» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10325 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700496 នាក់

កម្ពុជា​ចំណាយ​អស់​ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​កម្មវិធី​ជួយ​សង្គម និង​ស្តារ​សេដ្ឋកិច្ច ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​សេដ្ឋកិច្ចកម្ពុជា​ថ​យតិ​ច​!!

​ភ្នំពេញ​៖ រហូតមក​ទល់នឹង​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​កញ្ចប់​ថវិកា​ជាង ១​ពាន់​លាន​ដុល្លារ​ហើយ សម្រាប់​កម្មវិធី​ជួយ​សង្គម និង​ស្តារ​សេដ្ឋកិច្ច នៅក្នុង​អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ​។​a hun spend 

​ថ្លែង​នៅក្នុង​ពិធី​អញ្ជើញ​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី​ក្រោម ១៨​ឆ្នាំ នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី ១​ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គិត​មកទល់នឹង​ពេលនេះ រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ១​ភាគ ៣ ឬ​ស្មើនឹង​ជាង ១​ពាន់​លាន​ដុល្លារ នៃ​ថវិកា​សន្សំ​ដែលមាន​ក្នុង​ដៃ​ស្រាប់​សរុប​ជាង ៣​ពាន់​លាន​ដុល្លារ ក្នុងការ​ដោះស្រាយ​បញ្ហា​នា នា ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ក្នុងប្រទេស​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គួសបញ្ជាក់​ថា ថ្វី​ដ្បិត​វិបត្តិ​ជំងឺ​កូ​វីដ​១៩ បាន​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា​ក៏ដោយ ក៏ប៉ុន្តែ​វា​មិន​មានន័យថា អាចធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​ដួលរលំ​នោះទេ ខណៈ​រាល់​ការចំណាយ​នៅក្នុង​អំឡុង​ពេលនេះ រាជរដ្ឋាភិបាល បាន​ប្រើប្រាស់​ថវិកា​សន្សំ​របស់​ខ្លួន​ប៉ុណ្ណោះ ដោយ​មិនទាន់បាន​ប្រើប្រាស់​ប្រាក់កម្ចី​បរទេស​ឡើយ​។ ការណ៍​នេះ​បង្ហាញ​ពី​ភាពចាស់ទុំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​ដែលមាន​ភាព​ហ្មត់ចត់​ក្នុងការ​ចាត់ចែង​គ្រប់គ្រង​ដឹកនាំ​ប្រទេស ពោលគឺ «​មិនមែន​រដ្ឋាភិបាល​ក​ញ្ជើ​ធ្លុះ​នោះឡើយ​»​។​

​គិត​មកទល់នឹង​ពេលនេះ រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ជាង ៤០០​លាន​ដុល្លារ តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ប្រមាណ​ជិត ៣​លាន​នាក់ នៅ​ទូទាំងប្រទេស​។ ក្រៅពីនេះ ក៏បានផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់ក​ម្មករ បម្រើ​ការងារ​នៅក្នុង​វិស័យ​រោងចក្រ​វាយ​ន​ភណ្ឌ​កាត់ដេរ ស្បែកជើង និង​កាបូប​ធ្វើដំណើរ និង​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​វិស័យ​ពាក់ព័ន្ធ​ទេសចរណ៍ ដែល​ត្រូវ​ថៅកែ​ព្យួរការងារ ក្នុងអំឡុងពេល​វិបត្តិ​នេះ​ផងដែរ​។​

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បាន​ចំណាយ​ថវិកា​ជាច្រើន​ទៅលើ​ការជួយ​សង្គ្រោះ​វិស័យ​ឯកជន និង​សង្គម នៅក្នុង​វិស័យ​អាទិភាព​សំខាន់ៗ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ដំបូង​ឡើយ​ព្យា​ការណ៍​ថា នឹងមាន​កំណើន ៤,១​ភាគរយ នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​ការរំខាន​របស់​ជំងឺ​កូ​វីដ​១៩ យើង​ព្យាករណ៍​សេដ្ឋកិច្ច​មក​នៅត្រឹមតែ ២,៥​ភាគរយ​ប៉ុណ្ណោះ​។​
​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ក្នុងអំឡុងពេល​ជួប​វិបត្តិ​នៃ​ជំ​ងឹ​កូ​វីដ​១៩​នេះ សេដ្ឋកិច្ច​របស់​កម្ពុជា ពឹងផ្អែក​ខ្លាំង​ទៅលើ​វិស័យ​កសិកម្ម​។ ក្នុងន័យនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់ថា ទោះបី​កម្ពុជា​ជួប​វិបត្តិ​ក្តី តែ​កម្ពុជា​មិន​បារម្ភ​ពី​ការខ្វះខាត​ស្បៀង​នោះទេ​។​

​តាម​ការបញ្ជាក់​ពី​ប្រមុខ​រាជរាជ​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ ២០២១​នេះ ចំណូល​ពន្ធគយ និង​ពន្ធដារ ទទួលបាន​ចំនួន ៣០៦១​លាន​ដុល្លារ ដែល​នឹង​រំពឹងថា នឹង​អាច​ទទួលបាន​យ៉ាងហោចណាស់​ចំនួន ៥​ពាន់​លាន​ដុល្លារ នៅ​ដំណាច់​ឆ្នាំនេះ​។ ទោះបីជា​ចំណូល​ពន្ធ​ពេលនេះ ថយចុះ​បន្តិច​ក៏ដោយ ប៉ុន្តែ​សម្តេច​តេ​ជោ បាន​ថ្លែងថា ចំណូល​ចរន្ត​នេះ នឹង​អាច​រក្សាបាន​ក្នុង​១​ខែ​ជា​មធ្យម​ចំនួន ៤០០​លាន​ដុល្លារ ដែល​អាច​ទ្រទ្រង់​ការ​ចំ ណាយ​បាន​៕

​