» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10097 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700268 នាក់

ចិន សម្ពោធផ្លូវល្បឿនលឿនក្រោមដីជ័យជម្នះធានសានដ៏វែងជាងគេលើពិភពលោក និងបានជោគជ័យក្នុងបង្កើតរថភ្លើងលឿន

 

 


ចិន៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ ប្រទេសចិនបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវល្បឿនលឿនក្រោមដីជ័យជម្នះធានសាន (Tianshan Shengli)» ដែលជាផ្លូវក្រោមដីដែលវែងជាងគេបំផុតក្នុងពិភពលោក ដោយមានប្រវែងជាង ២២.១៣ គីឡូម៉ែត្រ ។ផ្លូវនេះត្រូវបានជីកកាត់តាមជួរភ្នំធានសាននៅក្នុងតំបន់ស៊ីនជាំង។ ក្រៅពីមានប្រវែងដ៏វែងអស្ចារ្យ វាក៏បានបំបែកកំណត់ត្រាពិភពលោក ជាផ្លូវក្រោមដីដែលមានជម្រៅជ្រៅបំផុតផងដែរ ដោយកន្លែងខ្លះមានជម្រៅរហូតដល់ទៅជាង ១,១០០ ម៉ែត្រឯណោះ ។a high way china 

ផ្លូវក្រោមដីនេះជួយឱ្យការធ្វើដំណើរបានឆាប់រហ័ស និងងាយស្រួលជាងមុនឆ្ងាយណាស់ ខណៈកាលពីមុន ការធ្វើដំណើរឆ្លងកាត់ភ្នំនេះត្រូវចំណាយពេលរាប់ម៉ោង ប៉ុន្តែឥឡូវនេះគេចំណាយពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតនោះ គឺវាជួយតភ្ជាប់ទីក្រុងអ៊ូរូមឈី (Urumqi) និងទីក្រុងគ័រឡា (Korla) ដោយកាត់បន្ថយពេលវេលាធ្វើដំណើរពី ៧ម៉ោង មកនៅសល់ត្រឹមតែ ៣ម៉ោង ដែលជួយឱ្យប្រជាជនចំណេញពេលបានច្រើនមែនទែន ។

ចំណែកឯការសាងសង់ផ្លូវនេះគឺពិបាកខ្លាំងណាស់ ព្រោះវិស្វករត្រូវប្រឈមមុខនឹងអាកាសធាតុដ៏ត្រជាក់ខ្លាំង កម្ពស់ភ្នំខ្ពស់ និងហានិភ័យនៃគ្រោះរញ្ជួយដី។ ពួកគេត្រូវជីកកាត់តាមតំបន់ដែលដីមានសភាពមិនរឹងមាំចំនួន ១៦កន្លែង។ គម្រោងទាំងមូលដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០២០ បានចំណាយថវិកាប្រហែល ៦.៦ពាន់លានដុល្លារអាម៉េរិក និងរួមបញ្ចូលទាំងការធ្វើផ្លូវថ្មីៗជាច្រើនទៀតដើម្បីគាំទ្រដល់ផ្លូវល្បឿនលឿនក្រោមដីនេះ ។
 

គេរំពឹងថាផ្លូវថ្មីនេះនឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ស៊ីនជាំងឱ្យកាន់តែល្អប្រសើរ និងធ្វើឱ្យការធ្វើពាណិជ្ជកម្មជាមួយតំបន់ផ្សេងៗកាន់តែមានភាពងាយស្រួល។ នៅខាងក្នុងផ្លូវក្រោមដីនេះ ក៏មានការរចនាបន្ថែមជាមួយនឹងការគូររូបភ្នំយ៉ាងស្រស់ស្អាត ដែលធ្វើឱ្យវាក្លាយជាសមិទ្ធផលវិស្វកម្មដ៏អស្ចារ្យ និងជាទីកន្លែងទាក់ទាញសម្រាប់អ្នកធ្វើដំណើរថែមទៀតផង .។

ក្រៅពីផ្លូវល្បឿនលៀនប្រទេសចិនទើបតែបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ នៅក្នុងបច្ចេកវិទ្យារថភ្លើងល្បឿនលឿនគ្មានកង់ដែលជំរុញដោយកម្លាំងម៉ាញេទិក (ដែកឆក់) ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់វិស័យដឹកជញ្ជូន ។តាមរយៈរូបភាពវីដេអូកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានបង្ហាញពីក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិ (NUDT) ក្នុងទីក្រុងឆាងសាន ខេត្តហ៊ូណាន បានទទួលជោគជ័យក្នុងការធ្វើឱ្យរថភ្លើងសាកល្បងដែលមានទម្ងន់រាប់តោន អាចបង្កើនល្បឿនដល់ទៅ ៧០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ២ វិនាទីប៉ុណ្ណោះ នៅលើផ្លូវសាកល្បងប្រវែង ៤០០ ម៉ែត្រ (ឬមានសន្ទុះប្រហែល ១៩៤ ម៉ែត្រក្នុងមួយវិនាទី ក្នុងអំឡុងការសាកល្បងនោះ) ។

ប្រព័ន្ធនេះប្រើប្រាស់កម្លាំងរុញច្រានពីដែកឆក់អគ្គិសនីទំនើបបំផុត ហើយវាអាចឈប់វិញដោយស្វ័យប្រវត្តិនិងសុវត្ថិភាពតាមរយៈបច្ចេកវិទ្យាដែកឆក់ដដែល ។សមិទ្ធផលនេះបង្ហាញថា ការធ្វើដំណើរលើដីដែលមានល្បឿនលឿនដូចយន្តហោះ គឺអាចទៅរួចហើយ ហើយក្រៅពីការដឹកជញ្ជូនមនុស្សធម្មតា ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា បច្ចេកវិទ្យានេះអាចយកទៅប្រើប្រាស់ក្នុងវិស័យយោធាផងដែរ ដូចជាការដឹកជញ្ជូនសម្ភារៈការពារជាតិឱ្យបានរហ័ស, ការធ្វើជាកន្លែងបាញ់បង្ហោះមីស៊ីល ឬសម្រាប់ជួយបាញ់បង្ហោះយានអវកាសទៅលើលំហជាដើម ។ការសាកល្បងដ៏ជោគជ័យខាងលើនេះ បានធ្វើឱ្យប្រទេសចិនក្លាយជាអ្នកដឹកនាំពិភពលោក ក្នុងការអភិវឌ្ឍប្រព័ន្ធរថភ្លើងល្បឿនលឿនជំនាន់ថ្មី និងបើកផ្លូវឱ្យមានការបង្កើតផ្លូវរថភ្លើងក្នុងបំពង់សុញ្ញាកាសនាពេលអនាគត ៕ប្រភព៖ VIORY a high train a high way china1