» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4794 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983939 នាក់

រឿង​អចលនៈទ្រព្យ​ធនាគា​ជាតិ​កំពុង​លេងល្បែង​ព្រួញ​មួយ​បាញ់​សត្វ​ពីរ​?!

 

​ភ្នំពេញ​៖​ធនាគារជាតិ​និង​ក្រួ​សួង​ដែនដី​នគ​រូ​នប​នីយ៍កម្ម​បានសម្រេច​ពី​កិច្ច​សហការគ្នា​ជួយសង្គ្រោះ​បញ្ហា​ជាប់គាំង​នៃ​អចលនៈទ្រព្យ​នៅ​ស្រុក​ខ្មែរ​។​​លោកស្រី ជា សេរី អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​បាន​អះអាងថា យន្តការ​នេះ គឺ​ជួយ​សម្រួល​ដល់​អតិថិជន​ជា​អ្នក​បង់​រំលស់​ផ្ទះ​ផង និង​ជួយ​ដល់​ម្ចាស់​បុរី​ផង​។a say sery

​លោកស្រី ជា សេរី ពន្យល់​ពី​វិធី​ថា ធនាគារ​នឹង​សងលុយ​ទៅ​ម្ចាស់​បុរី​ជំនួស​អតិថិជន ដ្បិតថា អតិថិជន​នៅ​បន្ត​បង់​សងបំណុល​ត្រឡប់​ទៅ​ធនាគារ​វិញ តែ​ស្ថិតក្នុង​លក្ខខណ្ឌ​ធូរស្រាល​ជាង​។ ចំណែក ម្ចាស់​បុរី​ទទួលបាន​ទុន​សម្រាប់​បន្ត​ការអភិវឌ្ឍ​របស់ខ្លួន​ទៅមុខ​។​គេ​មិនដឹងថា​តើ​មាន​ធនាគារ​ប៉ុន្មាន​នឹង​ចេញមុខ​ជួយផ្តល់​កម្ចី​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ក្ស​យ័​ធន​រកលុយ​បង់ថ្លៃ​ផ្ទះ​មិនបាន​នោះទេ​?​។​ការរៀបចំ​យន្តការ​សម្របសម្រួល​ដ​ល់​អតិថិជន​បង់​រំលស់​ជាមួយ​ម្ចាស់​បុរី​នេះ ធ្វើឡើង​ក្រោយ​អាជ្ញាធរ និង​អ្នកធ្វើការ​លើ​វិស័យ​អចលនទ្រព្យ មើលឃើញ ការ​រឹបអូស​ផ្ទះ​ដោយ​ម្ចាស់​បុរី បាននិងកំពុង​ក្លាយជា​បញ្ហា​ដែល​តែង​កើតមាន​ឡើងជា​ញឹកញាប់ ខណៈ​ពលរដ្ឋ​ជាច្រើន​បានស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ពី​លោកនាយក​រដ្ឋមន្ត្រី​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មិនបាន​និយាយ​ពី​កិច្ចសហការ​បែបណា​នោះទេ​តែ​បាន អះអាងថា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះ​មកនេះ ក្រសួង​បាន​អនុវត្ត​នូវ​ការងារ​ចំនួន​៦ ហើយ​បានសម្រេច​នូវ​លទ្ធផល​មួយ​ដែល​លោក​ចាត់ទុកថា គ្មាន​វិវាទ​ក្នុងប្រទេស​?​។​​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ សម្តេច​ហ៊ុន សែន កាល​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បានស្នើ​ដល់​ម្ចាស់​បុរី​ទាំងអស់​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​រឹបអូស​ផ្ទះ​ពី​អតិថិជន​ដែល​គ្មាន​លទ្ធភាព​បង់​រំលស់​បន្ត​។ទោះបីយ៉ាងណាបទបញ្ជានេះមិនបានជួយសេដ្ឋកិច្ចដោះស្រាយបាននោះឡើយ។

​លោក ប៉ូ អ៊ា​វ គង់ អគ្គនាយក​ក្រុមហ៊ុន Advance Real estate បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា ការរៀបចំ​យន្តការ និង​នីតិវិធី​ជួយ​សម្រួល​កម្ចី​របស់​អតិថិជន​ដែលមាន​បំណង​ចង់​ទិញ​លំនៅឋាន គឺជា​ពេលវេលា​ដែល​ល្អ​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទ​ដែល​ធ្លាប់​កើតមាន​កន្លងមក​រវាង​អ្នក​អភិវឌ្ឍន៍ និង​អ្នកទិញ​។​​ប្រភពពី​ធនាគា​ជាតិ​បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០២៤​នេះ ការរៀបចំ​ឥណទាន​ឡើងវិញ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៨៥០​លាន​ដុល្លារ ស្មើ​ប្រមាណ ១.៥%​នៃ​ទំហំ​ឥណទាន​នៅក្នុង​ប្រព័ន្ធ​ធនាគារ ដែល​បាន​ជួយ​សម្រួល​បន្ទុក​ចំណាយ​ដល់​អ្នក​ជាប់​កម្ចី​។​

