» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1803 នាក់

ម្សិលមិញ 7143 នាក់

សរុប 20262913 នាក់

ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក

 

 

ភ្នំពេញ៖ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ដក​ហូត​អាជ្ញាបណ្ណ​របស់​ធនាគារ​ពាណិជ្ជ​ចំនួន ៣ និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​នីតិវិធី​ជម្រះ​បញ្ជី ដោយ​បាន​តែងតាំង​អ្នកជម្រះ​បញ្ជី ដើម្បីគ្រប់គ្រង​ការ​ទូទាត់​សងប្រាក់​បញ្ញើ​ជូន​អតិថិជន ខណៈ​អះអាង​ថា ដំណើរ​ការ​នេះ​នឹង​អនុវត្ត​ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាធរ​មាន​។a bank bankcrubcy2 

 

សេចក្តី​ជូនដំណឹង​នៅថ្ងៃទី៣សីហារបស់ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​សម្រេច​ដក​ហូត​អាជ្ញាបណ្ណ​របស់ CCU Commercial Bank Ltd, Heng Feng (Cambodia) Bank Plc និង HH Bank (Cambodia) Plc ហើយ​ដាក់​ធនាគារ​ទាំងបី​ឱ្យ​ស្ថិត​ក្រោម​នីតិវិធី​ជម្រះ​បញ្ជី ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​។

ធនាគារ​ជាតិ​បាន​តែងតាំង​ក្រុមហ៊ុន REACHS & Partners Co Ltd ជា​អ្នកជម្រះ​បញ្ជី​សម្រាប់ CCU Commercial Bank Ltd និង​ក្រុមហ៊ុន Baker Tilly Cambodia ជា​អ្នកជម្រះ​បញ្ជី​សម្រាប់ Heng Feng (Cambodia) Bank Plc និង HH Bank (Cambodia) Plc។ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​អនុវត្ត​នីតិវិធី​ជម្រះ​បញ្ជី​ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាធរ​មាន ចាប់ពី​ថ្ងៃ​ដែល​ត្រូវ​បាន​តែង​តាំង​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា អតិថិជន​ដែល​មាន​ប្រាក់​បញ្ញើ​នៅ​ធនាគារ​ទាំងបី ត្រូវ​ត្រៀម​ឯកសារ​ចាំបាច់​ដើម្បី​ដាក់​ស្នើ​សុំ​ដក​ប្រាក់​បញ្ញើ​របស់​ខ្លួន ដែល​នឹង​ត្រូវ​បាន​ចាត់ចែង​ទូទាត់​ជូន​តាម​លំដាប់​អាទិភាព ស្រប​តាម​ច្បាប់​ស្តី​ពី​ធនាគារ និង​គ្រឹះស្ថានហិរញ្ញវត្ថុ​។ ចំណែក​អ្នកខ្ចី​ប្រាក់ ត្រូវ​បន្ត​បំពេញ​កាតព្វ​កិច្ច​សងប្រាក់កម្ចី​របស់​ខ្លួន​ដូចជា​ប្រក្រតី​។អតិថិជន និង​អ្នក​ពាក់ព័ន្ធ​ដែល​ចង់​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​នីតិវិធី​ជម្រះ​បញ្ជី ត្រូវ​បាន​ណែនាំ​ឱ្យ​ទាក់ទង​ដោយ​ផ្ទាល់​ទៅកាន់​អ្នកជម្រះ​បញ្ជី​ដែល​ត្រូវ​បាន​តែង​តាំង​។

សម្រាប់ CCU Commercial Bank Ltd អតិថិជន​អាច​ទាក់ទង​ក្រុមហ៊ុន REACHS & Partners Co Ltd ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ២២៨៣ ផ្លូវ​លេខ ១៩៧០ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ តាម​លេខ​ទូរស័ព្ទ ១២៣ ២៣០ ៣៣៣ ឬ ០៩៥ ៣៥១ ០៨៦ ឬតាម​អ៊ី​មែល info@reachspro.com។

សម្រាប់ Heng Feng (Cambodia) Bank Plc និង HH Bank (Cambodia) Plc អតិថិជន​អាច​ទាក់ទង​ក្រុមហ៊ុន Baker Tilly Cambodia ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ B3-០៧១ និង B3-០៧២ សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការ​មន រាជធានី​ភ្នំពេញ (បុរី Elysee កោះពេជ្រ) តាម​លេខ​ទូរស័ព្ទ ០២៣ ៩៨៧ ១០០ ឬតាម​អ៊ី​មែល info@bakertilly.com.kh។

