» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1321 នាក់

ម្សិលមិញ 6712 នាក់

សរុប 20268712 នាក់

អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិចំនួន ៣នៃស្រុកអូរជ្រៅ

 

 

បន្ទាយមានជ័យ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកអូរជ្រៅ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦នេះបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិបន្លិច ភូមិអ្នកតាឈរ ភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្មើនឹង ២៥៨១ប័ណ្ណក្រោមអធិបតីភាបលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។a oum reatrey2

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ស្រុកអូរជ្រៅ បានចាប់ផ្តើមអនុវត្តការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធចាប់ពី ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ។ ការចុះបញ្ជី និងចែកវិញ្ញាបនបត្រ បានរួចរាល់ចំនួន ៣ឃុំ (ឃុំកូប ឃុំគុត្តសត និងឃុំសំរោង) ដោយឡែកឃុំសំរោង បានចុះបញ្ជី និងចែកវិញ្ញាបនបត្រ រួចរាល់ចំនួន ៧ភូមិ នៅចំនួន ៣ភូមិ គឺភូមិអ្នកតាឈរ ភូមិបន្លិច និងភូមិអញ្ចាញ ដែលជាភូមិចុងក្រោយនៃឃុំសំរោង។

ចំពោះឃុំអូរបីជាន់ បានបញ្ចប់ការវាស់វែងនៅភូមិបន្ទាយថ្មី ភូមិថ្នល់បត់ និងភូមិអូរបីជាន់ (មួយផ្នែក) ហើយបានបញ្ចប់ការបិទផ្សាយ លើភូមិចំនួន ៤ (ភូមិទំនប់ដាច់ ភូមិព្រាវ ភូមិស្នួល ទ្រេត និងភូមិប្រាសាទ)។ ដោយឡែក ភូមិសិលាខ្មែរ ភូមិជោគជ័យ ភូមិព្រៃចាន់ និងភូមិអូរបីជាន់ (មួយផ្នែក) មិនទាន់បានវាស់វែងដោយសារជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។ ឯឃុំចង្ហា ឃុំសឹង្ហ និងឃុំសូភី បានបញ្ចប់ការវាស់វែង និងរៀបចំឯកសារវិនិច្ឆ័យ ត្រៀមបិទផ្សាយជាសាធារណៈតាមនីតិវិធីផងដែរ។

នាឱកាសនោះ លោក អ៊ុំ រាត្រី បានបញ្ជាក់អំពីផលប្រយោជន៍នៃប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចជាការធានាភាពស្របច្បាប់ កាត់បន្ថយជម្លោះពីទំនាស់ដីធ្លី ការផ្ទេរសិទ្ធិ (ជាអំណោយក្ដី ជាការលក់ក្តី) រួមទាំងការដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់ពង្រីកមុខរបរជាដើម។

ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ លោកអភិបាល ក៏បានសំណូមពរឱ្យអាជ្ញាធរក្រុង-សង្កាត់-ភូមិ ជួយផ្សព្វផ្សាយបំផុសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងស្ថាប័ន ពាក់ព័ន្ធ ចូលរួមសហការក្នុងសកម្មភាពការងារចុះបញ្ជីដីធ្លីនេះឱ្យបានច្រើនជាទីបំផុត និងសូមឲ្យប្រជាពលរដ្ឋ ក្រោយពីទទួលបានប័ណ្ណកម្មសិទ្ធិនេះហើយ សូមថែរក្សាទុកដាក់ឱ្យបានល្អ និងត្រឹមត្រូវ៕a oum reatrey1