» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11377 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701548 នាក់

អង្គការ​លីកាដូ​និង​ធាងត្នោត​ប្រាក់កម្ចី​អត្រា​ការប្រាក់​ខ្ពស់​ជាការ​រំលោភ​សិទ្ធមនុស្ស​តេ​ខាង​ធនាគារ​បដិសេធ​!

 

​ភ្នំពេញ​៖​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កាលពី​ថ្ងៃទី​០៩ ខែសីហា បានចេញ​សេចក្តីថ្លែងការណ៍​អះ​អា​ពី​ភាព​ស្អាតស្អំ​ក្នុងការ​ផ្តល់​កម្ចី​ដល់​ប្រជាពលរដ្ឋ​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី អង្គការ​ការពារ​សិទ្ធិមនុស្ស​ពីរ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង សមាគម​ធាងត្នោត ប្រកាសថា​គេ​រកឃើញ​ពី​ភាពមិនប្រក្រតី​មួយចំនួន​នៃ​ការផ្តល់​កម្ចី​ដល់​ពលរដ្ឋ​ក្រី​ក្រពី​សំណាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ហើយ​ខាង​វត្ថុ​ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាសថា នឹងធ្វើ​ការស៊ើបអង្កេត​លើ​រឿងនេះ​ដែរ​។ a bank chea1 

​អង្គការ​ទាំងពីរ​នេះ​បាន​ឲ្យ​ដឹងថា​គេ​រកឃើញ​មាន ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ២​លាន​នាក់​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ការ​ខ្ចីបុល​នេះ​បណ្តាលឱ្យ​អាច​កើតមាន​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន រួមមាន​ការបង្ខំ​ឱ្យ​លក់​ដី ការកេងប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផ្តល់​កម្ចី​ជាមួយ​ការប្រាក់​ខ្ពស់​ធ្វើ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​។

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ហៅ​ការរកឃើញ​របស់​អង្គការ​លីកាដូ និង សមាគម​ធាងត្នោត ថា​ជាការ​មួលបង្កាច់​លើ​ការផ្តល់​ប្រាក់កម្ចី ដែល​បង្ហាញ​ពី​ការចូលរួម ការកាត់បន្ថយ​ភាព​ក្រី​ក្រី និង​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​។ សមាគម​មួយ​នេះ ក៏បាន​ចាត់ទុក​ការរកឃើញ​នេះ​ថា ជាការ​បង្ខូច​កេរ្តិ៍ឈ្មោះរ​បស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​ថែមទៀត​។​

​តែខាងធនាគារជាតិ​កម្ពុជា​វិញ មិនបាន​បដិសេធ ឫ​ឯកភាព​នឹង​ការរកឃើញ​នេះ​ទេ​។ ផ្ទុយទៅវិញ ធនាគារជាតិ​បានធ្វើការ​ថ្កោលទោស​ចំពោះ​ការប្រតិបត្តិ​ដែល​គ្មាន​សីលធម៌​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា និង ប្រកាស​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​។ លោកស្រី​ជា សេរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​បានប្រកាស​កាលពី​ថ្ងៃទី​០៨ សីហា​ថា នឹងធ្វើ​ការស៊ើបអង្កេត និង ចាត់វិធានការ​ចាំបាច់​ចំពោះ​បញ្ហា​ផ្តល់​កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ​នេះ​។
​សម្រាប់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ការព្យាយាម​ណាមួយ​ក្នុង​ការយក​ការស្រាវជ្រាវ​ដែល​សមាគម​នេះ​ចាត់ទុកថា គ្មាន​មូលដ្ឋាន​ពិតប្រាកដ​ទៅធ្វើជា​រឿង​នយោបាយ គឺ​គួរតែ​ត្រូវបាន​ច្រានចោល​។ a bank chea serey a bank chea a bank chea1 
​