» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3170 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054399 នាក់

ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​២​នាក់ ករណី​រថយន្ត​ដឹក​សំរាម​បុក​ម៉ូតូ​ពីក្រោយ​

ខេត្ត​ព្រះសីហនុ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច​ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៦​និង​៤០​នាទី លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៥-២០៦ ស្ថិតនៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​រថយន្ត​ដឹក​សំរាម​បើក​បុក​ម៉ូតូ​ពីក្រោយ​។ 

12-17

​រថយន្ត​ដឹក​សំរាម ០១​គ្រឿង​ម៉ាក HYUNDAI ពណ៌ ខៀវ គ្មាន​ផ្លាកលេខ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន WASTE  អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA  C125  ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ​1F-7232 បើកបរ​ដោយ​ឈ្មោះ ណេ​ន វិជ្ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​អ្នករួមដំណើរ​ចំនួន​០២​នាក់​៖ ទី​១-​ឈ្មោះ ម៉ី វិចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ២-​ឈ្មោះ ម៉ៅ ទិ​ត្យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា​។​
 គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​៖១-​ឈ្មោះ ណេ​ន វិជ្ជា ស្លាប់​នៅនឹងកន្លែង​កើតហេតុ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ២-​ឈ្មោះ ម៉ី វិចិត្រ រងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព ។ ៣-​ឈ្មោះ ម៉ៅ ទិ​ត្យ រងរបួស​ស្រាល ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភូមិ ។ រីឯ​វត្ថុតាង​រថយន្ត និង ម៉ូតូ បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕

11-18-500x313

8-20-500x320

9-21-500x317