NBC បាន​បន្ថែម​ថា ខ្លួន​នឹង​បន្ត​សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​តាម​ដាន​យ៉ាងជិត​ស្និទ្ធ​លើ​ដំណើរ​ការ​ជម្រះ​បញ្ជី ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​របស់​អ្នកដាក់​ប្រាក់ និង​អតិថិជន​។មានការកត់សម្គាល់ថាធនាគារបីថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺជាធនាគារដែលរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមឹរិក។កន្លងមកមានធនាគា៤រួចហើយដែលរងការដាក់ទណ្ឌកម្មពីអាមេរិកត្រូវបានធនាគាជាតិបិទរួមមានធនាគារព្រិនស៍។ធនាគារផែនដា។ធនាគារអេចផេនិងធនាគាហ៊ុវន័។

យោង​តាម​ទិន្នន័យ​របស់ NBC ទ្រព្យសកម្មសរុប​របស់​គ្រឹះស្ថានហិរញ្ញវត្ថុ​ទាំងបី​មាន​ប្រមាណ ២៩៣ លាន​ដុល្លារ ស្មើ​នឹង​តិច​ជាង ០,៥ ភាគរយ នៃ​ទ្រព្យសកម្មសរុប​របស់​វិស័យ​ធនាគារ ដែល​មាន​ទំហំ ៩៩,៨ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ចុង​ខែមិថុនា ដែល​បង្ហាញ​ថា ធនាគារ​ទាំងនេះ​មាន​ចំណែក​តូច​ប៉ុណ្ណោះ​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។

បើយោងតាមតួលេខរបស់ធនាគារជាតិនៃកម្ពុជា ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារទាំង៣បូកបញ្ចូលគ្នាមានចំណែកត្រឹមតែ០,៥%ប៉ុណ្ណោះបើធៀបនឹងទំហំសរុបក្នុងប្រព័ន្ធធនាគារ ក្នុងនោះទ្រព្យសកម្មមាន០,៥% ប្រាក់បញ្ញើ០,៥% និងឥណទាន​០,៥%។ យ៉ាងណាមិញថ្មីៗនេះ ធនាគារពាណិជ្ជពីរផ្សេងទៀត ក៏ត្រូវបានដាក់ឱ្យជម្រះបញ្ជីរួចហើយដែរ គឺធនាគារ ព្រីនស៍ និងធនាគារឯកទេស ផេនដា។ឯធនាគារហ៊ុយវន័ដែលបិទទៅហើយនោះមិនទាន់ឃើញធនាគារប្រកាសបែបណានៅឡើយ។

ទោះជាមានធនាគារជាច្រើនត្រូវក្ស័យធនក៏ដោយ តែ ធនាគារជាតិនៃកម្ពុជានៅអះអះអាងថា បូកបន្ថែមទំហំប្រតិបត្តិការរបស់គ្រឹះស្ថានទាំង ៣ ដែលទើបដាក់ឱ្យជម្រះបញ្ជីជាមួយគ្រឹះស្ថានទាំង២ខាងលើ ក៏ចំណែកទីផ្សាររបស់គ្រឹះស្ថានទាំង៥ បូកបញ្ចូលគ្នាមានប្រមាណត្រឹមតែ១%​ប៉ុណ្ណោះ នៃប្រព័ន្ធធនាគារទាំងមូល។សូមបញ្ជាក់ថាធនាគារ៣ខាងលើដែលធនាគារជាតិប្រកាសដកហូតអាជ្ញាបណ្ណ័គឺសុទ្ធតែត្រូវបានប្រទេសអាមេរិកដាក់ទណ្ឌកម្ម។

ដូចធនាគារជាតិដែរលោក ស៊ឺន សម អ្នកវិភាគ​គោលនយោបាយ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​ខ្មែរ​ថាមស៍​ថា ការ​សម្រេចចិត្ត​របស់​ធនាគារ​ជាតិ​ក្នុង​ការ​ដក​ហូត​អាជ្ញាបណ្ណធនាគារ​មួយ​ចំនួន ទំនង​ជា​មិន​ប៉ះពាល់​ដល់​ស្ថិរភាព​រួម​នៃ​វិស័យ​ធនាគារ​កម្ពុជា​នោះ​ទេ ព្រោះ​គ្រឹះស្ថាន​ដែល​រងផល​ប៉ះពាល់​មាន​ចំណែក​តិច​តួច​ប៉ុណ្ណោះ​នៃ​ទ្រព្យសកម្មសរុប​របស់​វិស័យ​នេះ​។

 

