» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7338 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697509 នាក់

កម្ពុជា​-​ចិន បង្កើត​សមាគម​សម្ព័ន្ធ​ដំឡូង​មី ដើម្បី​លើកកម្ពស់​ការកែច្នៃ​ដំឡូង​ដោយ​គុណភាព​ខ្ពស់

 

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព លោក វ៉ា រុត​សាន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​-​ចិន បាន​បង្កើតជា​ផ្លូវការ​នូវ «​សមាគម​សម្ព័ន្ធ​ដំឡូង​មី កម្ពុជា​-​ចិន​» ដើម្បី​លើកកម្ពស់​ការដាំដុះ ការកែច្នៃ និង​ការនាំចេញ​ផលិតផល​ដំឡូង​មី ប្រកបដោយ​គុណភាព​ខ្ពស់​។a china khmer alion

​សមាគម​សម្ព័ន្ធ​ដំឡូង​មី​កម្ពុជា​-​ចិន គឺជា​អង្គ​ការមិន​រកប្រាក់​ចំណេញ ហើយ​ត្រូវបាន​ចុះបញ្ជី​ស្របច្បាប់​ជាមួយ​ក្រសួងមហាផ្ទៃ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់ នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម ដំឡូង​មី​កម្ពុជា​ទាំងមូល​។ ការភ្ជាប់​សហគ្រាស​ចិន និង​ស្ថាប័ន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ទៅនឹង​ការអភិវឌ្ឍ​រួមបញ្ចូល​គ្នា​ដ៏​ស៊ីជម្រៅ​នៃ​ឧស្សាហកម្ម ដំឡូង​មី​របស់​កម្ពុជា​។​
​លោក វុង ជាវ ប្រធាន​សមាគម​សម្ព័ន្ធ​ដំឡូង​មី​កម្ពុជា​-​ចិន បាន​បន្ដថា សមាគម​សម្ព័ន្ធ​ដំឡូង​មី​កម្ពុជា​-​ចិន ប្រៀបដូចជា​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​វិនិយោគិន​ចិន និង​កម្ពុជា ក្នុង​វិស័យ​ដំឡូង​មី​។  លោក​ថា ភាគី​ចិន​ក៏​នឹង​ជួយ​កសិករ​កម្ពុជា​អំពី​បច្ចេកទេស​ផលិត និង​ដាំ​ដុះ រួមទាំង​សម្ភារៈ​ផ្សេងៗ ដើម្បី​ជួយ​ប្រទេស​កម្ពុជា អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​។​

​លោក វ៉ា រុត​សាន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា សមាគម​សម្ព័ន្ធ​ដំឡូង​មី កម្ពុជា​-​ចិន នឹង​ជួយ​ការងារ​បច្ចេកទេស ដើម្បី​ជួយ​ជំរុញ​យុត្ដិសាស្ដ្រ​ទីមួយ​ដែល​អាច​ផលិត​ឱ្យបាន​ច្រើន ព្រោះ​ភាគី​ចិន​អាច​នឹងមាន​រោងចក្រ មាន​វត្ថុធាតុដើម ឬ​មាន​បច្ចេកទេស ដើម្បី​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ទិន្នផល​កើនឡើង ដែល​ធ្វើឱ្យ​ប្រជាកសិករ​ចំណេញ ហើយ​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​ដើម្បី​កែច្នៃ​ដំ​ឡូ​វ​មី​នៅ​កម្ពុជា បង្កើន​តម្លៃបន្ថែម ក៏ដូចជា ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា មាន​កិច្ច​ការធ្វើ​បន្ថែមទៀត​។​

​ប្រទេស​ចិន គឺជា​អ្នកប្រើប្រាស់​ដំឡូង​មី​កែច្នៃ​ច្រើនជាងគេ​លើ​ពិភពលោក ជាមួយនឹង​ការនាំ​ចូល​ប្រចាំឆ្នាំ​លើសពី ១០​លាន​តោន (​ស្ងួត​) និង​កើនឡើង​ឥតឈប់ឈរ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ឡើងដល់​២០​លាន​តោន (​ស្ងួត​) ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។​ដំឡូង​មី គឺជា​ដំណាំ​ដែល​ដើរតួ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ដំឡូង​មី​ក៏​ជា​ដំណាំ​ដែលមាន​សក្តានុពល​សំខាន់​ទី​២ បន្ទាប់ពី​ស្រូវ ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ជាង​១​លាន​ហិច​តា និង​បានផ្តល់​ទិន្នផល​ប្រចាំឆ្នាំ​លើសពី​២០​លាន​តោន​។ ការដាំដុះ ការប្រមូល​ផល ការកែច្នៃ និង​ការនាំចេញ​ដំឡូង​មី បានផ្តល់​ការងារ និង​គាំទ្រ​ដល់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ជាច្រើន​ម៉ឺន​នាក់​។ នេះ​បើតាម អ្នកនាង សុន កែវ​រស្មី អនុប្រធាន​សមាគម​សម្ព័ន្ធ​ដំឡូង​មី​។​

​ទន្ទឹមនឹងនេះ​កសិផល​ដំឡូង​មី​ជាង ៩៥​ភាគរយ​នៃ​ដំឡូង​មី ស្រស់ និង ស្ងួត ត្រូវបាន​នាំចេញ រឺ​លក់ ទៅ​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ និង​វៀតណាម ដែល​ត្រូវបាន​លក់​បន្តទៅ​ទីផ្សារ​ប្រទេស​ចិន ហើយ​សកម្មភាព​ពាណិជ្ជ​កម្ម​និង​ឧស្សាហកម្ម​កែច្នៃ​ដំឡូង​មី​ក្នុងស្រុក​នៅមានកម្រិត​។ កម្ពុជា​និង​ចិន ជា​មិត្ត​ដែកថែប​ដែល​មិនអាច​កាត់ថ្លៃ​បាន​។ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ឈានដល់​ការឯកភាព​គ្នា លើ​ការបង្កើត សហគមន៍​វាសនា​រួម​ប្រកបដោយ​គុណភាព​ខ្ពស់​កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់​លើកកម្ពស់​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ កសាង​នូវ «​ច្រករបៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​» និង «​ច្រករបៀង​អង្គរ​-​ត្រី​»​រួមគ្នា​។​

​សមាគម​សម្ព័ន្ធ​ដំឡូង​មី​កម្ពុជា​-​ចិន ក៏​នឹង​ផ្តល់​វេទិកា​សហប្រតិបត្តិការ​អាជីវកម្ម​រវាង​ប្រទេស​ចិន និង​កម្ពុជា ជំរុញ​ការផ្លាស់ប្តូរ​ព័ត៌មាន​នៅក្នុង​ខ្សែសង្វាក់ ឧស្សាហកម្ម​ដំឡូង​មី និង​លើកកម្ពស់​ការចែករំលែក​បច្ចេកវិទ្យា និង​ធនធាន​ផងដែរ​។a china khmer alion1 a china khmer alion2 

​