» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7718 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697889 នាក់

សាប៊ូស្ពៃម៉ាក «EMPRESS» ក្លែងក្លាយជាង ៦.៧តោន មានប្រភពនាំចូលពីក្រៅប្រទេស

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានបង្ក្រាបទីតាំងស្តុក និងចែកចាយសាប៊ូម៉ាក EMPRESS ក្លែងក្លាយ ដោយរឹបអូសបានផលិតផលសរុបជាង ៦.៧តោន ខណៈមន្ត្រីជំនាញបញ្ជាក់ថា ផលិតផលទាំងនេះ មានប្រភពនាំចូលពីក្រៅប្រទេស ទាំងសាប៊ូ និងសំបកវេចខ្ចប់ ដើម្បីបន្លំអ្នកប្រើប្រាស់។a spey 

លោក គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦បានឲ្យដឹង ថា ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានទទួលបានបណ្តឹងពីម្ចាស់ផលិតផលសាប៊ូម៉ាក EMPRESS អំពីការលក់ផលិតផលក្លែងក្លាយនៅលើទីផ្សារ។

ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា មន្ត្រី ក.ប.ប. សហការជាមួយម្ចាស់ផលិតផល បានចុះប្រតិបត្តិការនៅគោលដៅជាច្រើន។ ក្នុងនោះ នៅតូបលេខ៧៧ និង៧៨ ប្លុក ខ២៧ ផ្សារអូរឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចបានរកឃើញសាប៊ូក្លែងក្លាយម៉ាក EMPRESS ចំនួន៣ប្រភេទ សរុប ៤១ដប ស្មើនឹង ១៥.២គីឡូក្រាម។

សមត្ថកិច្ចបានបន្តឆែកឆេរទីតាំងមួយនៅផ្ទះលេខ១៣៩ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានម្ចាស់ជាជនជាតិចិន។ នៅទីនោះ ក្រុមការងារបានរកឃើញផលិតផលសង្ស័យក្លែងក្លាយសរុប ៧០២កេស ស្មើនឹង ៦,៧៣៩គីឡូក្រាម។

លោក គឹម មាសសុខសីហា បានបញ្ជាក់ថា ផលិតផលក្លែងក្លាយទាំងនេះមានប្រភពមកពីក្រៅប្រទេស ដើម្បីបន្លំម៉ាកសញ្ញា និងបង្កការភាន់ច្រឡំដល់អ្នកប្រើប្រាស់។

 

 

ប្រតិបត្តិការបង្ក្រាបដ៏មានប្រសិទ្ធភាពនេះ គឺធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ពី សហគ្រាស LSV Industry ដែលជាក្រុមហ៊ុនស្របច្បាប់តែមួយគត់ មានសិទ្ធិផលិត និងចែកចាយសាប៊ូស្ពៃម៉ាក Empress នៅកម្ពុជា។បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា សមត្ថកិច្ច ក.ប.ប. កំពុងបន្តនីតិវិធីស៊ើបអង្កេត ប្រមូលភស្តុតាង និងសាកសួរជនពាក់ព័ន្ធ ដើម្បីចាត់ការតាមផ្លូវច្បាប់។a spey3 a speya