លោក​បាន​មានប្រសាសន៍​ថា «តាម​ទស្សនៈ​ម៉ាក្រូ​សេដ្ឋកិច្ច គ្រឹះស្ថាន​ទាំងនេះ​មាន​ចំណែក​តូច​ណាស់​នៅក្នុង​ប្រព័ន្ធ​ធនាគារ ដូច្នេះ​ការបិទ​របស់​ពួកគេ​មិន​បង្ក​ហា​និ​ភ័យ​ជា​ប្រព័ន្ធ​នោះ​ទេ»។ ទោះជា​យ៉ាងណា លោក​បាន​បន្ថែម​ថា ការ​បិទ​ធនាគារ​ជាបន្តបន្ទាប់ អាច​ធ្វើ​ឱ្យ​ទំនុកចិត្ត​របស់​សាធារណជន​ថយ​ចុះ ប្រសិនបើ​ដំណើរ​ការ​ជម្រះ​បញ្ជី និង​ការ​ទូទាត់សំណង​មិន​ត្រូវ​បាន​អនុវត្ត​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​។

លោក​បាន​បន្ត​ថា «ទំនុកចិត្ត​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ណាមួយ​។ ទោះបីជា​គ្រឹះស្ថាន​ដែល​រងផល​ប៉ះពាល់​មាន​ចំណែក​តូច​នៃ​ទ្រព្យសកម្ម​វិស័យ​ធនាគារក៏​ដោយ បណ្តឹង​ដែល​មិនទាន់​ដោះស្រាយ​អាច​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​បណ្តាញ​សង្គម និង​មាន​ឥទ្ធិពល​លើ​ការ​យល់ឃើញ​របស់​សាធារណជន»។

លោក​បាន​បន្ថែម​ថា វិនិ​យោគិន​មិន​ត្រឹមតែ​វាយ​តម្លៃ​លើ​លទ្ធផល​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ពិនិត្យ​មើលប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ការពារ​អ្នកប្រើ​ប្រាស់​ផង​ដែរ​។ លោក​បាន​អំពាវនាវ​ឱ្យ NBC តាមដាន​ដំណើរ​ការ​ជម្រះ​បញ្ជី​យ៉ាង​ដិត​ដល់ ដើម្បី​ធានា​ថា អ្នកដាក់​ប្រាក់ និង​ម្ចាស់​បំណុល​ទាំងអស់​ទទួល​បាន​យុត្តិធម៌​។

លោក​បាន​បន្ថែម​ថា «NBC ក៏​គួរ​ផ្តល់​ការ​ពន្យល់​ឱ្យ​បាន​ច្បាស់លាស់ និង​ទាន់ពេល​វេលា​ដល់​សាធារណជន​ផង​ដែរ ដើម្បី​កាត់បន្ថយ​ភាព​មិន​ច្បាស់លាស់ និង​ពង្រឹង​ទំនុកចិត្ត​លើ​វិស័យ​ធនាគារ​របស់​កម្ពុជា»។

សូមបញ្ជាក់ថាបើគិត​ត្រឹម​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មាន​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ​៦១​ ​ក្នុង​នោះ​មាន​ធនាគារ​ពាណិជ្ជ ​៥៨​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ​៣​។

​ប្រព័ន្ធ​ធនាគារ​ក៏​មាន​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ​១០៤​ ​ក្នុង​នោះ​មាន​ធនាគារ​ឯកទេស ​៧​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ ​៨៥​ ​និង​គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ​ ​១២​ ​ព្រមទាំង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​ ​៨៨​។

​ទ្រព្យ​សកម្ម​របស់​ប្រព័ន្ធ​ធនាគារ​មាន​កំណើន​ ​២.៥​ ​ភាគរយ​ ​ដល់​ ​៣៩៩.៣​ ​ទ្រី​លាន​រៀល ​ឬ​ប្រមាណ​ ​៩៩.៨​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​ក្នុង​នោះ​ ​ឥណទាន​អតិថិជន​កើនឡើង​ ​៤.៦​ ​ភាគរយ​ ​ដល់​ ​២៥៦.៧​ ​ទ្រី​លាន​រៀល ​ឬ​ ​៦៤.២​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ប្រាក់​បញ្ញើ​អតិថិជន​ក៏​មាន​កំណើន​ ​៤.៤​ ​ភាគរយ​ ​ដល់​ ​២៥៧.៤​ ​ទ្រី​លាន​រៀល ​ឬ​ ​៦៤.៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ខណៈ​ដើមទុន​មាន​កំណើន​ ​៣​ ​ភាគរយ​ ​ដល់​ ​៤២​ ​ទ្រី​លាន​រៀល ​ឬ​ ​១០.៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​៕a bank bankcrubcy to a bank bankcrubcy to1 a bank bankcrubcya a bank bankcrubcya1