» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5680 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695851 នាក់

ផ្អាក​សំណង់​នៅ​ខ​ណ្ឌ័​ទួលគោក​ព្រោះ​គ្មាន​សុវត្ថិភាព​មក​បាក់​ប្លង់​សេ​នៅ​សែន​សុខ​ម្តង​ស្លាប់​មួយ​

​ភ្នំពេញ​៖ ប្រធានការិយាល័យ​សាធារណៈការ អនាម័យ សណ្ដាប់ធ្នាប់​ខណ្ឌទួលគោក លោក កែវ សី​ម៉ា បាន​ចុះទៅ​ណែនាំ​ម្ចាស់​អាគារ​ខុន​ដូរ​មួយកន្លែង យីហោ W ដែល​កំពុង​សាងសង នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ក្រោយ​មានការ​ធ្លាក់​ដែក បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត និង​មនុស្ស​រងរបួស​ម្នាក់​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​។a construction2 

ក្រុម​កា​ងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​ផ្អាក​ការដ្ឋាន​នេះ​ជា​បណ្ដោះអាសន្ន រួច​បាន​ណែនាំ​ឲ្យ​ខាង​ការដ្ឋាន​អនុវត្តតាម​ការណែនាំ ដោយ​ឲ្យ​ធ្វើ​គម្រប​ឆ្លងកាត់​ផ្លូវ ការពារ​សុខ​សុវត្ថិភាព​ការពារ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​។

​ការចុះ​ផ្អាក​នេះ​បាន​កើតឡើង​បណ្តាលមកពី​កាលពី​វេលា​ម៉ោង ១១:១០​នាទី ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ អាគារ​ខុន​ដូរ​យីហោ​W បាន​ធ្លាក់​ដែក​ជាច្រើន​ដើមពី​ជាន់​លើ បណ្ដាល​ឲ្យ​ចំក្បាល​មេការ​សំណង់​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ និង​ត្រូវ​រថយន្ត​រង​ការខូចខាត​ចំនួន ៣​គ្រឿង​។ អាគារ​ខុន​ដូរ​នេះ ស្ថិតនៅ​ជាប់​របង​សាលាខណ្ឌ​ទួលគោក តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៦ កែង​ផ្លូវ​លេខ​៣២៩ ភូមិ​៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ការ​រដ្ឋា​ន​នេះ គេ​សង្កេតឃើញ​ដែក​រាយប៉ាយ​ពេញ​ផ្លូវ និង​ខ្ទាត​ចូលដល់​ក្នុង​បរិវេណ​ផ្ទះ​ប្រជាពលរដ្ឋ​ថែម​ទៀតផង​។ កន្លងមក​ទីតាំង​ខុន​ដូរ​នេះ ប្រជាពលរដ្ឋ​ក៏​ធ្លាប់​ត្អូញត្អែរ និង​សំណូមពរ ដោយសារ​ការដ្ឋាន​មួយកន្លែង​នៅជាប់​សាលាខណ្ឌ​ទួលគោក កំពុង​សាងសង​រំលោភ​លើ​ចិញ្ចើមផ្លូវ បង្ក​ការកកស្ទះ និង​ខ្វះ​លក្ខណៈ​បច្ចេកទេស គ្មាន​ស្ដង់ដារ អាច​បង្ក​ហានិភ័យ និង​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​អ្នកធ្វើដំណើរ​។

ទន្ទឹម​និង​មន្ត្រី​ខណ្ឌទួលគោក​ចុះ​ណែនាំ​និង​ផ្អាក​ការដ្ឋាន​សំណង់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅ​ខ​ណ្ឌ័​សែន​សខ​វិញ​ក៏ មាន​ករណី​បាក់​ប្លង់​សេសំ​ណង់​ទើប​សាងសង់​ថ្មី បាន​សង្កត់​លើ​កម្មករសំណង់​បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ នា​វេលា​ម៉ោង ៩:៣០​នាទី ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ស្ថិតនៅក្នុង​ដីឡូត៍​មួយកន្លែង មាន​របង​ព័ទ្ធ​ជិត តាម​ផ្លូវលំ ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​កម្មករ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ សំណង់​អគារ​ខាងលើ បាន​ចាក់​ប្លង់​សេ​ផ្នែក​ខាងមុខ ដោយ​ប្រើ​ជ​ន្ទ​ល់​ដែក បេតុង​ប្លង់​សេ​បាន​ចាក់​រួចរាល់​ហើយ​។ ពេលនោះ​កម្មករ​ម្នាក់​បាន​ចុះមក​ក្រោម នៅតែ​ម្នាក់ បន្ត​វី​បេតុង​ពង្រាប​ឲ្យ​ស្មើ​។ ខណៈ​កំពុងតែ​វី​ស៊ីម៉ង់​នៅលើ​ប្លង់​សេ​ទើប​ចាក់​រួច ស្រាប់តែ​បាក់​ធ្លាក់​សង្កត់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។​

​យោងតាម​ការ​ឱ្យដឹងពី​ប្រជាពលរដ្ឋ បានឱ្យដឹងថា ក្រោយ​កើតហេតុ​ភ្លាមៗ​កម្មករ​របួស​ម្នាក់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ នៅសល់តែ​សព​ជនរងគ្រោះ ត្រូវបាន​រើកកាយ​យកចេញ រហូតដល់​ថ្ងៃរសៀល​ទើប​ធ្លាយ​រឿងនេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ហើយ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​៕a construction1 a construction3 

​