
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10235 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700406 នាក់
ខេត្តក្រចេះ៖ ក្រុមហ៊ុនរ៉ែមាស សឹងយន្តគ័ងយិក ក្នុងខេត្តក្រចេះ ដែលមានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ត្រូវបានផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែនៅអណ្តូងរ៉ែទី១ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការពី អគ្គនាយកដ្ឋាន ធនធានរ៉ែ ។ការផ្អាកនេះគឺក្រោយពីមានឧបទ្ទវហេតុ បណ្ដាលឱ្យស្លាប់កម្មករម្នាក់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក រ័ត្ន តុលា អនុប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤។
សូមរំលឹកថា ឧបទ្ទវហេតុបាក់ថ្មធ្លាក់សង្កត់កម្មករនេះ បានកើតឡើងក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបណ្តាលឱ្យកម្មករម្នាក់ ឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង រងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ។លោក រ័ត្ន តុលា បានបន្តថា ចំពោះក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រង កំពុងតែចរចាដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករ ដែលបានស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។លោក រ័ត្ន តុលា បានបញ្ជាក់ថា ក្រុមហ៊ុនខាងលើមានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល៕