» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6643 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696814 នាក់

ថៃប្រឈមកង្វះ​ខាត​​កម្លាំងពលកម្ម​ធ្ងន់ធ្ងរ ​ប្រមាណ ១ ឆ្នាំ ក្រោយ​ពលករ​ខ្មែរ​​សម្រុកចេញ​

 

 

ប្រទេសថៃ៖កាលពីថ្ងៃសុក្រសប្ដាហ៍មុនក្រុមអាជីវកម្មថៃមួយ បាន​ទាមទារឱ្យរដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុណ ត្រូវតែចាត់វិធានការដោះស្រាយជាបន្ទាន់លើកង្វះខាតកម្លាំងពលកម្ម​ធ្ងន់ធ្ងរ ប្រមាណ ១ ឆ្នាំក្រោយពលករចំណាកស្រុកខ្មែរសម្រុកចាកចេញពីប្រទេស​ថៃដោយសារភាពតានតឹងព្រំដែន​។a khmer worker 

 កាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា៖កង្វះខាតពលករចំណាកស្រុកឱ្យធ្វើការតាមវិស័យផ្សេងៗ បានធ្វើឱ្យវិស័យសំខាន់ៗផ្សេងៗចូលទៅក្នុងហានិភ័យ ដោយបន្ថែម​​សម្ពាធ​សម្រាប់សេដ្ឋកិច្ចថៃ ដែលកំពុងកាន់តែដុនដាបដោយសារតែកំណើនតម្លៃថាមពល។ ​

អនុប្រធានសភាពាណិជ្ជកម្មថៃ លោក Wiboon Suphakarnpongkul បានថ្លែងក្នុងនាមគណៈកម្មាធិការ​អចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ​​​ ថា អាជ្ញាធរថៃគួរតែពន្លឿនការបន្តលិខិតអនុញ្ញាតការងារ ជាពិសេសសម្រាប់ពលករកម្ពុជា ដើម្បីការពារកម្មករពីការបាត់បង់ងារ​ស្រប​ច្បាប់របស់ពួកគេ ​ហើយបញ្ចៀសការរំខានដល់វិស័យផលិតកម្ម និងកសិកម្ម ក្នុងអំឡុងពេលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចថៃ។

លោកបានប្រាប់សន្និសីទសារព័ត៌មាន​មួយកាលពីថ្ងៃសុក្រថា បច្ចុប្បន្ន មានពលករចំណាកស្រុកប្រហែល ៣,៩ លាននាក់កំពុងធ្វើការនៅក្នុងប្រទេសថៃ ប៉ុន្តែចំនួនពលករកម្ពុជាបានធ្លាក់ចុះជាគំហុក មកត្រឹមប្រហែល ១៩៤​ ០០០ នាក់ ពីប្រហែល ៥៥០ ០០០ នាក់។

គិតត្រឹមពាក់កណ្ដាលខែសីហា ឆ្នាំមុន ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ បាន​ឱ្យដឹងថា ​ពលរដ្ឋខ្មែរវិលចូលស្រុកវិញមានជាង ៩១ ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋ និងពលករដែលរស់នៅ និងធ្វើការនៅប្រទេសថៃមានជាង ១,២ លាននាក់។

 

លោក Wiboon បាននិយាយថា កម្មករកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់ការប្រមូលផលផ្លែឈើនៅភាគខាងកើតថៃ ដែលចាប់ផ្តើមនៅចុងខែមេសា និងមានរយៈពេលប្រហែល ៥ ខែ ប៉ុន្តែលិខិតអនុញ្ញាតរបស់ពួកគេជាច្រើន​បានផុតកំណត់ ឬជិតផុតកំណត់ហើយ ​ខណៈ​ការបន្តសុពលភាពត្រូវបានពន្យារពេលដោយសារក្តីបារម្ភអំពីសន្តិសុខ។

​មន្រ្តីសភាពាណិជ្ជកម្មថៃដដែលបានបន្តថា ឧស្សាហកម្មផ្លែឈើនៅភាគខាងកើតប្រទេស មានតម្លៃប្រហែល ២០០ ​ប៊ីលានបាត/ឆ្នាំ ​ហើយ​កង្វះខាតកម្លាំងពលកម្ម នឹងធ្វើឱ្យឧស្សាហកម្មនេះ​ប្រឈមមុខនឹងហានិភ័យ​គុណភាពទាប និង​ខកពេលប្រមូលផល​។លោក Wiboon ថា វិបត្តិកម្លាំងពលកម្មក៏អាចរំខានដល់ការដឹកជញ្ជូនអង្ករនាំចេញផងដែរ។

វិស័យឯកជនកំពុងស្នើការបន្តលិខិតអនុញ្ញាតរយៈពេលខ្លីពី ៣ ទៅ ៦ ខែសម្រាប់កម្មករកម្ពុជា រួមជាមួយនឹងផែនការរយៈពេលវែង ដើម្បីពង្រីកការផ្គត់ផ្គង់កម្លាំងពលកម្មតាមរយៈកិច្ចព្រមព្រៀងថ្មីជាមួយប្រទេសដូចជា ស្រីលង្កា បង់ក្លាដែស និងឥណ្ឌូណេស៊ី ជាដើម៕