» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 677 នាក់

ម្សិលមិញ 2161 នាក់

សរុប 13418344 នាក់

កម្ពុជា​ម៉ាឡេស៊ី​ស​សើរ​គ្នា​ទៅវិញទៅមក​រឿង​ការរីកចំរើន​និងសន្យា​បង្កើន​កិច្ចសហការ​ជាមួយគ្នា​

 

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​មេដឹកនាំ​កម្ពុជា​-​ម៉ាឡេស៊ី បាន​សម្តែង​ការពេញចិត្ត​និង​ស​សើរ​គ្នា​ទៅវិញទៅមក​អំពី មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​របស់​ប្រទេស​ទាំងពីរ ក្នុងជំនួប​ទ្វេភាគី​រវាង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជាមួយ លោក មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​វិមាន​សន្តិភាព ។​a malay result7 

​តាម​សេចក្តីប្រកាស​រួម​របស់​ប្រទេស​ទាំងពីរ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា បានឱ្យដឹងថា «​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​កាន់តែ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​លើ​គ្រប់​វិស័យ រួមមាន​ពាណិជ្ជកម្ម និង​ការវិនិយោគ ការអភិវឌ្ឍ​ឧស្សាហកម្ម​ហា​ឡា​ល ការពារជាតិ និង​សន្តិសុខ ទេសចរណ៍ កសិកម្ម និង​ការអប់រំ​»​។​

​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្ឌិត មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ធ្វើជា​អធិបតី​ពិធី​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ រវាង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​ឯកឧត្តម សៃ​ហ្វូ​ឌី​ន អាប់​ឌុល​ឡា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី ។​

​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​បាន​ផ្តោតទៅលើ​៖-​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ -​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស -​ការផ្សព្វផ្សាយ និង​ការឃោសនា
-​សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និង​ពិព័រណ៍​ទេសចរណ៍ ពិព័រណ៍​ពាណិជ្ជកម្ម -​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​កិច្ច​ស្វែងយល់ និង​ផ្លូវការ​រវាង​មន្ត្រី​ជំនាញ និង
-​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​តាមរយៈ​វិស័យ​ទេសចរណ៍។

​គួរ​ឲ្យ​កត់សំគាល់ នៅ​ឆ្នាំ​២០១៨ ក្នុង​ចំ ណោម​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៦,២​លាន​នាក់ មក​កម្ពុជា ក្នុងនោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​មាន​ចំនួន​ជាង ២០​ម៉ឺន​នាក់ កើន ១២,២%​។ ដោយឡែក ប្រជាជន​កម្ពុជា​បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ម៉ឺន​នាក់​ផងដែរ​។

​បច្ចុប្បន្ន​មានការ​ហោះហើរ​ត្រង់​ចំនួន ៥៨​ជើង​ក្នុង​មួយ​សប្តាហ៍ ពី​ប្រទេស​ម៉ាឡេស៊ី មក​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា ក្នុងនោះ​រួមមាន ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៧​ជើង ក្នុង​មួយ​សប្តាហ៍ ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​មាន​ចំនួន ១១​ជើង ក្នុង​សប្តាហ៍ និង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន ៤០​ជើង ក្នុង​មួយ​សប្តាហ៍​។​

​សូមបញ្ជាក់ថា​នៅ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​ជាង ៤៧៤​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំទៅ​ម៉ាឡេស៊ី​មាន​ជាង ១៣០​លាន​ដុល្លារ ហើយ​នាំចូល​ពី​ម៉ាឡេស៊ី​មាន​ជាង ៣៤៤​លាន​ដុល្លារ​។ ៦​ខែ ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​មាន​ជាង ៤០០​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំទៅ​ម៉ាឡេស៊ី​មាន​ជាង ៦០​លាន​ដុល្លារ ហើយ​នាំចូល​ពី​ម៉ាឡេស៊ី មាន​ជិត ៣៤០​លាន​ដុល្លារ​។​

​លោក មហា​ធា មហា​មេ​ត (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បានចាត់ទុក ការដាក់ទណ្ឌកម្ម របស់​ប្រទេស​មហាអំណាច​ធំៗ មកលើ​ប្រទេស​តូចតាច ជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​ការដាក់ទណ្ឌកម្ម​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ប្រទេស​ដែល រង​ទណ្ឌកម្ម​ផ្ទាល់​ទេ ប៉ុន្តែ​ប្រទេស​ផ្សេងទៀត ដែល​មិនមាន​ទំនាស់ ជាមួយ​ប្រទេស​នោះ ក៏​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​ធុរកិច្ច ។​លោកនាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី ថ្លែងថា​អង្គការសហប្រជាជាតិ ជា​វេទិកា​ដ៏​ល្អ​ដែល​យើង​អាច លើក​បញ្ហា​ទាំងអស់នេះ​ទៅ​ពិភាក្សា ។​

