ ខ្ញុំបានឲ្យបានគោលការណ៍ឯកឧត្តម ខ្វាន់ ស៊ាម ត្រូវពុះពារធ្វើឲ្យបានមិនថាវាត់ចម្ងាយណាទេ ត្រូវតែធ្វើឲ្យបានចូលពីដីខ្មែរដល់កន្ទុយនាគ ដើម្បីឲ្យកូនខ្មែរបានទៅមើលកន្លែងចុងមុំបីរវាងកម្ពុជា វៀតណាម ឡាវ ដើម្បីទៅដល់កន្លែងនោះ ដោយមិនឆ្លងកាត់ប្រទេសជិតខាង»។

សូមជម្រាបថា បច្ចុប្បន្នការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសម្រេចបានជាង ៩៥%ហើយ។ ក្នុងនោះខេត្តមណ្ឌលគិរីសម្រេច ១០០% មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

ការទទួលថវិកាចូលរួមមូលនិធិបានបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយប្រមូលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក ក្នុងរយៈពេល៦៦ថ្ងៃ ពីការចូលរួមរបស់ប្រជាពលរដ្ឋប្រមាណ ៧២ម៉ឺននាក់ និង១០៥អង្គ។

ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន ៤ខ្សែ មានប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ នៅខេត្តមណ្ឌលគិរី និងរតនគិរី។ ក្នុងនោះ ផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី មានប្រវែង ១៤៧,៤២គីឡូម៉ែត្រ ខណៈនៅខេត្តរតនគិរី មានប្រវែង ៩៧,៤៨គីឡូម៉ែត្រ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចរចាជាមួយប្រទេសជិតខាង ដើម្បីបើកច្រកទៅជាតំបន់សេដ្ឋកិច្ចពិសេស សំដៅសម្រួលដល់ការធ្វើពាណិជ្ជកម្មបានកាន់តែល្អប្រសើរ ទំនិញឆ្លងកាត់ទៅវិញទៅមក និងបង្កើនភាពទាក់ទាញ។

 

សម្រាប់កិច្ចការអភិវឌ្ឈន៍ខេត្តនៅភូមិភាគឥសាន្តសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាន គឺគ្រប់ដណ្តប់លើវិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយបានប្រើប្រាស់វិធានការគាំទ្រ និងការវិនិយោគចំនួន៣ មានដូចជា៖ (១) វិធានការផ្នែកពន្ធដារ និងពន្ធគយ ដោយបានអនុគ្រោះសម្រាប់លើកទឹកចិត្តដល់អ្នកវិនិយោគនៅខេត្តភាគឦសាននេះ (២) ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ (ទទួលបានការប្រាក់ទាបសម្រាប់ការវិនិយោគ) (៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងគាំទ្រសកម្មភាពវិនិយោគ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា « គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សម្រាប់ ៤ខេត្តន​ៅភាគឦសាននេះ យើងសរុបទទួលបានការស្នើសុំវិនិយោគ ៧២គម្រោង ក្នុងនោះគម្រោងស្នើសុំការវិនិយោគចំនួន ៥៧គម្រោង បានពិនិត្យ និងបន្តនីតិវិធី ហើយក្នុងចំនួន ៧២គម្រោងដែលបានដាក់នេះ ទុនវិនិយោគសរុប ២.៧ពាន់លានដុល្លារ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈគម្រោងទាំងនេះ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានជិត ៨៣ ០០០នាក់, ហើយរដ្ឋាភិបាលនឹងនៅតែបន្តទទួលឱ្យមានការស្នើសុំធ្វើការវិនិយោគនៅតាមខេត្តភាគឦសាននេះជាបន្តទៅទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។a manet clv a manet steung2