» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7711 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697882 នាក់

មេ​គយ​ធំ​ប្រាប់ថា​មាន​រថយន្ត​២៦០០​គ្រឿង​ហើយ​មក​បង់ពន្ធ​និង​អាករ​នាំចូល​ហើយខែមករា​នឹង​ចាត់ការ​ត្រួតពិនិត្យ​!

 

​ភ្នំពេញ ៖ គិត​តាំងពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​អគ្គនាយដ្ឋាន​គយ ជូនដំណឹង​ឲ្យ​រថយន្ត​គ្មាន​ពន្ធ ចូលមក​បង់ពន្ធ រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ មាន​ម្ចាស់​រថយន្ត​ទាំង​ចង្កូត​ឆ្វេង និង​ស្តាំ ដែល​គ្មាន​ពន្ធ និង​អាករ​នាំចូល ចំនួន​២,៦០០​គ្រឿង​ហើយ ដែល​បាន​ចូលខ្លួន​ទៅ​បង់ពន្ធ និង​ប្រាក់​កក់ ស្មើនឹង​ថវិកា​ជាង​២៧​លាន​ដុល្លារ​អាមេរិក​។​a car nhim1 

នេះ​បើតាម​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ លើ​យានយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែលមាន​ស្រាប់​ក្នុងប្រទេស នា​រសៀល​នេះ តាម​ប្រព័ន្ធ​អន​ឡាញ​នា​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

​ប្រធាន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បន្ថែមថា "​ក្នុងចំណោម​នោះ មាន​រថយន្ត​ចង្កូត​ឆ្វេង​ចំនួន​១,៣៥៩​គ្រឿង ស្មើនឹង​ទឹកប្រាក់​១៧,៦​លាន​ដុល្លារ​។ ដោយឡែក ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ដែល​បាន​យកប្រាក់​ទៅ​កក់ បន្ទាប់មក​យក​រថយន្ត​ទៅ​កែ​ចង្កូត មាន​ចំនួន​១,៥០០​គ្រឿង ស្មើនឹង​ទឹកប្រាក់​១០,៨​លាន​ដុល្លារ​"​។​លោក បាន​វាយតម្លៃថា ស្ថានភាព​នៃ​ការចូលទៅ​បង់ពន្ធ របស់​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ មាន​ភាពល្អប្រសើរ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ជាពិសេស​រថយន្ត​ចង្កូត​ឆ្វេង ហើយ​ម្យ៉ាង​ការអនុគ្រោះ​ពន្ធ​១០​ភាគរយ ក៏​ជិត​នឹង​ចប់​ផងដែរ​។​

​លោក គុណ ញឹម លើកឡើងថា តាម​ការប៉ាន់ស្មាន​មាន​ជិត​១​ម៉ឺន​គ្រឿង ដែល​គ្មាន​ពន្ធ​និង​អាករ​នាំចូល នៅក្នុង​ប្រទេស ហើយ​តាម​ការប៉ានស្មាន អាច​ប្រមូលបាន​ប្រាក់​ពន្ធ បាន​ប្រមាណ​៧០​ទៅ​៨០​លាន​ដុល្លារ​។​​ជាថ្មី​ម្តងទៀត លោក គុណ ញឹម បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង ដែល​ជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ​គ្មាន​ពន្ធ បំពេញ​កាតព្វកិច្ច​ពន្ធ ឲ្យ​បាន​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ទទួលបាន​ការអនុគ្រោះ​បន្ធូរ​បន្ថយពន្ធ និង​អាករ​ចំនួន​១០​ភាគរយ​។ ចំណែក​រថយន្ត​ចង្កូត​ស្តាំ ត្រូវ​មក​ប្រកាស​បង់ពន្ធ និង​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ឲ្យ​បាន​រួចរាល់​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។​

លោក គុណ ញឹម បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចាប់ពី​ខែមករា ឆ្នាំ​២០២២​ទៅ យើង​នឹង​ចាប់​ចុះបង្ក្រាប ដែលជា​ឧបករណ៍​មួយ ជំរុញ​ដែល​អ្នក​មិនទាន់បាន​ស្ម័គ្រចិត្ត ចូលមក​បង់ពន្ធ​។ ការបង្ក្រាប​នេះ គឺ​បង្ក្រាប​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ខេត្ត​មួយចំនួន​»​។​​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​លើកឡើងថា ការបង្ក្រាប​ទាំង​នៅ​រា​ធានី​ភ្នំពេញ និង​នៅតាម​ខេត្ត​មួយចំនួន​នេះ គឺជា​វិធានការ​មួយ ដើម្បី​ពញ្ញាក់​ស្មារតី​បន្ថែមទៀត ដល់​អ្នក​ដែលមាន​កាតព្វកិច្ច ដែល​ត្រូវ​ចូលមក​បង់ពន្ធ​។​

​លោក គុណ ញឹម បន្ដថា នៅពេល​បង្ក្រាបបាន នឹងរង​នូវ​ពន្ធអាករ និង​ការផាកពិន័យ ប៉ុន្ដែ​បើ​ស្ម័គ្រចិត្ត​ចូលមក​បង់ពន្ធ ចាប់ពី​ថ្ងៃទី​០១ ខែមករា រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ គឺ​ផ្អាក​ពិន័យ​ត្រឹម​ពន្ធអាករ​តែប៉ុណ្ណោះ​។​​លោក គុណ ញឹម បាន​លើកឡើងថា ការពន្យា​ពេល​រយៈពេល​៣​ខែ ឬ​៤​ខែ​មកនេះ គឺជា​រយៈពេល​មួយ ទុក​ឲ្យ​អ្នក​ដែលមាន​ស្មារតី ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធ ស្របតាម​ច្បាប់​របស់​ប្រទេស ចូលខ្លួន​មក​ដោយ​ស្រួល ដោយ​មិនមាន​ការបង្ខិតបង្ខំ​នោះទេ​។​លោក​បាន​សង្កត់ធ្ងន់ថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹង​ចាប់ផ្តើម​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល​ឡើងវិញ យ៉ាង​តឹងរឹង ជាពិសេស​រថយន្ត​ចង្កូត​ស្តាំ ដែលជា​រថយន្ត​ខុសច្បាប់​។ ប្រសិនបើ​ចាប់បាន​រថយន្ត​ចង្កូត​ស្តាំ ជម្រើស​មានតែ​២​ប៉ុណ្ណោះ បើ​មិន​បំបែក​ជា​គ្រឿងបន្លាស់​នោះទេ គឺ​ត្រូវ​ក​ម្ចេ​ច​ចោល​តែម្តង​.​។​

​សម្រាប់​ការប្រមូល​ពន្ធ​រយៈពេល​១១​ខែ ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​សម្រាប់​ថវិកាជាតិ​បាន​ចំនួន ២០៦៥​លាន​ដុល្លារ​។ ទោះជា​យ៉ាងណា​លោក​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ទទួលស្គាល់ថា ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវ​ប្រមូល​ចំណូល​ឲ្យ​បាន​ចំនួន ២ ៣៦៣​លាន​ដុល្លារ​។ ប៉ុន្តែ​ការប្រមូល​ចំណូល​នេះ អាច​មិន​សម្រាប់​តាម​ផែនការ​។​​លោក​គុណ​ញឹម​រំពឹងថា នៅ​ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ អាច​ប្រមូល​ចំណូល​បាន ៩៧​ភាគរយ​នៃ​ផែនការ ដែល​ស្មើនឹង​ទឹកប្រាក់ ២ ៣០០​លាន​ដុល្លារ​។​a car nhim 


​