​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មានប្រសាសន៍ថា ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ាឡេស៊ី នៅមានកម្រិត​នៅឡើយ ហើយ​នៅពេលដែល​លោក ត្រឡប់​ទៅ​ម៉ាឡេស៊ី​វិញ លោក​នឹង​ប្រាប់ ឲ្យ​ប្រជាជន​ម៉ាឡេស៊ី ពិនិត្យ​មើលថា​តើ​អ្វីដែល​អាច ទិញ​ពី​កម្ពុជា​បាន​ថែមទៀត ។ លោក​ថា ពិតណាស់​ប្រហែលជា អាច​ទិញ​អង្ករ និង​កសិផល​ពី​កម្ពុជា ព្រមទាំង​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម ដែល​កម្ពុជា​កំពុង​ជួបប្រទះ ។​ម៉ាឡេស៊ី​មាន​ពលករ​ខ្មែរ ជាច្រើន​ធ្វើការ​នៅ​ទីនោះ ហើយ​ម៉ាឡេស៊ី​បាន យកចិត្តទុកដាក់ ដល់​សុខុមាលភាព​ដើម្បី​ឲ្យ ពួកគេ​ទទួលបាន​អត្ថប្រយោជន៍ ពេញលេញ​ពី​ការងារ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។​

​ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេច​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​នូវ​ការ​អរគុណ ចំពោះ​ឱកាស​ការងារ ដែល​ម៉ាឡេស៊ី​ផ្ដល់​ឲ្យ​ពលករ​ចំណាកស្រុក​របស់​កម្ពុជា ។ សម្ដេច​ថា ថ្នាក់ដឹកនាំ​ទាំងពីរ ក៏​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ បន្ត​ពង្រឹង​ក្របខ័ណ្ឌ​ដែល បាន​ព្រមព្រៀងគ្នា ក្នុង​វិស័យ​ការងារ និង​ជំរុញ​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ និង​សម្របសម្រួល កាន់តែ​ជិតស្និទ្ធ រវាង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ការពារ​សិទ្ធិ និង​ដោះស្រាយ​បញ្ហា​សុខមាលភាព ពលករ​ចំណាកស្រុក​របស់​កម្ពុជា ទៅ​ម៉ាឡេស៊ី​។

“​ខ្ញុំ​និង​ឯកឧត្ដម មហា​ធា បាន​ផ្លាស់ប្ដូ​យោបល់ អំពី​ស្ថានការណ៍​តំបន់ និង​ពិភពលោក ដែល​ភាគី​ទាំងពីរ បាន​យកចិត្តទុកដាក់ ក្នុងនោះ​ខ្ញុំ​សូមជម្រាបថា យើង​ក៏មាន​ការពិភាក្សា ទាក់ទង​ការផ្លាស់ប្ដូរ​មតិ ទៅលើ​បញ្ហា​មួយចំនួន ដូចជា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន បញ្ហា​ទាក់ទង​នឹង​ទណ្ឌកម្ម របស់​ក្រុមប្រឹក្សាសន្តិសុខ ទៅលើ​កូរ៉េខាងជើង ហើយ​និង​បញ្ហា​ទណ្ឌកម្ម របស់​ប្រទេស​ធំៗ ទៅលើ​ប្រទេស​មួយចំនួនទៀត ដែល​វា​មិនមែន​គ្រាន់តែ​ជា ទណ្ឌកម្ម​លើ​ប្រទេស​ទាំង​នោះទេ ក៏ប៉ុន្តែ​វា​អាច ជា​ទណ្ឌកម្ម មកលើ​ប្រទេស​ដែល មិន​ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​គឺជា​ដៃគូ​កិច្ចការ ជាមួយ​ប្រទេស​ទាំងនោះ​” ។​

​សម្ដេច​បន្ថែមថា ចំពោះ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ក្នុង​តំបន់ កម្ពុជា​-​ម៉ាឡេស៊ី បាន​យល់​ស្របគ្នា​ថា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ និង​ចូលរួមចំណែក ដល់​សមាហរណកម្ម និង​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ព្រមទាំង​ជួយ​ការពារ​នូវ​ប្រព័ន្ធ ពាណិជ្ជកម្ម​ពហុភាគី ហេតុនេះ​ចាំបាច់ ត្រូវតែ​សម្រេច​ឲ្យ​បាន​នូវ កិច្ចព្រមព្រៀង​មួយ​នេះ ក្នុងឆ្នាំនេះ។

​លោក មហា​ធា មហាម៉ាត់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩​។ ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​មាន​វ័យ​ចំណាស់​ជាងគេ នៅលើ​ពិភពលោក​រូបនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​បំណង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​។

​កម្ពុជា​-​ម៉ាឡេស៊ី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៥៧​។ តែ​នៅក្នុងពេល​កម្ពុជា ជួប​វិបត្តិ​ដោយ​ភ្លើងសង្គ្រាម​ពី​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ​១៩៧៥ ប្រទេស​ទាំងពីរ​រក្សា​ចំណង​ការទូត នៅត្រឹម​កម្រិត​ភារធារី​ស្តីទី​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​។ កម្ពុជា និង​ម៉ាឡេស៊ី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៩១​។​a malay result4 a malay result5 a malay result a malay result1 a malay result2 a malay result3