» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9707 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699878 នាក់

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា!

 

ភ្នំពេញ៖បន្ទាប់ពីមកដល់ប្រទេសកម្ពុជាភ្លាមៗ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី ដែលបានអមដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានអញ្ជើញទៅកាន់តំបន់ព្រំដែននៅច្រកបឹងត្រកួន នៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យដោយផ្ទាល់ភ្នែកអំពីសភាពការណ៍ជាក់ស្តែង ដែលភាគីថៃបានរំលោភបំពានដោយខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជានោះ។a army chief malay 

តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ី ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអញ្ជើញមកដល់ខេត្តសៀមរាប ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ កក្កដា គណៈប្រតិភូកងទ័ពម៉ាឡេស៊ី មានគោលបំណងសំខាន់ចំនួន៣ រួមមាន៖ទី១ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និងទំនាក់ទំនងមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពម៉ាឡេស៊ី ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ទី២ ជាការបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពីឯកឧត្តមទើបត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថ្មី។

និងទី៣ អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងម៉ាឡេស៊ី ដែលកំពុងបំពេញបេសកកម្មជាអ្នកសង្កេតការណ៍អាស៊ាន។ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ព្រោះដំណើរទស្សនកិច្ចនេះបានកើតឡើងមុនពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងនាយករដ្ឋមន្ត្រីថៃត្រូវជួបគ្នា។លោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺជាអ្នកផ្តួមផ្តើមឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់រវាងថៃនិងកម្ពុជាដោយមានប្រធានធិបតីអាមេរិកលោកដូណាល់ត្រាំចូលរួមចុះហត្ថលេខាជាធិបតីផងដែរ។ឡូវនេះជាវេនរបស់ប្រទេសហ្វីលីពីនជាប្រធានអាស៊ានដែលត្រូវបន្តកម្មវិធីប្រធានមុនបានធ្វើ។

 

សូមបញ្ជាក់ថាតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។a army chief malay2 a army chief malay3