» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7532 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697703 នាក់

ខួប​១៥​ឆ្នាំ​ធនាគារ​វៀតណាម​( BIDC )​នៅ​កម្ពុជា បាន​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា ​ឯនៅវៀតណាមបំពាក់មេដាយ

​ភ្នំពេញ​៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិក​ឧ​ត្ត​ម​ប្រឹក្សា​ព្រះមហាក្សត្រ មានប្រសាសន៍ថា ក្នុង​រយៈពេល ១៥​ឆ្នាំ នៃ​ប្រតិបត្តិការ BIDC បានធ្វើ​សមាហរណកម្ម និង​កសាង​កេ​រិ៍​ឈ្មោះ​ដ៏​រឹងមាំ​នៅក្នុង​ទីផ្សារ​កម្ពុជា អនុវត្ត​ការងារ​អាជីវកម្ម​រប​ស់​ខ្លួន ប្រកបដោយ​ស្ថិរភាព បង្កើន​ចំណែក​ទីផ្សារ និង​បានរួម​ចំណែក​ជា​វិជ្ជមាន​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​។​a bank men1 

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិក​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែលជា​ប្រធាន​សមាគម​កម្ពុជា​វៀតណាម​ផងដែរ​បាន​ចូលរួម​ជា​អ​ធិ​តី​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា​ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​១៥​ឆ្នាំ នៃ​ការបង្កើត​ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា (BIDC)​ដែលជា​ធនាគារ​មកពី​ប្រទេស​វៀតណាម នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២៤ ។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​កោត​ស​សើរ និង​អបអរ​សារ​ទរ​ដោយស្មោះ ចំពោះ​សមិទ្ធផល​គួរ​ជាទី​មោទនៈ ដែល​ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​នេះ​។ តាមរយៈ​ការជួយជ្រោមជ្រែង​ចំពោះ​សកម្មភាព សន្តិសុខ​សង្គម មនុស្សធម៌ សុខាភិបាល ការអប់រំ និង​បណ្តុះបណ្តាល ការលុបបំបាត់​ភាពអត់ឃ្លាន និង​ការកាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍ​ជនបទ ដូចជា ឧបត្ថម្ភ​សាងសង់​សាលារៀន ឧបត្ថម្ភ​អាហារូបករណ៍​ដល់​និស្សិត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ឧបត្ថម្ភ​កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ និង​ផ្តល់​ថ្លៃ​ពិនិត្យ​ព្យាបាល​ដល់​អ្នកជំងឺ​ក្រីក្រ អ្នកជំងឺ​នៅ​តំបន់​ដាច់ស្រយាល​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ស្នើ​ឲ្យ BIDC ក៏ដូចជា សាខាពាណិជ្ជ​កម្ម​របស់ BIDV ផ្សេងទៀត​គោរព​នូវ​រាល់​បទ​ប្បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា ក្នុង​ការធ្វើ​ប្រតិបត្តិការ ហើយ​សកម្ម និង​ជា​គំរូ​ក្នុងការ​អនុវត្ត​គោលនយោបាយ ទិសដៅ និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​កម្ពុជា​។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ស្នើឱ្យ BIDV/BIDC បន្ត​រក្សា​តួនាទី​ឈានមុខ​គេ ក្នុងចំណោម​សហគ្រាស​វៀតណាម ដែល​កំពុង​ធ្វើ​សកម្មភាព​អាជីវកម្ម​នៅ​កម្ពុជា បន្ត​លើកកម្ពស់​ទំនាក់ទំនង​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​

​បើតាម​ប្រភពពី​កាសែត​វៀត​ណាមបានឲ្យដឹងថាម៖កាលពី​ថ្ងៃទី ២៥ ខែមីនា នៅ​ទីក្រុង​ហាណូយ​ធនាគារជាតិ​វៀតណាម សហការ​ជាមួយ​ស្ថានទូត​កម្ពុជា បានរៀបចំ​ពិធី​បំពាក់​មេដាយ​សហ​មេត្រី ថ្នាក់​អស្ស​ឬ​ទ្ធិ និង​ប័ណ្ណសរសើរ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារជាតិ​នៃ​កម្ពុជា ជូន​ដល់​អតីត​ជំនាញការ​ធនាគារ​វៀត​ណា​ម ដែល​ត្រូវបាន​ចាត់​បញ្ជូនទៅ​ជួយ​ធនាគារ​កម្ពុជា​ក្នុងកំឡុងពេល​ឆ្នាំ ១៩៧៩-១៩៨៩ (​ដែល​ហៅ​កាត់​ថា​គណៈកម្មការ K)​។​​លោក ចាយ ណា​វុ​ធ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​វៀតណាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ជាពិសេស​អ្នកជំនាញការ​វៀតណាម​ដែល​ត្រូវបាន​ចាត់​បញ្ជូនទៅ​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការតស៊ូ រំដោះ​ប្រទេសជាតិ ក៏ដូចជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ក្រោយពី​សង្គ្រាម​។​

 

​លោក ចាយ ណា​វុ​ធ បាន​បំពាក់​មេដាយ​សហ​មេត្រី ថ្នាក់​អស្ស​ឬ​ទ្ធិ និង​ប័ណ្ណសរសើរ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារជាតិ​នៃ​កម្ពុជា ជូន​ដល់​បុគ្គលិក​ចំនួន ៣៣ នាក់​របស់​ធនាគារ​វៀត​ណា​ម ដែល​បាន​បំពេញភារកិច្ច​ប្រកបដោយ​ជោគជ័យ រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង​ប្រព័ន្ធ​ធនាគារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុងដំណាក់កាល​ឆ្នាំ ១៩៧៩ - ទសវត្សរ៍​ឆ្នាំ​១៩៨០​។​​អគ្គទេសាភិបាល​ធនាគា​រ​ជាតិ លោកស្រី Nguyen Thi Hong​ក្នុងឱកាស​នោះដែរ បាន​សម្តែង​នូវ​មោទនភាព និង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួមចំណែក និង​ការលះបង់​របស់​អតីត​អ្នកជំនាញ​ការដែល​ពុះពារ​ជំនះ​រាល់​ការលំបាក​ក្នុង​បុព្វហេតុ​ការពារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា រួមចំណែក​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​សហប្រតិបត្តិការ​មិត្តភាព​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មិត្ត​ជិតខាង​កម្ពុជា​។​ លោកស្រី Nguyen Thi Hong ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានទទួល​ស្គាល់ និង​បំពាក់​មេដាយ ប្រគល់​ប័ណ្ណសរសើរ​ជូន​អតីត​អ្នកជំនាញការ​ធនាគារ​វៀតណាម​ផងដែរ​៕a bank men a bank men3 a bank men4 a bank vna 

​