» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6047 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696218 នាក់

ឆ្នាំ​២០១៨​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជិត ៦​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ទឹកនោមផ្អែម និង​ជំងឺ​ផ្សេងទៀត​

​ភ្នំពេញ​៖​អង្គការ​សុខភាព​ពិភពលោក​បាន​វាយតម្លៃថា ប្រជាជន​កម្ពុជា​ជិត​៦​ម៉ឺន​( ៦០ ០០០)​នាក់ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺមិនឆ្លង​ផ្សេងទៀត (NCDs) ដែល​ស្មើនឹង ៦៤% នៃ​ការស្លាប់​ទាំងអស់​ក្នុង​ឆ្នាំ​២០១៨​។ ក្នុងការ​ប្រារព្ធ​«​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក​» ក្រោម​ប្រធានបទ «​ការទទួលបាន​នូវ​ការថែទាំ​ជំងឺ​ទឹកនោមផ្អែម​» ដែល​រៀបចំឡើង​ដោយ​ក្រសួងសុខាភិបាល រួមសហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា (WHO) នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​លោក​ឈាង​រ៉ា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់ថា ជំងឺ​ទឹកនោមផ្អែម នៅ​កម្ពុជា​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ និង​ជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​ដ៏​ចម្បង​មួយ​ចំពោះ​បុគ្គល គ្រួសារ និង​ប្រព័ន្ធ​សុខាភិបាល​។​

​លោក​រដ្ឋមន្ត្រីសុខាភិបាល​បានឱ្យដឹងថា​នៅ​ប្រទេស​កម្ពុជា ជំងឺ​ទឹកនោមផ្អែម​មាន​អត្រា​មរណភាព ២% ក្នុងចំណោម​ករណី​ស្លាប់​ទាំងអស់ ហើយ​មាន​អត្រា​ប្រេ​វ៉ាឡង់ ៩,៦% (​ផ្អែក​តាម​ការអង្កេត​ពី​កត្តា​ហានិភ័យ​នៃ​ជំងឺមិនឆ្លង​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៦)​។​​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​អង្ក​ការ​សុខាភិបាល​ពិភពលោក ជំងឺ​ទឹកនោមផ្អែម​គឺជា​មូលហេតុ​ផ្ទាល់​នៃ​ការស្លាប់​ដែលមាន​ចំនួន ១,៥​លាន​នាក់ ចំពោះ​អ្នក​ដែលមាន​អាយុ​ក្រោម ៧០​ឆ្នាំ ក្នុង​អត្រា​ស្លាប់​ចំនួន ៤៨% នា​ឆ្នាំ​២០១៩ នៅ​ទូទាំង​ពិភពលោក​។​a die suga 

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ពី​មូល​ហេតុដែល​បណ្តាលឱ្យមាន​ជំងឺ​ទឹកនោមផ្អែម គឺ​បណ្តាលមកពី​ទម្លាប់​នៃ​ការទទួល​ទាន​អាហារ​ដែល​មិនល្អ​សម្រាប់​ការ​ទ្រទ្រង់​សុខភាព និង​ទម្លាប់​មិនបាន​បញ្ចេញ​ពលកម្ម ឫ​ធ្វើ​លំ​ហាត់ប្រាណ​គ្រប់គ្រាន់​ជាប់​ជាប្រចាំ​។​​ ជំងឺ​ទឹកនោមផ្អែម​អាច​បង្ក​ផលវិបាក​ដូចជា​ជំងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និង​ពិការ​អវៈយវៈ​។​​លោក​ឈាងរ៉ាគូសបញ្ជាក់ថា ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​គឺ​ត្រូវ​ព្យាបាល​អស់​មួយជីវិត ក៏ប៉ុន្តែ​ជំងឺ​ទឹកនោមផ្អែម​អាច​បង្ការ​បាន​តាមរយៈ​ការផ្លាស់ប្តូរ​ឥរិយាបទ​នៃ​ការរស់នៅ​ប្រកបដោយ​សុខភាព​ដូចជា ការបរិភោគ​អាហារ​ដែលមាន​សុខភាព​ល្អ (​កាត់បន្ថយ​អាហារ​ផ្អែម ប្រៃ និង​សំបូរ​កាឡូរី​លើសពី​តំរូវការ​) ព្រមទាំង​ការហាត់​ប្រាណ​ត្រឹមត្រូវ​ទៀងទាត់ រក្សា​ទម្ងន់​ក្នុង​កម្រិត​ល្អ ការកាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់ ឈប់​ពិសារ​បារី​។​

​លោក​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ដ​ល់​មន្ត្រី​សុខាភិបាល​និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់ ត្រូវ​ជំរុញ​លើកទឹកចិត្ត​អ្នកជំងឺ​ទឹកនោមផ្អែម ចែករំលែក​បទពិសោធ​ន៍​ក្នុងការ​រស់នៅ​ទាំង​មុនពេល និង​អំឡុងពេល​មាន​ជំងឺ​ទឹកនោមផ្អែម ដល់​ប្រជាពលរដ្ឋ​ទូទៅ​សម្រាប់​ការបង្ការ​ការធ្វើ​រោគវិនិច្ឆ័យ និង​ការគ្រប់គ្រង​ថែទាំ​សុខភាព ឱ្យ​កាន់តែ​ប្រសើរឡើង​។​​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ហានិភ័យ ឬ​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹកនោមផ្អែម ត្រូវ​មក​ធ្វើតេស្ត​ស្វែងរក​ជំងឺ​ទឹកនោមផ្អែម នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​៕

​