» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6223 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696394 នាក់

ក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Cambodia Airports ចុះ MOUជាមួយគ្នា សិក្សាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំងស្តុកទំនិញ

 

ភ្នំពេញ៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge បានវាយតម្លៃថា ក្រោមកិច្ចសហការរវាងក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Cambodia Airports នឹងសិក្សារួមគ្នាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំងស្តុកទំនិញ អាចត្រូវបានអភិវឌ្ឍនៅលើដីព្រលានយន្តហោះក្រុងព្រះសីហនុ ព្រមទាំងពិនិត្យមើលលើលទ្ធភាពនៃអ្វីដែលអាចក្លាយជាច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសដ៏ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។a sea rithy 

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦បានធ្វើជាសាក្សីនៃ ពិធីចុះហត្ថលេខានៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសិក្សារួមគ្នាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំងស្តុកទំនិញ និងសកម្មភាពអាជីវកម្មពាក់ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុរវាង ក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports ចុះហត្ថលេខា ។

គោលបំណងគឹបង្កើតជាក្របខណ្ឌមួយដើម្បីឱ្យក្រុមហ៊ុនទាំងពីរសិក្សាពីរបៀបដែលមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំង និងទីតាំងឡូជីស្ទិក អាចត្រូវបានអភិវឌ្ឍនៅលើដីព្រលានយន្តហោះ ព្រមទាំងពិនិត្យមើលលើលទ្ធភាពនៃអ្វីដែលអាចក្លាយជាច្រករបៀងដឹកជញ្ជួនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសដ៏ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលតភ្ជាប់រវាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានថ្លែងបន្តថា «នេះមិនមែនជាការបញ្ចប់ការងារធ្វើកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃកិច្ចសន្ទនា។ ក្រុងព្រះសីហនុគឺជាចំណុចប្រសព្វដ៏កម្រមួយ ដែលកំពង់ផែទឹកជ្រៅរបស់ប្រទេសកម្ពុជាតភ្ជាប់នឹងអាកាសយានដ្ឋានអន្តរជាតិ ហើយពួកយើងជឿជាក់ថាវាអាចក្លាយជាច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសដ៏ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ក្រុមហ៊ុន VINCI Airports គឺនាំមកនូវជំនាញជាសកលក្នុងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន ហើយនៅពេលដែលផ្គូរផ្គងជាមួយចំណេះដឹងក្នុងស្រុករបស់ក្រុមហ៊ុន WorldBridge មានមូលដ្ឋានត្រឹមត្រូវក្នុងការវាយតម្លៃឱកាសនេះ។

លោក Julien Bert បានលើកឡើងថា «ពួកយើងមានគោលបំណងពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមយន្តហោះ ពង្រឹងសមត្ថភាពគ្រប់គ្រងទំនិញដឹកតាមយន្តហោះ ផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាពដែលតម្រូវឱ្យមាន ដើម្បីភាពរីកចម្រើនជាបន្តបន្ទាប់នៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។ ខ្ញុំមានទំនុកចិត្តថា ភាពជាដៃគូដែលទើបនឹងបង្កើតឡើងរវាង WorldBridge និង Cambodia Airports នឹងបង្កើតតម្លៃយូរអង្វែងសម្រាប់ស្ថាប័នទាំងពីរ ព្រមទាំងពង្រឹងជំហររបស់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលឡូជីស្ទិកនិងពាណិជ្ជកម្មក្នុងតំបន់»។

ក្រុមហ៊ុន WorldBridge ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដោយអ្នកឧកញ៉ា សៀ ឬទ្ធី។ ក្រុមហ៊ុន WorldBridge គឺជាក្រុមហ៊ុនចម្រុះដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលមានបុត្រសម្ព័ន្ធ និងវិស័យអាជីវកម្ម រួមមានឡូជីស្ទិក ការអភិវឌ្ឍអចលនទ្រព្យ ម្ហូបអាហារ និងភេសជ្ជៈ បច្ចេកវិទ្យា សន្តិសុខ ធនាគារ និងសេវាហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច និងសំណង់។ ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនឡូជីស្ទិកក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសកម្ពុជា។ WorldBridge បានកសាងភាពជាដៃគូជាមួយម៉ាកយីហោ និងស្ថាប័នសកលធំៗ ហើយផលប័ត្ររបស់ក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍ធំៗដូចជា The Bridge និង The Peak ដោយសហការជាមួយសណ្ឋាគារ Shangri-La។

ក្រុមហ៊ុន Cambodia Airports និង VINCI Airports ក្រោមភាពជាដៃគូរវាងរដ្ឋ និងឯកជន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន Cambodia Airports កាន់កាប់សិទ្ធិសម្បទានលើអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងទទួលប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន Cambodia Airports ភាគច្រើនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន VINCI Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេលើពិភពលោក ដែលអភិវឌ្ឍ ផ្តល់ហិរញ្ញប្បទាន សាងសង់និងដំណើរការអាកាសយានដ្ឋាននៅទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិក៕a sea rithy1