​លោកស្រី ម៉ក់ រ​ស្ម៊ី អគ្គនាយករង​បទ​ប្បញ្ញត្តិ និង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​នាយកដ្ឋាន​បទ​ប្បញ្ញត្តិ ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អ្នក​ជាប់​កម្ចី​ប្រមាណ​ជាង ៥​ម៉ឺន​៣​ពាន់​នាក់ ដែល​ស្មើនឹង​ជាង ៥​ម៉ឺន​៧​ពាន់​គណនី ត្រូវបាន​រៀបចំ​ឥណទាន​ឡើងវិញ​។​​ទន្ទឹមគ្នានេះ លោកស្រី​វាយតម្លៃថា ស្ថានភាព​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា នៅតែមាន​ភាពរឹងមាំ បើទោះបី​ជាមាន​កំណើន​នៃ​ការស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ ការថយចុះ​នៃ​ការផ្តល់​ឥណទាន និង​ការកើនឡើង​នៃ​ឥណទាន​មិន​ដំណើរការ​ក៏ដោយ ព្រោះតែ​ធនាគារ​នៅតែ​រស់នៅ​បាន តាមរយៈ​ការទទួលបាន​ប្រាក់ចំណេញ​។​

​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី «​ស្ថានភាព​បំណុល​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ លោក តូច ចៅ​ចេក សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ធនាគារ​កម្ពុជា បាន​គូសបញ្ជាក់ថា សម្រាប់​គ្រឹះស្ថាន​ធនាគារ គិត​ត្រឹម​ខែតុលា ទំហំ​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ មាន​ទំហំ​ជាង​៥០០​លាន​ដុល្លារ​។​​លោក​កត់សម្គាល់ថា ការរៀបចំ​ឡើង​ឥណទាន​ឡើងវិញ បាន​ជួយ​សម្រួល​ឱ្យ​ស្ថានភាព​របស់​អតិថិជន​វិល​ត្រឡប់មក​ធម្មតា​វិញ ក្នុងនោះ​អ្នក​ដែល​ទទួលបាន​ការរៀប​ចំ​ឥណទាន​ឡើងវិញ ពី​ខាង​ធនាគារ​មាន​ប្រមាណ​ជាង ៧០% ទៅ ៨០% អាច​សង​មក​ធនាគារ​បាន​ទៀងទាត់​ឡើងវិញ​។​

​ធនាគារជាតិ​នៃ​កម្ពុជា កាល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២៤ បានចេញ​សារាចរ​ណែនាំ ឱ្យ​បណ្តា​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ការរៀបចំ​ឥណទាន​ឡើងវិញ ដល់​អតិថិជន ក្នុង​គោលបំណង​ជួយ​សម្រាល​បន្ទុក​ចំណាយ ប្រចាំ​គ្រា​របស់​អតិថិជន ក្នុង​ការបំពេញ​កាតព្វកិច្ច​សង​ត្រឡប់​ឥណទាន និង​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើន​លំហូរ​សាច់ប្រាក់​។ ចំណែក​ការអនុវត្ត​កិច្ចការងារ​នេះ នឹង​ចាប់ពី​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤​តទៅ រហូតដល់​ដំណាច់ឆ្នាំ​២០២៥​។​

​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​អាជ្ញាធរ​បាន​អះអាងថា​បំណុល​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​គិត​មកដល់ពេលនេះ​គឺ​ប្រមាណ​ជាង ១៨ ពាន់​លាន​ដុល្លារ​។​​លោក ជូ វណ្ណៈ អគ្គនាយក​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ បាន​លើកឡើងថា នៅមុន​ការលេចឡើង​វត្តមាន​ជំងឺ​កូ​វីដ​១៩ វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជួយ​គាំទ្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ជាមួយនឹង​អត្រាកំណើន​ក្នុង​រង្វង់​ជាង ៧ ភាគរយ​ក្នុង ១​ឆ្នាំ​។

​លោក​ប្រាប់ទៀតថា នៅពេល​មាន​កំណើន​តម្រូវការ ក្រុមហ៊ុន​/​អ្នកវិនិយោគ​វិស័យ​សំណង់ ក៏​កើនឡើង​តាម​ស្ថានភាព​ទីផ្សារ​ដែរ ខណៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏បាន​បង្កើន​លទ្ធភាព​ផ្តល់ប្រាក់​កម្ចី​ឱ្យ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​វិស័យ​សំណង់ អចលនទ្រព្យ ព្រមទាំង​អ្នក​ដែល​ចង់​មាន​លំនៅឋាន​ជា​កម្មសិទ្ធិ​ក៏​កើនឡើង​ព្រម​គ្នា​។​​លោក​ថ្លែងថា​៖«​តាមរយៈ​ប្រភព​របស់​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០២៤ បំណុល​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន ១៨,៤ ពាន់​លាន​ដុល្លារ​»​។​

​សម្រាប់​ផ្នែក​លំនៅឋាន​(​បុរី​) លោក វណ្ណៈ ឱ្យដឹងថា គិត​មកដល់ពេលនេះ បំណុល​ដែល​ម្ចាស់​បុរី បាន​ទៅ​ខ្ចី​ពី​ធនាគារ​ដោយ​ប្រើ​ក្នុងនាម​ជា​នីតិបុគ្គល និង​រូបវ័ន្ត​បុគ្គល​មាន​ប្រមាណ ២ ០០០ លាន​ដុល្លារ ខណៈ​អ្នក​ដែល​បាន​ខ្ចី​ធនាគារ​បង់​រំ​លោះ​ជាមួយ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​មាន​ប្រមាណ ១០០០ លាន​ដុល្លារ​។​a say sery1 a say sery2 a say sery3