» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5975 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619215 នាក់

កម្ពុជា ជំរុញឱ្យធនាគារពិភពលោក​ ពន្លឿនការរៀបចំកញ្ចប់ជំនួយអន្តរាគមន៍ពិសេស​ដើម្បីឆ្លើយតប​វិបត្តិ

 

 

ភ្នំពេញ៖ កាលពីថ្ងៃទី២១មេសាតាមរៈលោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាដែលជួបពិភាក្សាការងារលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើធនាគារពិភពលោក ( World Bank ) ឱ្យតាមដាន និងពន្លឿនការរៀបចំ កញ្ចប់ជំនួយអន្តរាគមពិសេសដើម្បីឆ្លើយតប​វិបត្តិឱ្យបានលឿនដល់ប្រទេសកម្ពុជា។a finance imf1 

 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថាជំនួបនេះផ្តោតសំខាន់លើការសិក្សា និងវិធានការគន្លឹះមួយចំនួន សម្រាប់ឆ្លើយតបជាបន្ទាន់ ទៅនិងសម្ពាធពីផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិម បូព៌ា បន្ថែមលើវិបត្តិដែលកម្ពុជាបានជួបប្រទះកន្លងមក ។

លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល។ លោកបានបញ្ជាក់ថា ៖ « តួនាទីដ៏ សំខាន់របស់ធនាគារពិភពលោក គឺមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំង ជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាង សម្បូរបែបលើគ្រប់វិស័យទៀតផង ។»។​

ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក, លោករដ្ឋមន្ត្រីសេដ្ឋកិច្ចបានរៀបរាប់ថា កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរីលរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែន កម្ពុជា-ថៃ និងបន្តរហូតដល់សង្គ្រាមនៅមជ្ឈិមបូព៌ានាពេលនេះ។ វិធានបន្ទាន់ទាំងនោះ គឺធ្វើយ៉ាងណា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាព ប្រជាជន, សកម្មភាពអាជីវកម្ម និងធានាស្ថេរភាពសង្គម-សេដ្ឋកិច្ចកម្ពុជា។


ចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ានា ពេលនេះ ដែលកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរចំពោះនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល, រដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ រួមមាន ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងម៉ាសូត និងឧស្ម័ន LPG។ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការណ៍នេះ បានធ្វើឱ្យ រដ្ឋាភិបាលបាត់បង់ចំណូល ខណៈមានតម្រូវការប្រើប្រាស់ថវិកាបន្ថែម សម្រាប់គាំទ្រដល់ការងារគាំពារសង្គម។ 

ទាក់ទងលទ្ធផលនៃការសិក្សា របស់ក្រុមអ្នកជំនាញនៃធនាគារពិភពលោកលោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងយ៉ាងដូច្នេះ ៖ « លទ្ធផលនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់ដែលគ្របដណ្តប់ទាំងទិដ្ឋភាព គោលនយោបាយ និងទិដ្ឋភាពហិរញ្ញប្បទាន សម្រាប់រដ្ឋាភិបាលពិនិត្យ និងរៀបចំកញ្ចប់អន្តរាគមពិសេសជាក់ស្តែង ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ ឱ្យកាន់តែចំគោលដៅ និងកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពប្រាកដនិយម សហថាមភាព និងប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចធានារក្សាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងភាព ធន់ សម្រាប់រយៈពេលមធ្យម និងវែង ។»។ 

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានស្នើលោកស្រី ថាញ៉ា ម៉ៃយ័រ បន្តសហការ និង ពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា រួមទាំងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនការរៀបចំ កញ្ចប់អន្តរាគមពិសេស ឱ្យលេចចេញជារូបរាងឡើង ដើម្បីអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ។ 

ជាការឆ្លើយតប លោកស្រី ថាញ៉ា ម៉ៃយ័រ ក៏បានបញ្ជាក់អំពីការប្តេជ្ញា ចិត្តរបស់ធនាគារពិភពលោក ដោយសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំកញ្ចប់អន្តរាគមឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ៕a finance imf